ស្រីលង្ការ

អតីតប្រធានាធិបតីលោករ៉ាចាប៉ាកសា នឹងវិលចូលស្រុកវិញនៅពីរសប្តាហ៍ខាងមុខ


អតីតប្រធានាធិបតីស្រីលង្កាស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដែលកំពុងភៀសខ្លួនស្នាក់នៅប្រទេសថៃនោះ អាចនឹងត្រូវត្រលប់ចូលប្រទេសកំណើតវិញនៅពីរសប្តាយ៍ខាងមុខ បន្ទាប់ពីរូបលោកបានរត់ភាសខ្លួនចេញពីរប្រទេសកាលពីខែកក្កដាកន្លងទៅ។ ប្រភពព័ត៌មានពីរ៉យទ័របានអះអាងថា ការត្រឡប់មកវិញរបស់លោកនេះ គឺទាក់ទិននឹងបញ្ហាលើការចំណាយការស្នាក់នៅក្នុងប្រទេសថៃ។
លោករ៉ាចាប៉ាកសា នឹងត្រលប់ចូលប្រទេសវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ
ដោយ

ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កាបានរាយការណ៍ថា លោក Rajapaksa អាចនឹងត្រលប់មកវិញនៅថ្ងៃពុធ សប្តាហ៍នេះ ប៉ុន្តែប្រភពបានបន្តថា លោកត្រូវបានពន្យារពេល ដោយសារតែ​កិច្ចពិភាក្សាកំពុងប្រព្រឹត្ត​ទៅ​រវាងគណបក្សរបស់លោក (SLPP) និងរដ្ឋាភិបាលស្រីលង្កា​​ជុំវិញ​​បញ្ហា​សន្តិសុខ និងកង្វល់ផ្សេងទៀត។

ប្រភព​មួយ​ក្នុង​ចំណោម​​មន្ត្រី​រដ្ឋាភិបាល​ស្រីលង្កា​​​បាន​​និយាយ​ថា៖ «លោកពិត​ជា​​ចង់​វិលត្រឡប់​​ចូលប្រទេសវិញ ប៉ុន្តែ​សន្តិសុខ​​គឺជា​បញ្ហា​ចម្បង ដោយ​ការ​ស៊ើបការណ៍​សម្ងាត់​បានណែនាំថា ត្រូវពន្យារពេលសិន»។

​ប្រភពព័ត៌មានបានសង្កត់ធ្ងន់ថា លោករ៉ាចាប៉ាកសា អាចនឹងត្រលប់ចូលប្រទេសវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ឬមុខពេលកំណត់ក៏ថាបាន ប្រសិនបើធានាសុវត្តិសុខបានរៀបចំរួចរាល់។

ប្រភពពីសារព័ត៌មានរ៉យទ័រ​បានបញ្ជាក់ទៀតថា ការចំណាយដ៏ខ្ពស់នៃការស្នាក់នៅរបស់លោកក្នុងប្រទេសថៃគឺជាកត្តាមួយធំ ដែលធ្វើឲ្យលោកឆាប់ត្រលប់ចូលប្រទេសវិញតាមតែ​អាចធ្វើទៅបាននាពេលនេះ។

ទោះយ៉ាងណា យោងតាមប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងគ្រួសារ Rajapaksa បានឱ្យដឹងថា ការចំណាយភាគច្រើន​ត្រូវបានចេញ និងជួយទូទាត់​ដោយអ្នកគាំទ្រ​របស់​អតីត​ប្រធានាធិបតី​រូបនេះ។

អគ្គលេខាធិការគណបក្ស (SLPP) លោកសាហ្ក្រា កាយ៉ាវ៉ាសាម (Sagara Karyawasam)​ បាននិយាយថា គណបក្សរបស់លោកបានជួបជាមួយប្រធានាធិបតី លោករ៉ានីល (Ranil Wickremesinghe) ដើម្បីរៀបចំការវិលត្រឡប់​របស់លោក Rajapaksa ផងដែរ។

ជាមួយគ្នានេះ ប្រធានាធិបតីស្រីលង្ការូបនេះ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោក «មិនបានដឹង» អំពីផែនការណាមួយនៃការវិលត្រឡប់របស់លោក Rajapaksa នោះឡើយ។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា អតីតមេដឹកនាំរូបនេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ស្រីលង្កា ប្រសិនតុលាររកឃើញទោសកំហុសណាមួយនោះ។

ក្នុងនោះដែរ អង្គការតម្លាភាពអន្តរជាតិបាននិយាយថា «ញត្តិបានដាក់ចូលទៅតុលាការកំពូលរបស់ប្រទេសនេះរួចហើយ ដើម្បីស្វែងរក «អ្នកដែលត្រូវទទួលខុសត្រូវ ចំពោះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន» រួមទាំងបងប្អូនប្រុសពីរនាក់ទៀតរបស់លោក Rajapaksa ដែលជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាផងដែរ៕




អត្ថបទបន្ទាប់


លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចាត្រូវបានតុលាការព្យួរតួនាទី

ព័ត៌មាន
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ២៤ ខែសីហា បានសម្រេចការបោះឆ្នោតក្នុងតម្លៃ ៥ទល់នឹង៤សំឡេង ដើម្បីបង្គាប់បញ្ជាឲ្យមានការព្យួរតួនាទីលោកនាយករដ្ឋមន្ត្រី…

លោកហ្សេលេនស្គីប្រកាសថា នឹងយកដែនដីគ្រីមៀពីរុស្សីមកវិញ នៅពេលណាដែលខ្លួនចង់

ព័ត៌មាន
បើទោះបីជាសង្គ្រាមកំពុងបន្ដឆេះរោលរាល និងត្រូវបាត់បង់ទឹកដីផ្នែកខ្លះទៅឲ្យរុស្ស៊ីក្ដី ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ