ការនាំចូលសាច់ត្រីពីបរទេសធ្វើឡើងក្រោមការត្រួតពិនិត្យ និងតាមដាន

ក្រសួងកសិកម្មអះអាងថា ការធ្លាក់ចុះសមាជិកចិញ្ចឹមត្រីរបស់សមាគមវារីវប្បករមិនបានធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ត្រីនោះទេ


នៅមួយរយៈចុងក្រោយនេះចំនួនអ្នកចិញ្ចឹមត្រីរបស់សមាគមវារីវប្បករកម្ពុជា បានថយចុះប្រមាណ៦០% ក្នុងចំណោមសមាជិកជាង១ពាន់នាក់។ ការថយចុះចំនួនអ្នកចិញ្ចឹមត្រីនេះត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្មអះអាងថា ពុំបានឆ្លុះបញ្ចាំងពីទិដ្ឋភាពរួមពីវិស័យចិញ្ចឹមត្រីនៅកម្ពុជាទាំងមូលនោះទេ ពោលគឺក្រៅពីសមាជិករបស់សមាគមនេះ ក៏មានកសិដ្ឋាន និងកសិករចិញ្ចឹមត្រីជាច្រើនទៀតផងដែរ។
ការនាំចូលសាច់ត្រីពីបរទេសធ្វើឡើងក្រោមការត្រួតពិនិត្យ និងតាមដាន
ដោយ

ហើយការធ្លាក់ចុះបរិមាណអ្នកចិញ្ចឹមនេះ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ត្រីនៅលើទីផ្សារដែរ។ ជាមួយគ្នានេះក្រសួងកសិកម្ម បានលើកទឹកចិត្តដល់អ្នកចិញ្ចឹមត្រីទាំងអស់ ត្រូវអនុវត្តតាមគោលការបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបញ្ហា និងចាប់យកឱកាសទីផ្សារថ្មីៗ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់ទុកការថយចុះចំនួនសមាជិកចិញ្ចឹមត្រីរបស់សមាគមវារីវប្បករប្រមាណ៦០% វាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសម្រាប់វិស័យចិញ្ចឹមត្រីនៅកម្ពុជានោះទេ ដ្បិតថា ក្រៅពីសមាជិករបស់សមាគមនេះ ក៏មានអ្នកចិញ្ចឹមជាច្រើនទៀតផងដែរ។ សម្រាប់អ្នកនាំពាក្យរូបនេះ ការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមត្រីក្នុងរង្វង់សមាគមនេះពុំបានចោទជាបញ្ហាដល់ការផ្គត់ផ្គង់ត្រីនៅកម្ពុជានោះទេ។ មិនចោតជាបញ្ហាក៏ដោយសារកម្ពុជាមានត្រីក្នុងស្រុក និងការនាំចូលមួយចំនួនពីបរទេស។ ពាក់ព័ន្ធការនាំចូលត្រីពីបរទេសនេះ លោកជំទាវ អ៊ឹម រចនា អះអាងថា រាល់ការនាំចូលទាំងអស់តែងតែមានការត្រួតពិនិត្យតាមដានពីមន្ត្រីជំនាញ ហើយវាមិនបានធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់កសិករនោះទេ។

ពាក់ព័ន្ធការចិញ្ចឹមត្រីនៅក្នុងស្រុក អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានជំរុញឲ្យកសិករទាំងអស់ត្រូវសិក្សាឱ្យបានច្បាស់លាស់ពីលក្ខណៈបច្ចេកទេស ហើយក្នុងករណីមិនមានការច្បាស់លាស់ ឬចង់បានការប្រឹក្សាពីមន្ត្រីជំនាញអ្នកចិញ្ចឹមទាំងអស់អាចទាក់ទងមកស្ថាប័នជំនាញនៃក្រសួងកសិកម្ម ឬអាចទាក់ទងមកមន្ត្រីជំនាញតាមលេខទូរសព្ទ 1289 ដែលរង់ចាំផ្តល់ប្រឹក្សាគ្រប់ពេល។
បើតាមការលើកឡើងរបស់លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បច្ចុប្បន្នសមាជិកចិញ្ចឹមរបស់សមាគមមានការថយចុះប្រមាណ៦០% បន្ទាប់ពីមានកសិករមួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនកាត់បរិមាណក្នុងការចិញ្ចឹម។ ការថយចុះនេះត្រូវបានមន្ត្រីរូបនេះវាយតម្លៃថា គឺបន្ទាប់ពីអ្នកចិញ្ចឹមទាំងនោះជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញ ឬឈានដល់ការខាតបង់ ក្រោយចំណីត្រីឡើងថ្លៃ តែត្រីលក់បានតម្លៃថោក និងមានភាពមិនប្រាកដប្រជា។
គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា មានសមាជិកអ្នកចិញ្ចឹមត្រីចំនួន១,០៦៣នាក់ ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់ រាជធានីភ្នំពេញ និងខេត្តបាត់ដំបងជាដើម។ បើតាមរបាយការណ៍របស់រដ្ឋបាលជលផលកាលពីឆ្នាំ២០២២ ការប្រមូលផលក្នុងវិស័យវារីវប្បកម្មសម្រេចបានជាង៣៣ម៉ឺនតោនធ្លាក់ចុះជាង១ម៉ឺន៧ពាន់តោនបើធៀបនឹងឆ្នាំ២០២១៕

អត្ថបទ៖ បូ ដូឡា,រូបឯកសារ




អត្ថបទបន្ទាប់


តើការធ្លាក់ចុះតម្លៃប្រាក់បាតនៅមួយរយៈចុងក្រោយ វាជារឿងអាក្រក់សម្រាប់សេដ្ឋកិច្ចថៃឬ?

ព័ត៌មាន
លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃបានលើកឡើងនៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃទី២១ កញ្ញា ថា ធនាគារកណ្តាលរបស់ប្រទេសថៃកំពុងត្រួតព…

ការស្ទង់មតិបង្ហាញថា មនុស្សនៅអាស៊ានមិនដល់៥០%ទេ ដែលជឿថា បម្រែបម្រួលអាកាសធាតុជាបញ្ហាប្រឈម

ព័ត៌មាន
តាមការស្ទង់មតិថ្មីមួយបានបង្ហាញថា មនុស្សតិចជាងពាក់កណ្តាលនៅតំបន់អាស៊ីអាគ្នេយ៍ទាំង១០ប្រទេសមានការយល់ឃើញថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ