ថាមពលឥណ្ឌា

ឥណ្ឌានឹងនាំចូលធ្យូងថ្មលើកដំបូង ខណៈកំពុងប្រឈមកង្វះខាតថាមពលនាពេលខាងមុខ


ក្រុមហ៊ុនរដ្ឋរបស់ប្រទេសឥណ្ឌា Coal India ដែលជាក្រុមហ៊ុនរករ៉ែធ្យូងថ្មធំជាងគេបំផុតក្នុងពិភពលោកនឹងនាំចូលប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ជំនួសថាមពលរបស់រដ្ឋ ខណៈដែលកង្វះខាតថាមពលនៅប្រទេសនេះបានបង្កើនការព្រួយបារម្ភពីកង្វះថាមពលអគ្គិសនីជាថ្មី។
ឥណ្ឌានាំចូលធ្យូងថ្មលើកដំបូង ព្រោះកំពុងខ្វះខាតថាមពលប្រើ្រប្រាស់
ដោយ

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​រដ្ឋ​របស់​ឥណ្ឌា​មួយ​នេះ​ក៏​នឹង​នាំ​ចូល​ធ្យូងថ្ម​ពី​ក្រៅប្រទេស ដើម្បី​បំពេញតម្រូវការ​កង្វះខាត​ថាមពល​ក្នុងស្រុក​ផង​ដែរ ហើយ​វា​ក៏​ជា​ការ​នាំ​ចូល​ធ្យូងថ្ម​លើក​ដំបូង​សម្រាប់​ឥណ្ឌា​ផង​ដែរ គិត​តាំងពី​ឆ្នាំ​២០១៥​មក​។ នេះ​បើ​តាម​លិខិត​របស់​ក្រសួង​ថាមពល​ដែល​បាន​ផ្សាយ​នៅ​លើ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ក្រសួង​ថាមពល​របស់​រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា​ថា ក្រុមហ៊ុន ធ្យូងថ្ម​ឥណ្ឌា (Coal India) នឹង​នាំ​ចូល​ធ្យូងថ្ម​សម្រាប់​ការ​ប្រើប្រាស់​រួម​គ្នា​រវាង​ធ្យូងថ្ម​របស់​រដ្ឋាភិបាល និង​រដ្ឋាភិបាល (G2G) និង​ការ​ផ្គត់ផ្គង់​ដល់​រោងចក្រ​ថាមពល​ម៉ាស៊ីនភ្លើង​របស់​រដ្ឋ និង​ក្រុមហ៊ុន​ផលិត​ថាមពល​ឯករាជ្យ (IPPs) ផង​ដែរ​។

ប្រទេស​ឥណ្ឌា​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ធ្យូងថ្ម​កាន់តែ​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​អំឡុង​ត្រីមាស​ទី​៣ នៅ​ឆ្នាំ​២០២២​ដោយសារ​គេ​រំពឹង​ថា នឹង​មាន​តម្រូវការ​អគ្គិសនី​ចេះ​តែ​កើនឡើង​ដែល​អាច​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​។

ក្រសួង​ថាមពល​បាន​និយាយ​នៅ​ក្នុង​លិខិត​នោះ​ថា ការ​សម្រេចចិត្ត​នាំ​ចូល​ធ្យូងថ្ម​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​ស្ទើរតែ​ទាំងអស់​បាន​បង្ហាញ​ថា ការ​ដេញថ្លៃ​នាំ​ចូល​ធ្យូងថ្ម​ជា​ច្រើន​ដោយ​រដ្ឋ​នឹង​នាំ​ឱ្យ​មានការ​ភាន់​ច្រ​លំ ហើយ​បាន​ស្វែងរក​លទ្ធកម្ម​កណ្តាល​តាម​រយៈ​ក្រុមហ៊ុន Coal India នេះ​។

ប្រទេស​ដែល​កំពុង​មាន​តម្រូវការ​ថាមពល​មួយ​នេះ​បាន​រំពឹង​ថា ការ​ផ្គត់ផ្គង់​ធ្យូងថ្ម​ក្នុងស្រុក​នឹង​ធ្លាក់​ចុះ​ជាង ៤២ លាន​តោន​នៃ​តម្រូវការ​សរុប​នៅ​ក្នុង​ត្រីមាស​ទី​២ ពោល​គឺ​វា​ខ្ពស់​ជាង​ការ​ព្យាករ​ពី​លើក​មុន​ចំនួន ១៥% ដោយសារ​តែ​តម្រូវការ​ថាមពល​កាន់តែ​ខ្លាំង និង​ទិន្នផល​ធ្យូងថ្ម​ធ្លាក់​ចុះ​នៅ​តាម​អណ្តូងរ៉ែ​មួយ​ចំនួន​។

ការ​ព្យាករ​នេះ​បាន​បង្ហាញ​ពី​វិសាលភាព​នៃ​កង្វះខាត​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ពេល​តម្រូវការ​ថាមពល​ប្រចាំឆ្នាំ​ត្រូវ​គេ​មើលឃើញ​ថា មានការ​កើនឡើង​ក្នុង​អត្រា​លឿន​បំផុត​ក្នុង​រយៈពេល​យ៉ាងតិច ៣៨ ឆ្នាំ​មកនេះ ហើយ​តម្លៃ​ធ្យូងថ្ម​ពិភពលោក​កំពុង​ជួញដូរ​ជិត​ដល់​កម្រិត​ថ្លៃ​បំផុត​ដោយសារ​តែ​វិបត្តិ​នៃ​ការ​ផ្គត់ផ្គង់​បណ្តាល​មក​ពី​វិបត្តិ​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។

ប្រទេស​ឥណ្ឌា​បាន​រំពឹង​ថា នឹង​មានការ​ផ្គត់ផ្គង់​ធ្យូងថ្ម​ក្នុងស្រុក​ចំនួន​ជិត​១៥៥​លាន​តោន​ពោល​គឺ​នៅ​ខ្វះ​ជាង ៤២​លាន​តោន​ទៀត ទើប​អាច​បង្គ្រប់​តម្រូវការ​ដែល​បាន​ព្យាករណ៍​ថា​គ្រោង​នឹង​មាន​ចំនួន​ជិត​២០០ លាន​តោន​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ​។ កាលពី​ពេល​មុន ប្រទេស​នេះ​បាន​រំពឹង​ថា នឹង​មានការ​ខ្វះខាត​ធ្យូងថ្ម​ចំនួន​តែ ៣៧ លាន​តោន​ប៉ុណ្ណោះ​។

ប្រទេស​ឥណ្ឌា​ឥឡូវនេះ​រំពឹង​ថា តម្រូវការ​ធ្យូងថ្ម​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​នឹង​មាន​ចំនួន ប្រមាណ ៧៨៥​លាន​តោន​សម្រាប់​ឆ្នាំ​២០២៣​ខាង​មុខ ពោល​គឺ​វា​បាន​កើនឡើង​ជាង​ការ​ព្យាករ​ពី​លើក​មុន​ជាង​៣%៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកពូទីនថា លោកមានឆន្ទៈរកដំណោះស្រាយនាំចេញស្បៀងពីអ៊ុយក្រែន ប៉ុន្ដែរង់ចាំតែការសហការពីលោកខាងលិច

ព័ត៌មាន
ជាថ្មីម្តងទៀតប្រធានាធិបតីបារាំងលោកម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកអាឡាវ ស្ហុលស៍ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោកព…

នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសក្ដែងៗថា ក្រុមមេដឹកនាំប៉ាស៊ីហ្វិកឆ្លើយតប «វិជ្ជមាន» ចំពោះការជំរុញថ្មីរបស់លោក

ព័ត៌មាន
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក អេនថូនី អាល់បានីស (Anthony Albanese ) បាននិយាយថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអូស្ត្រាលីទទួលបានការឆ្លើយតបជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ