កង្វះខាតម្ហូបអហារអាចបង្កវិបត្តិសុខភាពសកលបន្ទាប់ពីកូវីដ១៩

អ្នកជំនាញ៖ បញ្ហាកង្វះខាតស្បៀងអាហារ នឹងអាចបង្កជាវិបត្តិធ្ងន់ធ្ងរសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩


ក្រុមអ្នកជំនាញផ្នែកសុខភាព និងចំណីអាហារបានព្រមានថា ការកើនឡើងនៃកង្វះខាតស្បៀងអាហារ អាចនឹងក្លាយជាឱ្យការគំរាមកំហែងលើវិស័យសុខាភិបាលថ្មីមួយទៀត បន្ទាប់ពីវិបត្តិសុខភាពសកល ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
អ្នកជំនាញ៖ បញ្ហាកង្វះខាតស្បៀងអាហារ នឹងអាចបង្កជាវិបត្តិធ្ងន់ធ្ងរសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩
ដោយ

ការលើកឡើងបែបនេះ ពីអ្នកជំនាញផ្នែកសុខាភិបាល ធ្វើឡើងនៅស្របពេលដែល អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលតាមប្រទេសនីមួយៗគួរប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ តាមរយៈការកំណត់គោលដៅផ្តល់ជំនួយឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាជាងផ្តល់ជំនួយដែលប្រឈមនឹងហានិភ័យបន្ថែមលើបញ្ហាហិរញ្ញវត្ថុសាធារណៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ការកើនឡើងតម្លៃអាហារ និងថាមពល ដែលមួយផ្នែកបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន អាចសម្លាប់មនុស្សរាប់លាននាក់ទាំងដោយផ្ទាល់ និងដោយប្រយោល។ នេះបើតាមការអះអាងរបស់ លោក Peter Sands នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។

អ្នកជំនាញរូបនេះពន្យល់ថា វិបត្តិកង្វះខាតស្បៀងអាហារ អាចសម្លាប់មនុស្សតាមពីរបៀប។ ទីមួយគឺ មនុស្សគ្មានអាហារសម្រាប់បរិភោគទាល់តែសោះ ហើយនឹងស្រេកឃ្លានដល់ដាច់ពោះស្លាប់។ របៀបទីពីរ គឺនៅពេលដែលខ្វះខាតស្បៀងអាហារ ដូចនេះមនុស្សមួយចំនួនធំនឹងទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ជាហេតុបណ្តាលឱ្យពួកគេកាន់តែងាយរងគ្រោះ ទៅនឹងជំងឺឆ្លងនានាដែលកំពុងមានវត្តមានស្រាប់ ដូចជាជំងឺកូវីដ១៩ជាដើម។

លោក Sands បាននិយាយទៀតថា បច្ចុប្បន្ននេះការវិនិយោគ គឺជាតម្រូវការចាំបាច់ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមជួយរៀបចំសម្រាប់ផលប៉ះពាល់ ដែលបង្កឡើងពីការខ្វះខាតស្បៀងអាហារ ហើយគេក៏ត្រូវបញ្ចូលវាជាផ្នែកមួយនៃការផ្តល់មូលនិធិសកលផងដែរ។

គួរជម្រាបថា អង្គការមូលនិធិសកលដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសនេះ មានបំណងរៃអង្គាសប្រាក់ចំនួន ១៨ពាន់លានដុល្លារ ដើម្បីបង្កើនគុណភាពប្រព័ន្ធសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសំខាន់ៗ។ បច្ចុប្បន្នមូលនិធីទើបប្រមូលបានប្រាក់មួយភាគបីនៃគោលដៅ របស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៦ប៉ុណ្ណោះ។

ដោយឡែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMFឯណោះវិញ ក៏បានផ្តល់អនុសាសន៍ដែរថា រដ្ឋគួរតែផ្តល់ជំនួយដល់ជនដែលងាយរងគ្រោះពីបញ្ហាកង្វះខាតស្បៀងអាហារតែម្តងទើបជាការប្រសើរ។ យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិបានរកឃើញថា មានជាងពាក់កណ្តាលនៃ១៣៤ប្រទេស បានដាក់ចេញការឧបត្ថម្ភធន ឬការកាត់បន្ថយពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃស្បៀងអាហារ និងប្រេង ដែលបង្កឡើងដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

ប៉ុន្ដែ IMF ផ្តល់យោបល់ថា អ្នកបង្កើតគោលនយោបាយគួរតែអនុញ្ញាតឱ្យតម្លៃប្រែប្រួលទៅតាមទីផ្សារសកលចុះ មិនចាំបាច់បន្ថយពន្ធដើម្បីទម្លាក់ថ្លៃឡើយ ប៉ុន្តែត្រូវងាកមកការពារពលរដ្ឋដែលងាយរងគ្រោះ ពីផលប៉ះពាល់ខាងលើ តាមរយៈការឧបត្ថម្ភធនជំនួសវិញ ទើបជាការប្រសើរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាងប្រេសិតពិសេសអាមេរិកថា កូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនគ្រប់ពេលវេលា

ព័ត៌មាន
បញ្ហាឧបទ្វីបកូរ៉េ បាននិងកំពុងតានតឹងកាន់តែខ្លាំងមែនទែនហើយ ខណៈដែលតំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយន…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាវិស័យសិល្បៈបុរាណខ្មែរ

ព័ត៌មាន
សិល្បៈបុរាណតាំងពីដូនតាមកនេះ គឺពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់ ដែលបានបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយសិល្បៈបុរាណនេះគឺយើងដាច់ខាតមិនអាចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ