វិស័យចិញ្ចឹមសត្វ

អ្នកជំនាញរំពឹងចំណាត់ការហាមនាំចូលសាច់បង្កកខុសច្បាប់របស់រដ្ឋ ជួយឱ្យវិស័យចិញ្ចឹមសត្វរស់ឡើងវិញ


ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការដាក់ចេញកិច្ចសម្របសម្រួល និងវិធានការរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យពង្រឹងការហាមឃាត់ការនាំចូលសាច់បង្កកខុសច្បាប់ ឬខូចគុណភាពចូលទីផ្សារកម្ពុជា ក្នុងការជួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា។
2
ដោយ

តាមរយៈវិធានការនេះ សមាគមអ្នកចិញ្ចឹមសត្វរំពឹងថា វានឹងជួយធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមអាចរស់ឡើងវិញបានលឿនជាងការរំពឹងទុក​។ ការរំពឹងបែបនេះ ក្រោយសមាគមសង្កេតឃើញ បច្ចុប្បន្នមានមន្រ្តីពាក់ព័ន្ធជាច្រើនកំពុងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការពេញចិត្ត និងសាទរយ៉ាងខ្លាំងចំពោះលទ្ធផលដែលសម្រេចបាននៅក្នុងជំនួបរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ព្រោះចំណាត់ការរបស់រាជរដ្ឋាភិបាលវាដូចអ្វី ដែលខាងសមាគមបានសំណូមពរកន្លងមក។ តាមរយៈការដាក់ចេញវិធានការហាមឃាត់ការនាំចូលសាច់គ្រប់ប្រភេទខូចគុណភាព និងខុសច្បាប់មកកាន់ទីផ្សារកម្ពុជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានេះ ធ្វើឱ្យលោក ស្រ៊ុន ពៅ ជឿជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជានឹងអាចរស់ឡើងវិញឆាប់រហ័ស។

តែយ៉ាងណាលោកសង្កត់ធ្ងន់ថា ដើម្បីឱ្យការហាមការនាំចូលនេះមានប្រសិទ្ធភាព គឺវាទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ យ៉ាងណាក៏ដោយលោកសង្កេតឃើញថា ក្រោយមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល មានមន្រ្តីពាក់ព័ន្ធជាច្រើននៅតាមច្រកព្រំដែនកំពុងអនុវត្តតាមវិធានការនេះ។

សូមបញ្ជាក់ថា នៅក្នុងជំនួបរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដោយបញ្ជាឱ្យ​ពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រីខុសច្បាប់ ដែលមានថ្លៃថោក និងខូចគុណភាព ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករជាអ្នកចិញ្ចឹមសត្វ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារក្សាការប្រកួតប្រជែងឱ្យស្មើភាពលើការធ្វើពាណិជ្ជកម្ម។

ជុំវិញបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំពោះការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និង ការពារសុខភាពរបស់ប្រជាជន។ បន្ថែមលើនេះសម្តេចធិបតីជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window)សម្រាប់សម្រួលដល់ការស្នើសុំលិខិតអនុញ្ញាត ឱ្យបានលឿនផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត កំពុងផ្តល់ក្តីសង្ឃឹមដល់ការរស់ឡើងវិញនៃប្រេងរបស់កម្ពុជា?

ព័ត៌មាន
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេង និងថាមពលនៅកម្ពុជា ស្របពេលកម្ពុជាកំពុងស្វែងរកក្រុមហ៊ុន និងវិនិយោគិនបរទេសឱ្យ…

តើមានកត្តាអ្វីខ្លះជំរុញឱ្យ Goldman Sachs ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានដំណើរការល្អប្រសើរ?

ព័ត៌មាន
ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនបណ្តាក់ទុន និងជាធនាគារដ៏ធំរបស់សហរដ្ឋអាម៉េរិក បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានដំណើរការល្អប្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ