ប្រធានាធិបតីឥណ្ឌូនេស៊ីជួបមេក្រុមហ៊ុន Tesla

ប្រធានាធិបតីឥណ្ឌូនេស៊ីជួបមេក្រុមហ៊ុន Tesla ពិភាក្សាឧស្សាហកម្មលោហៈនីកែល សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី


រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរបស់ខ្លួនគឺលោក ចូកូ វីដូដូ (Joko Widodo) បានជួបជាមួយលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla កាលពីសប្តាហ៍មុនក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិនិយោគ និង បច្ចេកវិទ្យានានាដ៏មានសក្តានុពល ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះតាមការចុះផ្សាយសារព័ត៌មាន Reuters។
ប្រធានាធិបតីឥណ្ឌូនេស៊ីជួបមេក្រុមហ៊ុន Tesla
ដោយ

ជំនួបរវាងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo និង លោក Elon Musk បានពិភាក្សាការងារលើ ការវិនិយោគក្នុងឧស្សាហកម្មលោហៈនីកែលរបស់ឥណ្ឌូនេស៊ី និងការផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនី។ នេះបើតាមកការអះអាងដោយមន្ត្រីឥណ្ឌូនេស៊ីប្រាប់សាព័ត៌មានរ៉យទ័រ។

ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនយក្សអាមេរិកដ៏ធំលើឥណ្ឌូនេស៊ី ក៏ដោយសារតែប្រទេសមួយនេះមានលោហៈនីកែលច្រើនជាងគេលើពិភពលោក ខណៈដែលប្រភេទលោហៈនីកែលនេះ គឺជាវត្ថុធាតុដើមសំខាន់ណាស់ ក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី។

ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានព្យាយាម ឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla លើការវិនិយោគក្នុងវិស័យនានា មិនថាតែឧស្សាហកម្មនីកែលមួយនោះទេ។ នៅក្នុង ពេលដែល លោក Joko Widodo ធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ អាស៊ាន-អាមេរិក លោកបានស្កាត់ជួបពិភាក្សាជាមួយលោក Elon Musk ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយលោកបានអញ្ជើញមហាសេដ្ឋីរូបនេះទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីវិញផងដែរ ក្នុងខែវិច្ឆិកាខាងមុខ។

លោក Joko Widodo មានបំណងចង់អភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាខ្លាំង។ លើសពីនេះប្រមុខដឹកនាំឥណ្ឌូនេស៊ីបានជំរុញឲ្យលោក Elon Musk ពិចារណាជ្រើសរើសទីតាំងបាញ់គ្រាប់រ៉ុក្កែតអវកាស នៃក្រុមហ៊ុន Space X ក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

គួរជម្រាបថា មិនមែនតែក្រុមហ៊ុន Tesla របស់អាមេរិកនោះទេ ដែលចាប់អារម្មណ័វិនិយោគនៅឥណ្ឌូនេស៊ី ក្រុមហ៊ុន LG Energy Solution របស់ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីលំដាប់លេខ២ ពិភពលោក បានប្រកាសកាលពីខែមុនដែរថា ខ្លួនមានផែនការវិនិយោគ ទឹកប្រាក់៩ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលនឹងរួមបញ្ចូលក្នុងការចម្រាញ់លោហៈធាតុនីកែល រហូតដល់ការផលិតចេញជាកោសិកាថ្មអាគុយរថយន្ត៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន




អត្ថបទបន្ទាប់


លោកពូទីនព្រមានហ្វាំងឡង់ថា ការចូលរួមជាសមាជិកណាតូគឺជាកំហុសឆ្គង

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសមភាគីហ្វាំងឡង់ថា ការចូលរួមក្នុងអង្គការណាតូ និងការបោះបង់ចោលឋានៈជាប្រទេសអព្យាក្រឹតរបស់…

ថៃចង់ក្លាយជាទីតាំងនៃមជ្ឈមណ្ឌលសុខាភិបាលឆ្លើយតបបន្ទាន់នប្រចាំតំបន់អាស៊ាន

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អានូទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍មុនថា ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ