វិបត្តិសេដ្ឋកិច្ចនៅអាល្លឺម៉ង់

អាល្លឺម៉ង់ អាចរួចខ្លួនពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២២ និងសម្រេចបានកំណើន១,៩% ដោយសារកត្តាអ្វីខ្លះ?


ភាពភ័យខ្លាចថា ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប អាចចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច បានធូរស្រាលមកវិញហើយ បន្ទាប់ពីទីភ្នាក់ងារស្ថិតិជាតិបានរាយការណ៍ថា សេដ្ឋកិច្ចអាល្លឺម៉ង់សម្រេចបានកើនឡើង១,៩%នៅពេញមួយឆ្នាំ២០២២។ កំណើននេះ គឺខ្ពស់ជាងការរំពឹងទុករបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានព្យាករទុកត្រឹម ១,៤%ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាល្លឺម៉ង់រួចខ្លួនពីវិបត្តិសេដ្ឋកិច្ចហើយ!
ដោយ

ទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិជាតិដដែល ឱ្យដឹងថា ដោយសារតែមានការជំរុញដល់ការចំណាយឯកជន ពិសេសដោយមានវិធានការគាំទ្រសារពើពន្ធរបស់រដ្ឋាភិបាល បានកាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះសេដ្ឋកិច្ចពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងន័យនេះ អាល្លឺម៉ង់ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អឺរ៉ុបបានជៀសរួចផុតពីវិបត្តិសេដ្ឋកិច្ច ដើរថយក្រោយហើយ កាលពីឆ្នាំ២០២២។ ជាមួយនឹង កំណើនផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់ ១,៩% គឺល្អលើសពីការរំពឹងទុករបស់អ្នកជំនាញ និងរដ្ឋាភិបាលអាល្លឺម៉ង់ទៅទៀត។

មួយវិញទៀត កញ្ចប់ថវិកា ២០០ពាន់លានអឺរ៉ូដែលរដ្ឋាភិបាលបានបញ្ចេញប្រើសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច តាមរយៈការទប់តម្លៃប្រេង និងឧស្ម័នកុំឲ្យឡើងថ្លៃ ជាកត្តារួមចំណែកដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ចអាល្លឺម៉ង់នៅពេលនេះ។

ដោយឡែក ជាមួយកញ្ចប់ជំនួយរបស់រដ្ឋសម្រាប់ប្រជាជន និងក្រុមហ៊ុនរោងចក្រឧស្សាហកម្មវិញ ក៏ដូចជាការចំណាយថ្លៃប្រើប្រាស់ក្នុងស្រុកដែលជាសរសរទ្រូងនៃកំណើនសេដ្ឋកិច្ច បានកើនឡើងដូចមុនសម័យកូវីដ ទោះបីអាល្លឺម៉ង់ជួបបញ្ហាអតិផរណា វិបត្តិថាមពលឡើងថ្លៃក៏ដោយ។

ជុំវិញបញ្ហាថាមពលនេះដែរ អាល្លឺម៉ង់មានអំណោយផលពីអាកាសធាតុ ដែលមិនសូវចុះត្រជាក់ខ្លាំង ជាហេតុតម្រូវការថាមពលក៏មានតិចជាងមុន ហើយមិនប្រឈមនឹងការខ្វះខាតដូចគេធ្លាប់បារម្ភទៅទៀត។ ប៉ុន្តែទោះអាកាសធាតុត្រជាក់ខ្លាំង ក៏គេជឿថាអាល្លឺម៉ង់អាចរត់រួចមួយរដូវរងាដែរ ដោយសារ ខ្លួនបានរូតរះ ទិញឧស្ម័នធម្មជាតិរាវ LNG ពីប្រទេសដទៃ ដើម្បីបំពេញស្តុក ក្រោយឈប់ទិញពីរុស្ស៊ីភ្លាម។

ទោះមានកំណើនល្អលើសការរំពឹងទុកជៀសផុតពីវិបត្តិកាលពីឆ្នាំ២០២២មែន តែមិនមែនមានន័យថា អាល្លឺម៉ង់អាចរួចខ្លួនម្តងទៀតនៅឆ្នាំ២០២៣នេះឡើយ។ ជាក់ស្តែង អាល្លឺម៉ង់នៅតែប្រឈមមុខនឹងការផ្គត់ផ្គង់ថាមពលរបស់ខ្លួនក្នុងរដូវរងាឆ្នាំ២០២៣ ក៏ដូចជាការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយដែលជះឥទ្ធិពលមិនល្អលើពាណិជ្ជកម្មពិភពលោក និងការកើនឡើងនៃកង្វះកម្មករជំនាញជាដើម។ ម៉្យាងក្រុមប៊ែកឡាំង ក៏មិនអាចចេះតែបន្តបញ្ចេញថវិកាដើម្បីទប់ទល់តម្លៃថាមពលឡើងថ្លៃរាល់តែឆ្នាំបានដែរ៕




អត្ថបទបន្ទាប់


ជំនួបទល់មុខរវាងនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិកនៅទីក្រុងវ៉ាស៊ិនតោនសម្រេចបានផ្លែផ្កាអ្វីខ្លះ?

ព័ត៌មាន
ក្រោយកិច្ចប្រជុំពីរថ្ងៃ លទ្ធផលដែលគួរឱ្យកត់សម្គាល់បំផុតមួយរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីអាមេរិក Joe Biden គឺ…

ចិនទំលាយតួលេខអ្នកស្លាប់ដោយសារកូវីដ១៩មានដល់ជិត៦ម៉ឺននាក់ នៅមួយខែចុងក្រោយ

ព័ត៌មាន
ក្រោយមិនបានប្រកាសពីតួលេខអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ១៩អស់ពេលជាងមួយខែ និងបានរងការរិះគន់យ៉ាងសន្ធឹក ពិសេសពីអង្គការសុខភាពពិភពលោក ប៉ុន្តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ