ឥណ្ឌា បង្កើនការនាំចូលប្រេងពីរុស្ស៊ី

ឥណ្ឌាបង្កើនការនាំចូលប្រេងពីរុស្ស៊ី ខណៈអាមេរិកកំពុងបង្កើនទណ្ឌកម្មបន្ថែមលើរុស្ស៊ី


ស្របពេលដែលប្រទេសលោកខាងលិច កំពុងព្យាយាមកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ប្រទេសឥណ្ឌាឯណោះវិញ ត្រូវបានគេមើលឃើញថា កំពុងបង្កើនការនាំចូលប្រេងពីរុស្ស៊ីកាន់តែច្រើនទៅវិញ។
រូបតំណាង ៖ឥណ្ឌាបង្កើនការនាំចូលប្រេងពីរុស្ស៊ី ខណៈអាមេរិកកំពុងបង្កើនទណ្ឌកម្មបន្ថែមលើរុស្ស៊ី

ប្រការ​នេះ កំពុង​ធ្វើ​ឲ្យ​ឥណ្ឌា កំពុង​ប្រឈម​មុខ​ហានិភ័យ​ធ្ងន់ធ្ងរ ដ្បិតថា ខ្លួន​អាច​នឹង​ត្រូវ​ស្ដីបន្ទោស​ពី​លោក​ខាងលិច ពិសេស​អា​មេ​រិ​ក​តែ​ម្ដង ព្រោះ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​កំពុង​ខិតខំ​ខ្លាំង​មែនទែន ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ដាក់​ទណ្ឌកម្ម​ផ្អាក​ការ​ទិញ​ប្រេង ពី​រុ​ស្ស៊ី ជា​ការ​ប្រឆាំង​ឆ្លើយ​តប​នឹង​ការ​ឈា្ល​ន​ពាន​លើ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuter​។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​រុ​ស្ស៊ី​នា​ពេល​បច្ចុប្បន្ន មិន​បាន​រារាំង​ប្រទេស​ផ្សេង​ៗ ក្នុង​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ទេ ប៉ុន្ដែ គេ​រំពឹង​ថា ទីក្រុង​វ៉ា​ស៊ិ​ន​តោន​នឹង​មានការ​ព្រមាន អំពី​ការ​រឹត​បន្តឹង ការ​ទិញ​ប្រេង​របស់​ប្រទេស​ផ្សេង​ទៀត មិន​ឲ្យ​លើស​ពី​កម្រិត​ធម្មតា​នោះ​ឡើយ​។

ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជា​អ្នក​នាំ​ចូល និង​ប្រើប្រាស់​ប្រេង​ធំ​ជាងគេ​ទី ៣ របស់​ពិភពលោក​នោះ បាន​និង​កំពុង​ប្រមូល​ទិញ​ប្រេង​ពី​រុ​ស្ស៊ី តាម​រយៈ​ការ​ដេញថ្លៃ ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​មក​ម្ល៉េះ ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​បញ្ចុះតម្លៃ​ពិសេស​ពី​រុ​ស្ស៊ី ខណៈ​អ្នកទិញ​ផ្សេង​ទៀត​បាន​ផ្អាក​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​។ ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ មក​ទល់​ពេល​នេះ ឥណ្ឌា​បាន​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​យ៉ាង​ហោច​ណាស់ ១៣ លាន​បារ៉ែល​ទៅ​ហើយ ដែល​វា​ជិត​ស្មើ​ទៅ​នឹង​ការ​ទិញ​ប្រេង​ពេញ​មួយ​ឆ្នាំ​២០២១​កន្លង​ទៅ​ដែល​មាន​ត្រឹម ១៦ លាន​បារ៉ែល​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងនេះ​ក្តី ទីក្រុង​ញូ​វ​ដេ​លី​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​បដិសេធ​មិន​ថ្កោលទោស ចំពោះ​សកម្មភាព​របស់​ទីក្រុង​ម៉ូ​ស្គូ​នោះ​ទេ​។ ក្នុង​នោះ ឥណ្ឌា​ក៏​បាន បោះ​ឆ្នោត​បដិសេធ​លើ​ដំណោះស្រាយ​ជា​ច្រើន​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក Joe Biden បាន​និយាយ​នៅ​ក្នុង​ខែ​នេះ​ថា ប្រទេស​ឥណ្ឌា គឺ​មាន​ភាព​រង្គោះរង្គើ​ជាមួយ​គ្នា​ខ្លះ​ៗ​ជុំវិញ​បញ្ហា ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រុ​ស្ស៊ី​។

សហរដ្ឋអាមេរិក​មិន​បាន​ជំទាស់​ប្រទេស​ឥណ្ឌា​ចំពោះ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ទេ ប្រសិនបើ​ប្រទេស​នេះ​ទិញ​ដោយ​បញ្ចុះ​ត​ម្ល​។​ក្រសួងការបរទេស​អា​មេ​រិ​ក​បានដឹង​ពី​កិច្ច​ពិភាក្សា​រវាង​រុ​ស្ស៊ី និង ឥណ្ឌា ទាក់ទង​នឹង​ការ​ទិញ​ប្រេង​នេះ​ដែរ​។

យ៉ាងណា​អា​មេ​រិ​ក​នឹង​នៅ​តែ​បន្ត​ចូលរួម ជា​ដៃគូ​ជាមួយ​ឥណ្ឌា និង​ជុំវិញ​ពិភពលោក អំពី​សារៈសំខាន់​នៃ​សកម្មភាព​រួម​ដ៏​រឹង​មាំ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំងក្លា ដើម្បី​ដាក់​សម្ពាធ​ដល់​វិមាន​ក្រឹម​ឡាំង​ឱ្យ​បញ្ចប់សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស​បាន​ប៉ាន់​ប្រមាណ​ថា ទណ្ឌកម្ម និង​ការ​ផ្អាក​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ បាត់បង់​នូវ​ការ​ផលិត​ផ្គត់ផ្គង់​ប្រេង​ប្រមាណ ៣ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ទីផ្សារ​ពិភពលោក​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសង្គ្រាមអ៊ុយក្រែននឹងប៉ះទង្គិចដល់ទំនាក់ទំនងចិន-អាមេរិក និងតំបន់ប៉ាស៊ីហ្វិកយ៉ាងណាខ្លះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បាននិយាយនៅក្នុងវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី ៣០មីនាថា ផលប៉ះព…

ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ព័ត៌មាន
ទន្ទឹមនឹងការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែរីកចម្រើនឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ