ទីផ្សារភាគហ៊ុន

ក្ដីរំពឹងមានការបញ្ចុះអត្រាការប្រាក់ផ្ទួនៗរបស់អាម៉េរិកនៅឆ្នាំ២០២៤ ជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ហក់ឡើងខ្លាំង


បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់២លើកបន្ថែមទៀតកាលពីពេលថ្មីៗនេះ មន្ត្រីធនាគារកណ្ដាលអាម៉េរិក ភាគច្រើនជឿជាក់ថា ធនាគារនេះនឹងបន្តបញ្ចុះអត្រាការប្រាក់បន្ថែមទៀតសរុបចំនួន៣លើក ក្នុងឆ្នាំ២០២៤ ខណៈមន្ត្រីធនាគារកណ្ដាលមួយរូបទៀតរំពឹងថា នឹងបញ្ចុះរហូតដល់៥លើក។ ការព្យាករទាំងនេះបានជំរុញឱ្យភាគហ៊ុន នៃបណ្ដាក្រុមហ៊ុនសាងសង់នៅសហរដ្ឋអាម៉េរិកហក់ឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីផ្សារភាគហ៊ុន
ដោយ

បច្ចុប្បន្នក្រុមហ៊ុនសាងសង់លំនៅឋានធំៗនៅសហរដ្ឋអាម៉េរិក កំពុងទទួលបានផលចំណេញយ៉ាងច្រើនពីសុទិដ្ឋិនិយមរបស់បណ្ដាវិនិយោគិន ចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក (Federal Reserve)នៅក្នុងឆ្នាំ២០២៤ ខាងមុខ ដែលបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះហក់ឡើងខ្លាំង។

តួយ៉ាងភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ SPDR S&P Homebuilders ETF បានហក់ឡើងជាង៥០%ក្នុងឆ្នាំនេះ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ iShares US Home Construction ETF បានហក់ឡើងជិត៧០%។

ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ Lennar Corp និងក្រុមហ៊ុនសាងសង់ DR Horton បានហក់ឡើងជាង៦០% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ ផាល់ធី គ្រុប (PulteGroup) បានហក់ឡើងជិត១៣០%។ បើធ្វើការប្រៀបធៀប សន្ទស្សន៍ផ្សារហ៊ុនអាមេរិក S&P 500 បានហក់ឡើងជាង២០%។

អត្ថប្រយោជន៍ដ៏ធំមួយសម្រាប់ឧស្សាហកម្មសាងសង់ គឺកង្វះស្តុកលំនៅឋានក្នុងទីផ្សារលក់បន្ត ដែលបានជំរុញឱ្យតម្រូវការផ្ទះថ្មីកើនឡើង។
កត្តានេះគួបផ្សំជាមួយសុទិដ្ឋិនិយមរបស់បណ្ដាវិនិយោគិនចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក បានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់លំនៅឋាននៅសហរដ្ឋអាម៉េរិក ហក់ឡើងខ្លាំងដូចបានរៀបរាប់ពីខាងលើ។

ហេតុអ្វីបានជាធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់? ករណីបញ្ចុះអត្រាការប្រាក់២លើកចុងក្រោយនេះ បង្ហាញពីមូលហេតុចម្បងចំនួន២ ដែលធនាគារកណ្ដាលអាម៉េរិក បន្ទាបអត្រាការប្រាក់គោលរបស់ខ្លួន។ លោក ចាស្ទីន វេតន័រ (Justin Weidner) សេដ្ឋវិទូអាម៉េរិកនៅធនាគារដូតឈ័រ (Deutsche Bank) របស់អាល្លឺម៉ង់ បានលើកឡើងថា ធនាគារកណ្ដាលអាម៉េរិកបានបញ្ចុះអត្រាការប្រាក់នៅពេលមានបញ្ហាខុសប្រក្រតីក្នុងសេដ្ឋកិច្ច តួយ៉ាងដូចក្នុងឆ្នាំ១៩៩០ ឆ្នាំ២០០១ និងឆ្នាំ២០០៧ ជាដើម។

ទន្ទឹមនឹងនេះ លោក ម៉ៃឃើល ហ្គាពឹន (Michael Gapen) ប្រធានផ្នែកសេដ្ឋកិច្ចអាម៉េរិក នៅធនាគារ Bank of America Securities ក៏បានលើកឡើងដែរថា ធនាគារកណ្តាលអាម៉េរិក ក៏បញ្ចុះអត្រាការប្រាក់ផងដែរ ដើម្បីឆ្លើយតបទៅនឹងទិន្នន័យដែលបង្ហាញថា សេដ្ឋកិច្ចកំពុងបាត់បង់សន្ទុះ ឬបន្ទាប់ពីកើតមានព្រឹត្តិការណ៍ធំៗដូចជាការវាយប្រហារភេរវកម្មទៅលើអគារពាណិជ្ជកម្មពិភពលោក WTO ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ជាដើមដែលគេគិតថានឹងធ្វើឱ្យសេដ្ឋកិច្ចទាំងមូលចុះខ្សោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការវាយប្រហារនៅសមុទ្រក្រហមអាចធ្វើឱ្យប៉ះពាល់ពាណិជ្ជកម្មពិភពលោក និងតម្លៃប្រេងសកលកម្រិតណា?

ព័ត៌មាន
ខ្សែច្រវាក់ផ្គត់ផ្គង់សកលអាចប្រឈមនឹងការរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនបានបង្វែរ ការធ្វើដំណើរឆ្ង…

លោកពូទីនថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការពិភាក្សាជាមួយអ៊ុយក្រែន និងលោកខាងលិច!

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីនឹងត្រៀមខ្លួន ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន សហរដ្ឋអាម៉េរិក និងអឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ