ប្រព័ន្ធទូទាត់ទំនើប

បាគង ប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ត្រូវបានធនាគារជាតិប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ!


ធនាគារជាតិនៃកម្ពុជាប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ដែលប្រព័ន្ធថ្មីនេះ នឹងជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារតាមរយៈប្រព័ន្ធទូរស័ព្ទ មានភាពកាន់តែងាយស្រួលបន្ថែមទៀតលើសេវាកម្មដែលមានស្រាប់ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដទៃទៀតផងដែរ។
បាគង ប្រព័ន្ធទូទាត់សម័យថ្មីដំបូងនៅកម្ពុជា ត្រូវបានធនាគារជាតិប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ!

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ នៃកម្ពុជា​បានមាន​ប្រសាសន៍ថា ការអភិវឌ្ឍ​បង្កើត​ឲ្យមាន​ប្រព័ន្ធ​ទូទាត់​សម័យថ្មីនេះ ក៏ជាការ​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច ឆ្ពោះទៅរក​សេដ្ឋកិច្ច​ផ្នែក​ឌីជីថល និងបដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី៤ ស្របតាម​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន។

លោកជំទាវ ជា សិរី​បានគូស​បញ្ជាក់​ទៀតថា ប្រព័ន្ធ​បាគង​ ជាប្រព័ន្ធ​ទូទាត់​ឆ្អឹងខ្នង​ ដ៏សំខាន់​ ដែលអភិវឌ្ឍ​ឡើង​សម្រាប់បម្រើ​គោលដៅ​សំខាន់​ចម្បង​រួមមាន​ ផ្តល់លទ្ធភាព​ទូទាត់ឆ្លង​គ្រឹះស្ថាន​មួយ​ទៅគ្រឹះស្ថាន​មួយ​មានភាពងាយ​ស្រួល ការកែលម្អ​ប្រសិទ្ធភាព និងសុវត្ថភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និងការជំរុញ​ការទូទាត់​ជាប្រាក់រៀល​ផងដែរ។

សូមជម្រាបថា ប្រព័ន្ធថ្មីនេះ បច្ចុប្បន្ន​មាន​សមាជិក​ចូលរួម​ចំនួន​ ១៨ គ្រឹះស្ថាន ដែលក្នុងនោះ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​មានចំនួន ១៦ និងសេវាទូទាត់​សង​ប្រាក់​ចំនួន២។ ក្នុង​ពេលជា​មួយគ្នា​នេះ ក៏មាន​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថាន​ផ្តល់សេវា​ទូទាត់​សងប្រាក់ចំនួន​​២៤ ផ្សេងទៀត បានទទួល​ការអនុញ្ញាត​ជាគោលការណ៍​ចូលជា​សមាជិក​នៃប្រព័ន្ធ​បាគង​នេះដែរ។

ជាការបញ្ជាក់របស់​លោក​ជំទាវ ជា សិរី ប្រព័ន្ធបាគងនេះ ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយដែល​ជួយឲ្យ​អ្នកផ្តល់សេវា​ទូទាត់​អាចភ្ជាប់​ទៅជាមួយ​គ្រប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជា គ្រឹះស្ថាន​ផ្តល់សេវា​ទូទាត់​សងប្រាក់​ដទៃទៀត មានភាព​កាន់តែងាយ​ស្រួល និងអាចនិយាយ​មួយបែប​ទៀត គឺជាការផ្តល់​សេវាកម្ម​បន្ថែម​សម្រាប់​អ្នកប្រើប្រាស់​នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា អនុម័តគម្រោងថាមពលអគ្គិសនី តម្លៃជាង៨៣០ លានដុល្លារ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវារីអគ្គិសនីចំនួន១ និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីចំនួន ២ ដែលមានតម្លៃសរុ…

កូវីដ-១៩ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់កម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានអះអាងថា ការរាតត្បាត​នៃជំងឺឆ្លង​ជា​សកល​កូវីដ-១៩ មិនត្រឹមតែ​ធ្វើឲ្យប្រទេសកម្ពុជា រងការប៉ះពាល់អវិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ