ក្រុមហ៊ុនផលិតបន្ទះឈីប

តៃវ៉ាន់ចង់ឱ្យក្រុមហ៊ុនយក្ស Foxconn ឈប់វិនិយោគជាមួយក្រុមហ៊ុនផលិតបន្ទះឈីប


កាសែត Financial Times បានរាយការណ៍នៅពីថ្ងៃពុធទី១០សីហាថា មន្ត្រីសន្តិសុខរបស់កោះតៃវ៉ាន់ចង់បញ្ចុះបញ្ចូលក្រុមហ៊ុនយក្ស Foxconn ដែលជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់ផលិតផលទៅឲ្យក្រុមហ៊ុន Apple ឱ្យទម្លាក់ចោលការវិនិយោគតម្លៃ ៨០០លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបមួយទៀតដែលជាដៃគូរ គឺក្រុមហ៊ុនចិន សីងហ័រ យូនីគ្រុប(Tsinghua Unigroup)។ នេះបើយោងតាមការចុះផ្សារបន្តដោយសារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់ចង់ឱ្យ Foxconn ឈប់វិនិយោគជាមួយក្រុមហ៊ុនផលិតឈីបចិន!
ដោយ

បំណងរបស់មន្ត្រីក្រុងតៃប៉ិបែបនេះក៏ដោយសារតែគេបារម្ភពីបញ្ហាសន្តិសុខជាតិកោះតៃវ៉ាន់ នៅចំពេលដែលស្ថានការណ៍រវាងចិនដីគោក និងកោះតៃវាន់នាពេលនេះ កំពុងតានតឹងស្ទើរតែផ្ទុះទៅហើយ។

តៃវ៉ាន់ ដែលជាកន្លែងផលិតគ្រឿងបង្គុំ និងគ្រឿងអេឡិចត្រូនិច ដ៏ធំបំផុតរបស់ពិភពលោក កាន់តែមានការប្រុងប្រយ័ត្នចំពោះមហិច្ឆតារបស់ប្រទេសចិន ក្រោយប៉េកាំងចង់រត់ប្រណាំងក្នុងវិស័យបន្ទះឈីបជាមួយខ្លួន។ កោះតៃវ៉ាន់ថែមទាំងបាន ស្នើច្បាប់ថ្មីដើម្បីប្រុងជើងការ ការពារមិនឱ្យចិនលួចបច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួនថែមទៀតផង។ កិច្ចខិតខំប្រឹងប្រែងនេះ កើតឡើង ចំពេលមានការព្រួយបារម្ភកើនឡើងថា ទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពចារកម្មសេដ្ឋកិច្ចមកលើតៃប៉ិ។

លើសពីនេះ ថ្នាក់ដឹកនាំកោះតៃវ៉ាន់បានហាមប្រាមក្រុមហ៊ុនក្នុងស្រុកពីការសាងសង់រោងចក្របច្ចេកវិទ្យាសម្រាប់ជាមូលគ្រឹះនានា នៅក្នុងទឹកដីប្រទេសចិន ដើម្បីធានាថា បច្ចេកវិទ្យារបស់តៃវ៉ាន់ មិនត្រូវបានចម្លងចេញទៅកាន់ក្រៅនោះឡើយ។

ដោយឡែក សេចក្តីរាយការណ៍ Financial Times នៅថ្ងៃពុធទី១០សីហា បានដកស្រង់សំដីមន្ត្រីក្រុងតៃប៉ិមួយរូបសុំមិនបញ្ចេញឈ្មោះលើកឡើងថា មន្ត្រីមកពីក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រុមប្រឹក្សាកិច្ចការចិនដីគោក ជឿជាក់ថា កិច្ចព្រមព្រៀងមួយត្រូវតែធ្វើឡើងជាមួយក្រុមហ៊ុន Foxconn ដើម្បីរារាំងការវិនិយោគរបស់ក្រុមហ៊ុននេះ ជាមួយក្រុមហ៊ុនចិនក្នុងវិស័យផលិតបន្ទះឈីប។

ភាគីក្រុមហ៊ុន Foxconn បានឆ្លើយតបដោយ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់របាយការណ៍ និងជជែកជាមួយអាជ្ញាធរតៃវ៉ាន់អំពីការវិនិយោគនេះ ហើយនឹងបន្តពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលឯទៀត។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា គេនឹងទទួលធ្វើតាមសំណើរបស់អាជ្ញាធរតៃវ៉ាន់ឬយ៉ាងណានោះទេ។ ចំណែកក្រុមហ៊ុនចិន Tsinghua Unigroup វិញក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីអ្នកសាព័ត៌មាននោះដែរ។

គួរជម្រាបថា ចាប់ពីដើមខែសីហាមក កោះតៃវ៉ាន់ប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីប្រទេសចិន តាមរយៈការធ្វើសមយុទ្ធយោធាក្តៅគគុកមិនធ្លាប់មានឡោមព័ទ្ធកោះមួយនេះ ចាប់តាំងពីក្រោយទស្សនកិច្ចប្រធានសភាអាមេរិកលោកស្រី ផេឡូស៊ី ទៅកាន់កោះមួយនេះ។

ប្រភពព័ត៌មានពីរ៉យទ័រឱ្យដឹងថា នាវាកងទ័ពជើងទឹករបស់ចិននៅតែមានសកម្មភាពយ៉ាងសកកម្មដដែលនៅឆ្នេរសមុទ្រភាគខាងកើត និងភាគខាងលិចរបស់តៃវ៉ាន់នៅព្រឹកថ្ងៃពុធទី១០សីហា។ ភាពតានតឹងបន្តមាន ដោយសារតែភាគីតៃវ៉ាន់ក៏បានប្រកាសធ្វើសមយុទ្ធឆ្លើយតបផងដែរ។ នាវាកងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកតៃវ៉ាន់សរុបប្រហែល ២០គ្រឿង បន្តមានសកម្មភាពនៅកៀកកិតគ្នា ជិតនឹងខ្សែបន្ទាត់ចែកដែនទឹកនៃច្រកសមុទ្រតៃវ៉ាន់។ ក្រៅពីនេះ នៅមាន កប៉ាល់ចិនជាច្រើនទៀតបានបន្តមានសកម្មភាពនៅឆ្នេរភាគខាងកើតរបស់តៃវ៉ាន់ផងដែរ៕




អត្ថបទបន្ទាប់


សួនឧស្សាកម្ម និងតំបន់សេដ្ឋកិច្ចវៀតណាមស្រូបទាញទុនវិនិយោគបាន ១០០ ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ សួនឧស្សាហកម្ម (IP) និងតំបន់សេដ្ឋកិច្ច (SEZ) នៅទូទាំងប្រទេសវៀតណាមបានស្រូបទាញការវិនិយោគសរុបជាង ១០០ ពាន់ល…

លោក ចូ បៃដិន ចុះហត្ថលេខាលើឯកសារសម្រេចឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កាលពីថ្ងៃអង្គារ ទី៩ សីហាបានសម្រេចចុះហត្ថផ្ដល់សច្ចាប័នឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែតក្លាយទៅជាសមាជិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ