កូរ៉េខាងជើងប្រឈមនឹងគ្រោះអត់ឃ្លាន

កូរ៉េខាងជើងកំពុងប្រឈមនឹងការធ្លាក់ចូលគ្រោះទុរ្ភិក្ស ដោយសារតែទណ្ឌកម្ម និងកង្វះស្បៀងអាហារ


ក្រុមអ្នកវិភាគអន្តរជាតិបានចេញមកព្រមានចំៗថា កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង ដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលោកខាងលិច ហើយវានឹងធ្វើឲ្យប្រទេសមួយនេះ ជួបបញ្ហាកង្វះខាតស្បៀងអាហារ និងឈានទៅដល់គ្រោះទុរភិក្សអត់ឃ្លានយ៉ាងធ្ងន់ធ្ងរផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Telegraph។
កូរ៉េខាងជើងកំពុងប្រឈមនឹងការធ្លាក់ចូលគ្រោះទុរ្ភិក្ស ដោយសារតែទណ្ឌកម្ម និងកង្វះស្បៀងអាហារ (រូបភាព៖ japantimes.com)
ដោយ

ការព្រមានធ្ងន់ៗពីក្រុមអ្នកវិភាគអន្តរជាតិបែបនេះ ធ្វើឡើងនៅក្រោយពេលដែល ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ចុងអ៊ុន ធ្លាប់បានលើកឡើងថា កូរ៉េខាងជើងកំពុងប្រឈមមុខនឹងស្ថានការណ៍កង្វះស្បៀងអាហារដ៏អាក្រក់មួយ មិនធ្លាប់មាននោះទេ រាប់ចាប់តាំងពីមានគ្រោះអត់ឃ្លានកាលពីអំឡុងសតវត្សទី១៩ ដែលបានឆក់យកជីវិតមនុស្សអស់ជិត ៣លាននាក់។

របបដឹកនាំលោកគីមចុងអ៊ុន មិនបានបញ្ចេញស្ថិតិស្តីពីកម្រិតសេដ្ឋកិច្ចនៅកូរ៉េខាងជើងនោះទេ ប៉ុន្តែ អ្នកវិភាគអន្តរជាតិបានធ្វើការប៉ាន់ប្រមាណថា សេដ្ឋកិច្ចកូរ៉េខាងជើងបានធ្លាក់ចុះជិត ៩%កាលពីឆ្នាំ២០២០ ដែលជាតួលេខដ៏អាក្រក់បំផុតមិនធ្លាប់មាន។ 

ឥទ្ធិពលដែលបណ្តាលមកពីការបិទខ្ទប់របស់របបលោក គីម ចុងអ៊ុន ដោយសារកូវីដ-១៩ រួមផ្សំនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិចកាន់តែតឹងរឹងជាងមុន ចាប់តាំងពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និង ការបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់កាលពីឆ្នាំ ២០១៧ សុទ្ធតែបានរួមចំណែកធ្វើឲ្យប្រទេសដ៏ឯកោលើលោកមួយនេះប្រឈមមុខនឹងគ្រោះទុរភិក្សអត់ឃ្លានធ្ងន់ធ្ងរឆាប់ៗនេះ។

គួររំឭកថា របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២០ ក៏ធ្លាប់បានព្រមានធ្ងន់ៗ ដែរថា មានប្រជាជនជាង ១០លាននាក់រស់នៅក្នុងប្រទេសកូរ៉េខាងជើងកំពុងត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នកូរ៉េខាងជើងមានការដោះដូរពាណិជ្ជកម្មច្រើនជាងគេ តែជាមួយប្រទេសចិនដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះ ដោយសារតែការរឹតបន្តឹងទណ្ឌកម្ម បានកាត់បន្ថយពាណិជ្ជកម្មរបស់ប្រទេសនេះ ជាមួយពិភពលោកស្ទើរតែ ៩០%ទៅហើយ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla ចំណេញប្រាក់ជាង៤០០លានដុល្លារ កើនទ្វេដងនៅ៣ខែដំបូងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់សហរដ្ឋអាមេរិក គឺ Tesla បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ដែលមានទឹកប្រាក់ជា…

បច្ចេកវិទ្យា 35 ចំណុច​របស់​រថយន្ត​ដែល​មិនគួរ​មើល​រំលង​មុន​សម្រេច​ចិត្តទិញ​រថយន្ត SUV ខ្ទង់ 6​ម៉ឺន​ដុល្លារជាង!

ព័ត៌មាន
ក្រោយពីរដ្ឋាភិបាលកម្ពុជាបានកែសម្រួលពន្ធនៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថាតម្លៃនៃរថយន្ត SUV មានការថយចុះគួរឲ្យកត់សម្គាល់ ហើយសន្ទុះនៃការគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ