ទំនាក់ទំនងចិន-អាមេរិក និងតំបន់ប៉ាស៊ីហ្វិក

តើសង្គ្រាមអ៊ុយក្រែននឹងប៉ះទង្គិចដល់ទំនាក់ទំនងចិន-អាមេរិក និងតំបន់ប៉ាស៊ីហ្វិកយ៉ាងណាខ្លះ?


នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បាននិយាយនៅក្នុងវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី ៣០មីនាថា ផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន លើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងតានតឹងស្រាប់ផងនោះ គឺកំពុងបន្ថែមបន្ទុកហានិភ័យសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន សិង្ហបុរី Channel News Asia។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បាននិយាយនៅក្នុងវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោន

ក្នុង​កិច្ច​សន្ទនា​ជាមួយ​អ្នកវិភាគ​នៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស របស់​សហរដ្ឋអាមេរិក នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក​លី សៀន​ឡុ​ង បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ ប្រសិនបើ​មានការ​សម្រេចចិត្ត​មិន​ត្រូវ ដែល​បង្កើត​បានជា​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ ដូច​ជា​ការ​ដើរ​ឈ្លានពាន​ប្រទេស​មួយ​ផ្សេង​ទៀត​ទាំង​កម្រោល នោះ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​គួរតែ​ត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ ព្រោះ​ការ​សម្រេចចិត្ត​ខុស ភាព​ចៃដន្យ​នៃ​ប្រវត្តិសាស្ត្រ​អាច​កើត​មាន​គ្រប់ពេល ហើយ​វា​នឹង​ចាប់ផ្តើម​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា អសន្តិសុខ​ខ្លាំង​បំផុត​។

មុន​ការ​លើក​ឡើង​ខាងលើ លោក​លី សៀន ឡុ​ង ក៏​ធ្លាប់​បាន​និយាយ​អំពី ផល​ប៉ះពាល់​អវិជ្ជមាន លើ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ដែរ ពី​ជម្លោះ​ដែល​កំពុង​បន្ត​កើតឡើង​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អំឡុង​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​ដើម​ស​ប្តា​ហ៍​នេះ​។

នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រូប​នេះ​បន្ត​ថា​៖ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​អា​មេ​រិ​ក​ដែល​ល្អក់កករ​ស្រាប់​នោះ កាន់តែ​ប្រេះស្រាំ​ថែម​ទៀត​។ នៅ​ពេល​ដែល​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​កាន់តែ​ប៉ះទង្គិច​គ្នា​ដោយសារ​អ៊ុយ​ក្រែ​ន តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក៏​ដូច​ជា​ពិភពលោក​ទាំងមូល នឹង​រង​សម្ពាធ​នេះ​បន្ថែម​ពីលើ​ភាព​អវិជ្ជមាន​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មួយ​កម្រិត​ទៀត​។ 

នៅ​ពេល​ត្រូវ​បាន​ចោទសួរ​ថា លោក​លី សៀន​ឡុ​ង មាន​អារម្មណ៍​បែប​ណា​ចំពោះ​សង្គ្រាម​ដ៏​អាក្រក់​បំផុត​ក្នុង​តំបន់​អឺរ៉ុប ចាប់តាំងពី​បញ្ចប់សង្គ្រាម​លោក​មក?

នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ឆ្លើយ​ថា​៖ វា​បាន​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា មាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព​នោះ​ទេ​។ លោក​បន្ត​ថា​៖ សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៤​ខែកុម្ភៈ នៅ​ពេល​ដែល​រុ​ស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន ដែល​ជា​អ្នក​ជិតខាង​របស់​ខ្លួន វា​បាន​បំផ្លាញ​ក្រប​ខណ្ឌ និង​ស្តង់ដារ​ច្បាប់ សណ្តាប់ធ្នាប់ និង​សន្តិភាព​អន្តរជាតិ​។ ដូច​គ្នា​ដែរ​វា​បាន​រំលោភ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​អធិបតេយ្យភាព និង​បាន​គំរាមកំហែង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ទាំងអស់ ជា​ពិសេស​ប្រទេស​តូច​ៗ​តែ​ម្តង​។

សូម​ជម្រាប​ថា សិង្ហ​បុរី​ហាក់​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង​ជាងគេ​ចំពោះ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ដី​កោះ​មួយ​នេះ ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។ ក្នុង​ជំនួប​ជាមួយ​លោក​ចូ បៃ​ឌិន នៅ​សេត​វិមាន​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រូប​នេះ បាន​សម្តែង​ការ​ព្រួយបារម្ភ​ព្រម​គ្នា​ជាមួយ​អា​មេ​រិ​កថា គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​កំពុង​ធ្លាក់​ក្នុង​ហានិភ័យ​ហើយ​។

គួរ​បញ្ជាក់​ថា ប្រមុខ​ដឹកនាំ​សិង្ហ​បុរី នឹង​បន្ត​ទស្សនកិច្ច​ការងារ នៅ​សហរដ្ឋអាមេរិក​រហូត​ដល់​ថ្ងៃ​ទី ០២​ខែមេសា​។ លោក​នឹង​បន្ត​បេស​សកម្ម​ទៅ​ទីក្រុង​ញូ​វ​យ៉​ក ជា​កន្លែង​ដែល​លោក​នឹង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញូ គូ​ទែ​រ៉េ​ស ក៏​ដូច​ជា​មន្ត្រី​ផ្នែក​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ​របស់​អា​មេ​រិ​ក​ដទៃ​ទៀត​៕




អត្ថបទបន្ទាប់


រុស្ស៊ីត្រៀមវាយលុកជាថ្មីនៅភាគខាងកើតអ៊ុយក្រែន ក្រោយបន្ធូរដៃវាយប្រហារនៅរដ្ឋធានីកៀវ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំទប់ទល់នឹងការវាយប្រហារថ្មីរបស់រុស្ស៊ី…

ឥណ្ឌាបង្កើនការនាំចូលប្រេងពីរុស្ស៊ី ខណៈអាមេរិកកំពុងបង្កើនទណ្ឌកម្មបន្ថែមលើរុស្ស៊ី

ព័ត៌មាន
ស្របពេលដែលប្រទេសលោកខាងលិច កំពុងព្យាយាមកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ប្រទេសឥណ្ឌាឯណោះវិញ ត្រូវបានគេមើលឃើញថា កំពុងបង្កើនការនាំចូលប្រេង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ