ក្រុមហ៊ុន Pfizer រំពឹងទទួលបានប្រាក់ពីការការលក់វ៉ាក់សាំងកូវីដ១៩កើនឡើង

ក្រុមហ៊ុន Pfizer រំពឹងការលក់វ៉ាក់សាំងកូវីដ១៩កើនដល់ ៥០ពាន់លានដុល្លារនៅឆ្នាំ២០២២


ក្រុមហ៊ុន Pfizer បានព្យាករណ៍ថា ការលក់វ៉ាក់សាំង និងថ្នាំព្យាបាលកូវីដ១៩ របស់ខ្លួន កើនឡើងច្រើនជាង ៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២នេះ ខណៈដែលក្រុមហ៊ុនវ៉ាក់សាំងដ៏ធំរបស់អាមេរិកមួយនេះទើបតែបានរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំ២០២១ បានកើនឡើងច្រើនជាងទ្វេដង បន្ទាប់ពីមានការលក់វ៉ាក់សាំងបានកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។ ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។
ក្រុមហ៊ុន Pfizer រំពឹងទទួលបានប្រាក់ពីការការលក់វ៉ាក់សាំងកូវីដ១៩កើនឡើង

ក្រុមហ៊ុន Pfizer ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ BioNTech មើលឃើញ​ថា​ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​វ៉ាក់សាំង​ក្នុង​ឆ្នាំ ២០២២ អាច​នឹង​ទាប​ជាង​មុន​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០២១ ប៉ុន្តែ​ប្រាក់​ចំណូល​យ៉ាងច្រើន​នឹង​បាន​មក​ពី​ការ​លក់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​របស់​ខ្លួន ប្រភេទ Paxlovid ។

ក្រុមហ៊ុន Pfizer បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​២០២១​ចំនួន ២២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ច្រើន​ជាង​ទ្វេ​ដង​ធៀប​នឹង ឆ្នាំ ២០២០ ។ ប្រាក់​ចំណូល​ប្រចាំឆ្នាំ​បាន​កើនឡើង​ជិត​ទ្វេ​ដង​ដូច​គ្នា​ដែរ កាលពី​ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៨១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ថវិកា​ជិត ៣៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​កបាន​មក​ពី​ការ​លក់​វ៉ាក់សាំង​កូ​វី​ដ​១៩​។

ទន្ទឹម​នេះ ក្រុមហ៊ុន Pfizer បាន​ព្យាករ​ថា ក្រុមហ៊ុន​នឹង​រកបាន​ប្រាក់​ចំណូល​ចន្លោះ​ពី ៩៨ ទៅ​ជាង ១០០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២​នេះ​។ ក្នុង​នោះ​សម្រាប់​ឆ្នាំ ២០២២ ក្រុមហ៊ុន Pfizer រំពឹង​ថា នឹង​មាន​ប្រាក់​ចំណូល​ចំនួន ៣២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​លក់​វ៉ាក់សាំង​កូ​វី​ដ​១៩ និង ២២ ពាន់​លាន​ដុល្លារ​ទៀត​ជា​ចំណូល​បាន​ពី​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ Paxlovid ។ 

លោក Albert Bourla នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០២១ គឺជា​ឆ្នាំ​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុមហ៊ុន Pfizer ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​មានការ​ផ្លាស់​ប្ដូរ​នូវ​មូលដ្ឋាន​របស់​ខ្លួន​មិន​ធ្លាប់​មាន​។

លោក Boula នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បន្ថែម​ថា ការ​លក់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន Pfizer អាច​នឹង​កើនឡើង​កាន់តែ​ខ្លាំង​លើស​ពី​អ្វី​ដែល​បាន​ព្យាករ​ទុក​ទៅ​ទៀត​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Pfizer ក៏​រំពឹង​ថា នឹង​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​នេះ​ចំនួន ១២០​លាន កញ្ចប់ ដោយ ៦ លាន​កញ្ចប់​នឹង​ផលិត​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ ហើយ ៣០ លាន​កញ្ចប់​ទៀត​នឹង​ផលិត​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ។ ទន្ទឹម​នេះ ក្រុមហ៊ុន​ក៏​នឹង​ពិភាក្សា​អំពី​កិច្ចសន្យា​ដែល​កំពុង​បន្ត​ជាមួយ​រដ្ឋាភិបាល​ប្រហែល ១០០​ប្រទេស​ជុំវិញ​ពិភពលោក​អំពី​ការ​ទិញ​-​លក់​ថ្នាំ​គ្រាប់​នេះ​ផង​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ប្រទេស​ប្រហែល ៤០​ហើយ ៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងអួតថាខ្លួនកំពុងអង្រួនពិភពលោក តាមរយៈការធ្វើតេស្ដមីស៊ីលដ៏អស្ចារ្យដែលអាចបាញ់ដល់សហរដ្ឋអាមេរិក

ព័ត៌មាន
ឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកកាលពីម្សិលមិញដែលថា កូរ៉េខាងជើងគួរយកចិត្តទុកដាក់លើប្រជាជនដែលកំពុងជួបការលំបាក ជាជាងខ្វល់ខ្វាយ…

ជប៉ុនផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហមច្រើនគេជាមួយទឹកប្រាក់ ៨៨លានដុល្លារអាមេរិក

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងសាលាក្ដីខ្មែរក្រហម បានអះអាងថា គិតមកទល់ពេលនេះ សាលាក្ដីខ្មែរក្រហមបានទទួលជំនួយទឹកប្រាក់សរុប៣៣០លានដុល្លារអាមេរិកដើម្បីដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ