ទីផ្សារប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះគួរឲ្យភ្ញាក់ផ្អើល ខណៈឥទ្ធិពលមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរ


តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានបន្តធ្លាក់ចុះក្រោម ៥០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូង ដោយសារតែតម្រូវការប្រេងរបស់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ២០% ជាការធ្លាក់ចុះដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់សកលលោក បន្ទាប់ពីមេរោគកូរ៉ូណា កាន់តែរាតត្បាតធ្ងន់ធ្ងរ នៅក្នុងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំមួយលើសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
តម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះគួរឲ្យភ្ញាក់ផ្អើល ខណៈឥទ្ធិពលមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរ ()
ដោយ

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ថាមពល បាន​អះអាង​ថា ប្រទេស​ចិន ដែល​ជា​អ្នក​នាំ​ចូល និង​ប្រើប្រាស់​ប្រេង​ច្រើន​ជាងគេ​បំផុត បាន​ទម្លាក់​តម្រូវការ​ប្រេង​ឆៅ របស់​ខ្លួន​រហូត​ដល់​ទៅ ៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដោយ​រោងចក្រ​ចម្រាញ់​ប្រេង​ជា​ច្រើន​របស់​ចិន បាន​កាត់​បន្ថយ និង​ផ្អាក​ដំណើរការ​របស់​ខ្លួន​។

ទីក្រុង​ធំ​ៗ​របស់​ចិន ត្រូវ​បាន​បិទ​ចរាចរណ៍ មិន​ឲ្យ​ឆ្លងកាត់​ទៅ​កាន់​ទីក្រុង​ផ្សេង​ៗ ជើងហោះហើរ​ជា​ច្រើន ត្រូវ​បាន​លុប​ចោល ជា​យន្តការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ មេរោគ​កូ​រ៉ូ​ណា ហើយ​កត្តា​ទាំង​អស់នេះ បាន​កាត់​បន្ថយ​តម្រូវការ ប្រេងសាំង និង​ប្រេងឥន្ធនៈ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។

បច្ចុប្បន្ន រោងចក្រ​ចម្រាញ់​ប្រេង​របស់ ចិន កំពុង​តែ​ស្តុក​ទុក​នូវ ផលិតផល​ប្រេងឥន្ធនៈ​ដែល​មិន​ទាន់​លក់ដាច់ ហើយ​ទំហំ​នេះ ចាប់ផ្តើម​កើនឡើង​រៀងរាល់ថ្ងៃ ដែល​អាច​នឹង​ឈាន​ដល់ កម្រិត​កំណត់​របស់​ស្តុក ហើយ​ដល់​ពេល​នោះ រោងចក្រ នឹង​កាត់​បន្ថយ​ចំនួន​ប្រេង​ឆៅ​ដែល​ត្រូវ​ចម្រាញ់ ប្រមាណ ១៥ ទៅ ២០%​។

ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC និង​សម្ព័ន្ធមិត្ត មិន​បាន​នៅ​ស្ងៀម​នោះ​ទេ ហើយ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ក្នុង​ខែកុម្ភៈ​នេះ ដើម្បី​ពិភាក្សា​លើ ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ បន្ថែម​ទៀត ដើម្បី​ស្រោចស្រង់​តម្លៃ​ប្រេង ពីព្រោះ​ថា មេរោគ​កូ​រ៉ូ​ណា​នេះ ចាប់ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់ តម្រូវការ​ប្រើប្រាស់​ប្រេង​ឆៅ​។

ដោយឡែក​សម្រាប់​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ គិត​ត្រឹម​ថ្ងៃ​ទី ៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បន្ត​ធ្លាក់​ចុះ​ដូច​ជា ទីផ្សារ Brent របស់​អង់គ្លេស ថយ​ចុះ​ប្រមាណ ៣,៨% មក​នៅ​ត្រឹម​តម្លៃ​តែ​ជាង ៥៤​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អា​មេ​រិ​ក West Texas Intermediate ថមថយ​ប្រមាណ ២,៨% មក​នៅ​តម្លៃ​ជាង ៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

សូម​ជម្រាប​ថា ដោយសារ​តែ​ក្តី​កង្វល់​ពី ការ​រាតត្បាត​នូវ មេរោគ​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ តម្រូវការ​ប្រេង​ធ្លាក់​ចុះ ខណៈ​ការ​ផលិត​ប្រេង​ឆៅ​ទូ​ទាំង​សកល នឹង​ផ្គត់ផ្គង់​លើស​ពី​តម្រូវ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ចុះថោក តែ​យ៉ាងណា​ក៏​ដោយ ប្រទេស​ផលិត​ប្រេង​ធំ​ៗ បាន​កំណត់​លើ​ផលិតកម្ម​ប្រេង របស់​ពួក​គេ​ហើយ សម្រាប់​ឆ្នាំ​ថ្មី​នេះ ដោយ​រំពឹង​នឹង​អាច​ស្រោចស្រង់​តម្លៃ​ប្រេង​ឡើង​វិញ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ចាត់វិធានការលើ​ជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ

ព័ត៌មាន
ការរីករាលដាលនៃវីរុសកូរ៉ូណា កាន់តែខ្លាំងបានជំរុញឲ្យតម្រូវការប្រើប្រាស់ម៉ាស់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៥០លានម៉ាស់ក្នុងមួយខែ ហើយរាជរដ្…

ប្រទេសឡាវអួតខ្លួនឯងថា មិនទាន់រងឥទ្ធិពលអាក្រក់ពី វីរុសកូរ៉ូណាទេ

ព័ត៌មាន
ស្របពេលដែលប្រទេសជិតខាងរបស់ មហាអំណាចសេដ្ឋកិច្ចចិន កំពុងរងគ្រោះទាំងការឆ្លងមេរោគកូរ៉ូណាទាំងការចុះអន់ថយនៃសេដ្ឋកិច្ចជាតិ ប្រទេសឡាវ បែរជាអះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ