វិស័យដឹកជញ្ជូន

ជប៉ុន គ្រោងជួសជុលកែលម្អកំពង់ផែ និងអាកាសយានដ្ឋានទូទាំងប្រទេសសម្រាប់ត្រៀមការពារសន្តិសុខជាតិក្នុងករណីមានគ្រោះអាសន្ន


រដ្ឋាភិបាលជប៉ុន គ្រោងជួសជុលកែលម្អអាកាសយានដ្ឋានចំនួន៥ និងកំពង់ផែចំនួន១១ទីតាំងទូទាំងប្រទេសសម្រាប់ឱ្យយោធារបស់ប្រទេសនេះប្រើប្រាស់ក្នុងករណីមានគ្រោះអាសន្ន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការអះអាងពីសិទ្ធិកាន់កាប់ដែនសមុទ្រពីសំណាក់មហាយក្សចិន និងជម្លោះប្រដាប់អាវុធ ដែលអាចផ្ទុះឡើងជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់ជប៉ុនជាច្រើន។
វិស័យដឹកជញ្ជូន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia និង Kyodo News ក្នុងចំណោមទីតាំង ដែលត្រូវបានជ្រើសរើសទាំង១៦ រួមមានទាំងអាកាសយានដ្ឋាន គីតាគីយ៉ុស៊ុ (Kitakyushu Airport) នៅភាគនិរតីនៃប្រទេសជប៉ុន និងអាកាសយានដ្ឋាន ណាហា (Naha Airport) នៅកោះអូគីណាវ៉ា (Okinawa) ក៏ដូចជាកំពង់ផែ គូស៊ីរ៉ុ (Kushiro Port) នៅកោះ ហុកកៃដូ (Hokkaido) និងកំពង់ផែ អ៊ីស៊ីហ្គាគិ (Ishigaki Port) នៅកោះ អូគីណាវ៉ា (Okinawa) ដែលស្ថិតនៅចម្ងាយប្រមាណ២៣០គីឡូម៉ែត្រនៅភាគខាងកើតនៃកោះតៃវ៉ាន់។

អាកាសយានដ្ឋាន និងកំពង់ផែទាំងនេះនឹងត្រូវជួសជុលកែលម្អដោយធ្វើផ្លូវរត់សម្រាប់យន្តហោះរត់ឆ្ងាយជាងមុន និងកន្លែងចូលចតបន្ថែមទៀត។ អំឡុងពេលមានគ្រោះអាសន្ន កងកម្លាំងស្វ័យការពារជាតិជប៉ុន និងកងឆ្មាំឆ្នេរសមុទ្រជប៉ុន អាចនឹងប្រើប្រាស់ទីតាំងទាំងនេះសម្រាប់ការដឹកជញ្ជូនសម្ភារផ្គត់ផ្គង់ ឬសម្រាប់ជម្លៀសអ្នកស្រុកទៅកាន់កន្លែងមានសុវត្ថិភាព។ ទន្ទឹមនេះ ទីតាំងទាំងនេះ ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងជួយដល់បេសកកម្មសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយផងដែរ។ បញ្ជីឈ្មោះអាកាសយានដ្ឋាន និងកំពង់ផែដែលត្រូវបានជ្រើសរើសទាំងនេះនឹងត្រូវបានអនុម័តអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធក្នុងពេលដ៏ខ្លីខាងមុខ។ រដ្ឋាភិបាលជប៉ុន បានបង្ហាញផែនការជួសជុលកែលម្អអាកាសយានដ្ឋាន និងកំពង់ផែទាំងនេះនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០២២។

ក្នុងចំណោមអាកាសយានដ្ឋាន និងកំពង់ផែដែលត្រូវបានជ្រើសរើសទាំង១៦ទីតាំង មានតែអាកាសយានដ្ឋាន ណាហា (Naha Airport) និងកំពង់ផែ អ៊ីស៊ីហ្គាគិ (Ishigaki Port) ប៉ុណ្ណោះ ដែលមានទីតាំងនៅជិតច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាចំណុចផ្ទុះជម្លោះប្រដាប់អាវុធមួយនៅអាស៊ីបូព៌ា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការវិនិយោគលើរូបិយប័ណ្ណគ្រី.បតូ ឬទ្រព្យឌីជីថល អាចប្រឈមមុខនឹងហានិភ័យដែរឬទេ?

ព័ត៌មាន
រូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថល ត្រូវបានគេសង្កេតឃើញថា មានមនុស្សជាច្រើនកំពុងវិនិយោគ ហើយមានអ្នកខ្លះអាចទទួលបានប្រាក់ចំណេញពីការវិនិយោគនេះ ត…

ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗពីរ បោះទុនវិនិយោគជាង១២៤ពាន់លានដុល្លារ ប្រកួតប្រជែងក្នុងវិស័យ AI

ព័ត៌មាន
ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ចំនួនពីរ រួមមាន LG និង Hyundai បានបោះទុនវិនិយោគដ៏មហាសាលរហូតដល់ទៅជាង១២៤ពាន់លានដុល្លារអាម៉េរិក លើអាជីវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ