វិស័យដឹកជញ្ជូន

តើជាការពិតឫទេ ដែលថា ចិនប្រើម៉ិកស៊ិកជាច្រកដឹកទំនិញចូលទីផ្សារអាម៉េរិក ដើម្បីបញ្ជៀសបញ្ហាគំនាបពន្ធ?


ស្របពេលដែលចិនជ្រុះបាត់ឋានៈជាប្រទេសនាំចូលទំនិញច្រើនបំផុតទៅកាន់ទីផ្សារអាម៉េរិក ទៅឱ្យប្រទេសម៉ិកស៊ិក ដែលជាប្រទេសជាប់ព្រំដែនជាមួយមហាអំណាចនេះ កាលពីឆ្នាំ២០២៣នោះ ការវិភាគរបស់សារព័ត៌មានធំៗបានដាក់ការសង្ស័យថា ចិនអាចជាប្រទេសនៅពីក្រោយកំណើននៃការនាំចេញដ៏មហិមារបស់ប្រទេសនេះ ដោយសារតែស្ថានភាពភូមិសាស្រ្តអំណោយផល ហើយគោលនយោបាយ ក៏មានសភាពបើកចំហរជាងការដែលចិននាំចេញទំនិញចូលទីផ្សារអាម៉េរិកដោយត្រង់ៗ។
វិស័យដឹកជញ្ជូនវិស័យដឹកជញ្ជូន
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា មហាយក្សចិនកំពុងដឹកជញ្ជូនទំនិញកាន់តែច្រើនទៅកាន់ទីផ្សារសហរដ្ឋអាម៉េ​រិក តាមរយៈប្រទេសម៉ិកស៊ិក ដោយគេចវេសពីពន្ធដ៏ច្រើន ដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ហើយត្រូវបានបន្តរក្សាទុកដោយសេតវិមានក្រោមរដ្ឋបាល លោក ចូ បៃដិន។ តាមការវិភាគដោយក្រុមហ៊ុន Xeneta ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនៅលើពិភពលោកបានបង្ហាញថា ចំនួនកុងតឺន័រធុនធំ ដែលដឹកជញ្ជូនពីប្រទេសចិនទៅម៉ិកស៊ិក បានកើនឡើងជាង៨៨ម៉ឺន TEU ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា ការកើនឡើងនេះបានកើតឡើងនៅពេលដែលម៉ិកស៊ិក បានវ៉ាដាច់ប្រទេសចិនជាអ្នកនាំចេញទំនិញដ៏ធំបំផុតទៅកាន់ទីផ្សារសហរដ្ឋអាម៉េ​រិក កាលពីឆ្នាំមុន ហើយដោយសារតែការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនទៅកាន់សហរដ្ឋអាម៉េ​រិក​ បានបន្តកើនឡើងយ៉ាងឆាប់រហ័ស។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ូប៊ិន ប្រូក (Robin Brooks) អតីតសេដ្ឋវិទូនៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា សហរដ្ឋអាម៉េ​រិក គឺជាអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោក រីឯ ប្រទេសចិនគឺជាប្រទេសផលិតទំនិញធំបំផុតរបស់ពិភពលោកដែរ ដូច្នេះទោះជាគេប្រើប្រាស់យុទ្ធសាស្រ្តយ៉ាងណាក៏ដោយ ក៏មហាអំណាចទាំងពីត្រូវតែជួបគ្នា។

ចាប់តាំងពីសហរដ្ឋអាម៉េរិក​សម្រេចចិត្តកាត់បន្ថយការពឹងផ្អែកខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ពីប្រទេសចិន នៅក្នុងឆ្នាំ២០១៨ កាលនាំចេញទំនិញរបស់ចិនទៅកាន់អាម៉េ​រិកធ្លាក់ចុះ១៥%។ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុនចិនជាច្រើនក៏បានរើទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសដែលអាម៉េ​រិកនៅតែបើកចំហរ តួរយ៉ាងដូចជាប្រទេសម៉ិកស៊ិកជាដើម។

នៅក្នុងទំនាក់ទំនងនេះ លោក អេរិក ដេវីតាក (Erik Devetak) ប្រធានផ្នែកផលិតផល និងទិន្នន័យនៅ Xeneta បាននិយាយថា ការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន គឺជាសំឡេងងាយស្រួលសម្រាប់អ្នកនយោបាយ ប៉ុន្តែការពិត គឺខុសគ្នាខ្លាំងណាស់។ ដំណោះស្រាយពិតប្រាកដដែលឆ្លើយតបចំពោះខ្សែច្រវាក់ផលិតកម្ម និងតម្រូវការប្រើប្រាស់ជាសកលជាកិច្ចការដ៏ធំ ដែលនឹងចំណាយពេលច្រើនឆ្នាំ រីឯការវិនិយោគដ៏ធំមហិមា ក៏ទាមទារការអន្តរាគមន៍ពីរដ្ឋផងដែរ។

ជុំវិញបញ្ហានេះ អ្នកវិភាគមួយចំនួនទៀតបានលើកឡើងថា ក្រៅពីម៉ិកស៊ិក ចិននៅអាចប្រើប្រាស់ប្រទេសផ្សេងៗទៀត។ អ្នកវិភាគទាំងនេះបានលើកឡើងថា ទីក្រុងប៉េកាំង ក៏កំពុងធ្វើឲ្យមានអតិរេកពាណិជ្ជកម្មនៅប្រទេសដទៃដូចជាវៀតណាម សិង្ហបុរី និងហ្វីលីពីនជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនជះលុយ៦៧ពាន់លានដុល្លារ ដើម្បីក្លាយជាម្ចាស់ផលិតកម្មបន្ទះឈីបពិភពលោក

ព័ត៌មាន
ប្រទេសជប៉ុននឹងបោះទុនដ៏មហាសាលរហូតដល់ទៅ៦៧ពាន់លានដុល្លារ ដើម្បីដណ្តើមកិត្តិនាមជាម្ចាស់ផលិតកម្មបន្ទះឈីបពិភពលោកជាថ្មីឡើងវិញ ខណៈមហាយក្សចិន ក…

អ្នកជំនាញបង្ហាញកត្តាប្រឈមធំៗ៣ ដែលធ្វើតម្លៃស្វាយចន្ទីសើមនៅឆ្នាំនេះថោកជាងឆ្នាំមុន

ព័ត៌មាន
គ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំ២០២៤នេះ ត្រូវបានគេសង្កេតឃើញថា ហាក់មានតម្លៃទាបជាងដើមឆ្នាំ២០២៣។ អ្នកជំនាញអះអាងថា ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ