គម្រោងវិនិយោគ

ក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិតមួយរបស់ជប៉ុនកំពុងស្វែងរកការបណ្តាក់ទុនរួមគ្នាចំនួន១០០ពាន់លានដុល្លារ


ស្ថាបនិកក្រុមហ៊ុន SoftBank Group លោក ម៉ាសាយូស៊ី សុន (Masayoshi Son) កំពុងស្វែងរកប្រាក់ចំនួន១០០ពាន់លានដុល្លារ ដើម្បីបណ្តាក់ទុនរួមគ្នាទៅលើបន្ទះឈីបនិងដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Nvidia Corp និងផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកដែលចាំបាច់សម្រាប់បញ្ញាសិប្បនិម្មិត (AI)។
គម្រោងវិនិយោគ
ដោយ

ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា គម្រោងវិនិយោគរួមគ្នានេះត្រូវបានដាក់ឈ្មោះថា អ៊ីហ្សាណាហ្គី (Izanagi) ជាការខិតខំប្រឹងប្រែងថ្មីមួយរបស់លោកមហាសេដ្ឋី សុន នៅពេលក្រុមហ៊ុន SoftBank របស់លោកបានកាត់បន្ថយការវិនិយោគលើការបើកអាជីវកម្មថ្មីទៀត។

តាមរយៈគម្រោងនេះ លោក សុន បានស្រមៃបង្កើតក្រុមហ៊ុនមួយដែលអាចបំពេញបន្ថែមដល់អង្គភាព ផលិតបន្ទះឈីប Arm Holdings និងអនុញ្ញាតឱ្យមហាសេដ្ឋីរូបនេះអាចបង្កើតរោងចក្រផលិតបន្ទះឈីប AI។ នៅក្នុងសេណារីយ៉ូមួយដែលគេកំពុងពិចារណាធ្វើនោះបានបង្ហាញថា ក្រុមហ៊ុន SoftBank នឹងផ្តល់​ប្រាក់ចំនួន៣០ពាន់លានដុល្លារអាម៉េរិក ហើយថវិកា៧០ពាន់លានដុល្លារទៀតបានមកពីក្រុមហ៊ុនបណ្ដាក់ទុនរួមផ្សេងៗនៅមជ្ឈិមបូព៌ា។

ប្រសិនបើមហាសេដ្ឋីរូបនេះទទួលបានជោគជ័យមែន គម្រោងបន្ទះឈីបនេះនឹងក្លាយជាការ វិនិយោគដ៏ធំបំផុតមួយនៅក្នុងកម្មវិធីបញ្ញាសិប្បនិមិត្ត AI ចាប់តាំងពីការបង្កើតឡើងនូវកម្មវិធីផ្ញើសារ ChatGPT ពោលគឺវានឹងមានចំនួនច្រើនជាងការបណ្ដាក់ទុនថ្មីៗនេះរបស់ក្រុមហ៊ុន Microsoft Corp លើកម្មវិធី OpenAI ដែលមានចំនួនជាង១០ពាន់លានដុល្លារ។

លោក សុន បានស្រមៃឃើញជាច្រើនឆ្នាំមកហើយពីការមកដល់នៃបញ្ញាសិប្បនិមិត្តទូទៅនេះ ឬហៅថា AGI នៅក្នុងបទបង្ហាញរបស់លោកជាច្រើនដោយលោកតែងតែនិយាយថា ពិភពលោកដែលពោរពេញទៅដោយគ្រៀងម៉ាស៊ីនឆ្លាតជាងមនុស្សមួយនេះ នឹងកាន់តែមានសុវត្ថិភាព កាន់តែមានសុខភាពល្អ និងកាន់តែរីករាយជាងមុន។ បញ្ញាសិប្បនិមិត្តទូទៅនេះគឺជាអ្វីមួយដែលអ្នកជំនាញខាង AI នឹងបង្កើតវាឡើង​។ ប៉ុន្តែនៅពេលមានគេសួរពីនិយមន័យលម្អិតពាក់ព័ន្ធនឹងតួលេខ ពេលវេលា ថាមពលកុំព្យូទ័រមានប៉ុន្មាន និងថាតើ AGI នឹងឆ្លាតជាងបញ្ញារបស់មនុស្សជាតិក្នុងកម្រិតណានោះ គឺភាគច្រើនមិនមានចម្លើយពិតប្រាកដនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបណ្ឌិត្យសភាចិន ព្យាករថា មហាយក្សចិន នឹងបាត់បង់ចំនួនប្រជាជនដល់ទៅ៦០%នៅត្រឹមដំណាច់សតវត្សរ៍នេះ?

ព័ត៌មាន
បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្រុងសៀងហៃ (SASS) នៃប្រទេសចិន បានព្យាករថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងមានប្រជាជនសរុ…

Vietjet បង្កើនប្រសិទ្ធភាពកងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹងការដាក់ដំណើរការយន្តហោះទី 105

ព័ត៌មាន
ក្រុមហ៊ុន Vietjet បន្តពង្រីកកងនាវាអាកាសចរណ៍ដ៏ទំនើបឈានមុខគេលើពិភពលោករបស់ខ្លួនជាមួយនឹងយន្តហោះពីក្រុមហ៊ុន Airbus ថ្មីស្រឡាងពីទីក្រុង Ham…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ