ឥណ្ឌា-អាមេរិក-រុស្ស៊ី

ក្រុមហ៊ុនឥណ្ឌាយកប្រាក់ដុល្លារអាមេរិកប្ដូរជារូបិយបណ្ណរបស់ប្រទេសអាស៊ីមួយចំនួន ដើម្បីទិញធ្យូងថ្មពីរុស្ស៊ី


ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងប្រើប្រាស់រូបិយបណ្ណអាស៊ីកាន់តែញឹកញាប់ថែមទៀត ដើម្បីចំណាយសម្រាប់ការទិញធ្យូងថ្មពីរុស្ស៊ី ដោយចៀសវាងការប្រើប្រាក់ដុល្លារអាមេរិក។ ការធ្វើបែបនេះគឺដោយសារក្រុមហ៊ុនឥណ្ឌាទាំងនោះ មិនចង់ប្រឈមនឹងហានិភ័យនៃការរំលោភលើទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់ទៅលើទីក្រុងម៉ូស្គូ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន រ៉យទ័រ ដោយយោប្រភពឯកសារពីខាងគយ និងឧស្សាហកម្មរបស់ឥណ្ឌា។
ក្រុមហ៊ុនឥណ្ឌាយកប្រាក់ដុល្លារអាមេរិកប្ដូរជារូបិយបណ្ណរបស់ប្រទេសអាស៊ីមួយចំនួន

កាលពីមុនទី​ភ្នាក់​ងារ​រ៉យទ័រ​​​បានរាយការណ៍ពីកិច្ចព្រមព្រៀង​ទិញ​ធ្យូងថ្ម​​របស់​ឥណ្ឌាដ៏ធំមួយ​ដែល​ពាក់ព័ន្ធ​នឹងការប្រើប្រាស់​ប្រាក់យ័ន​របស់ចិន ខណៈទិន្នន័យរបស់​មន្ត្រី​គយ​​បាន​គូសបញ្ជាក់​ច្បាស់​​​ពីរបៀប​ដែលការទូទាត់ថ្លៃ​ធ្យូង​ថ្ម​ មិនមែនជា​ប្រាក់ដុល្លារ កំពុងក្លាយជារឿងធម្មតា​​កាន់​តែ​ខ្លាំង​​ឡើង​ៗ ​រវាង​ឥណ្ឌា​និង​រុស្ស៊ី​។​​

ឥណ្ឌាបានបង្កើនការទិញប្រេង និងធ្យូងថ្មពី​រុស្ស៊ីយ៉ាងខ្លាំង​ក្លា​ចាប់តាំងពី​សង្គ្រាមនៅ​អ៊ុយក្រែន​បានចាប់ផ្តើមផ្ទុះ​ឡើង​​កាល​ពី​ខែ​កុម្ភៈ​​​។ ទង្វើ​នេះ​បានជួយ​​ឱ្យ​ទីក្រុងម៉ូស្គូ​គេច​ផុត​​ពីផលប៉ះពាល់​នៃទណ្ឌកម្ម​​របស់​​បស្ចិម​លោក​ ​និង​ធ្វើ​​ឱ្យទីក្រុងញូវដែលី​​​ទទួលបានវត្ថុធាតុដើម​​ជា​មួយ​ការ​បញ្ចុះតម្លៃ​​​យ៉ាង​ច្រើន​​ពីរុស្ស៊ី បើប្រៀបធៀប​ទៅនឹងការផ្គត់ផ្គង់​ពី​ប្រទេស​​ដទៃទៀត​។​​

ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ធ្យូងថ្ម​ធំជាងគេទី៣​​របស់ឥណ្ឌា​នៅក្នុងខែកក្កដា ​ដោយ​បាន​បង្កើន​ការ​​​នាំចូលធ្យូង​ថ្ម​​រហូត​ដល់​​ជាងមួយភាគប្រាំ​ បើ​ធៀបនឹងខែមិថុនា ពោល​​គឺបាន​​ឡើងខ្លាំង​បំផុត​​​រហូត​ដល់​ជាង ២លានតោន​ឯណោះ​។

នៅក្នុងខែមិថុនា ក្រុម​អ្នកទិញធ្យូង​ថ្ម​នៅ​ឥណ្ឌាបានចំណាយ​ប្រាក់ទិញធ្យូងថ្មពី​រុស្ស៊ី​យ៉ាង​ហោចណាស់ជាង​៧៤ម៉ឺនតោន​ ​ដោយ​ប្រើរូបិយប័ណ្ណផ្សេងពី​ប្រាក់ដុល្លារអាមេរិក ​ដែល​វា​ស្មើនឹង​ ៤៤​% នៃការនាំចូល​សរុប​​ពី​រុស្ស៊ី​ដែលមានចំនួន ១លាន​៧សែនតោន​នៅ​ក្នុងខែនោះ។​ នេះបើតាមសេចក្តី​សង្ខេបនៃកិច្ចព្រមព្រៀង​ដែលចងក្រង​ដោយប្រភពពាណិជ្ជកម្ម​ មានមូលដ្ឋាននៅប្រទេសឥណ្ឌា​ដោយប្រើឯកសារគយ និងបាន​​ចែករំលែកឱ្យ​ Reuters បាន​ដឹង​ពី​បញ្ហា​នេះ​។​

ជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតដែក និងផលិតស៊ីម៉ងត៍របស់ឥណ្ឌាបានទិញធ្យូងថ្ម​ពីរុស្ស៊ី​ដោយប្រើប្រាស់​រូបិយបណ្ណ​ឌា​ហាមរបស់​​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ​ប្រាក់ដុល្លារហុងកុង ​ប្រាក់​យន់របស់​ចិន​ និង​ប្រាក់អឺរ៉ូ​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ​។​ នេះបើតាមឯកសារគយដែលត្រូវបានផ្សាយ​ដោយ Reuters​។

ប្រទេស​ឥណ្ឌា​បាន​ប្រើ​ប្រាក់យន់របស់​ចិន​​ចំនួន ៣១% នៃ​ការទូទាត់មិនមែន​ជា​ប្រាក់ដុល្លាររបស់​អាមេរិក​​ ដើម្បី​ទិញ​ធ្យូងថ្ម​ពី​រុស្ស៊ីក្នុងខែមិថុនា និង​ប្រើ​​​ប្រាក់ដុល្លារហុងកុងចំនួន​ ២៨% ហើយ​​ទិន្នន័យពីប្រភពពាណិជ្ជកម្មបានបង្ហាញថា ប្រាក់អឺរ៉ូរបស់​តំបន់​អឺរ៉ុប​​ត្រូវ​បានប្រើ​​នៅ​ក្រោមកម្រិត​១ភាគ៤ ចំណែកឯ​​​ប្រាក់​ឌា​​ហាមរបស់​អារ៉ាប់​រួម​ត្រូវ​បាន​ប្រើ​ប្រហែល១ភាគ៥​នៃ​ការ​ទូរ​ទាត់​​ថ្លៃ​ធ្យូង​ថ្មពី​ប្រទេស​រុស្ស៊ី​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


តើមានមូលហេតុអ្វីខ្លះ អាចជំរុញឲ្យការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាធ្លាក់ចុះនៅឆមាសទី២?

ព័ត៌មាន
ក្រុមអ្នកជំនាញបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពមិនច្បាស់លាស់របស់ពិភពលោក នាពេលបច្ចុប្បន្ន ហើយបញ្ហានេះអាចនឹងប៉ះពាល់ដល់ការបញ្ជាទិញផលិត…

វិស័យឧស្សាហកម្មកម្ពុជាសម្រេចកំណើនខ្ពស់មុនគោលដៅ៨ឆ្នាំ សម្រាប់ការរួមចំណែកក្នុង GDP

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានអះអាងថា វិស័យឧស្សាហកម្ម មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានសម្រេចគោលដៅកំណើនបាន មុនផែនការកំណត់ទុកទៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ