បញ្ហាសំរាម​ក្នុងទីក្រុង

បញ្ហាសំរាមកកស្ទះ នឹងនៅបន្ដអូសបន្លាយទៀត ខណៈកម្មករក្រុមហ៊ុនស៊ីនទ្រី នៅតែបន្ដធ្វើកូដកម្ម មិនចេញប្រមូលសំរាមឡើយ


បញ្ហាសំរាមកកស្ទះគរ និងអណ្ដែតនៅតាមដងផ្លូវជាច្រើននៃរាជធានីភ្នំពេញ នឹងអាចនៅតែបន្ដកើតមានទៀត ស្របពេលដែលបញ្ហាភ្លៀងធ្លាក់ខ្លាំងនៅតែបន្ដនៅឡើយ ហើយកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីនៅតែបន្ដធ្វើកូដកម្ម មិនចេញប្រមូលសំរាមដដែល គិតមកទល់ថ្ងៃទី ១២ ខែតុលានេះ។
បញ្ហាសំរាមកកស្ទះ នឹងនៅបន្ដអូសបន្លាយទៀត ខណៈកម្មករក្រុមហ៊ុនស៊ីនទ្រី នៅតែបន្ដធ្វើកូដកម្ម មិនចេញប្រមូលសំរាមឡើយ (រូបភាព៖ ហ្វេសប៊ុក)
ដោយ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ចេញ​សេចក្ដី ជូនដំណឹង​នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ ថា ចាប់តាំងពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់​បច្ចុប្បន្ននេះ កម្មករ​ផ្នែក​បើកបរ និងប្រមូលសំរាម របស់​ក្រុមហ៊ុន​ ស៊ីនទ្រី នៅតែបន្ដ​ធ្វើកូដកម្ម មិនចេញ​ប្រមូលសំរាម​នៅឡើយ លើកលែង​តែកម្មករ​ផ្នែក​បោស​សម្អាតផ្លូវ​ប៉ុណ្ណោះ ដែលបាន​ចូលធ្វើការ​វិញ កាលពីថ្ងៃទី ១០ ខែតុលា​ឆ្នាំ២០២០។

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​កម្មករ​និយោជិត​ទាំងអស់​របស់​ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្ដធ្វើកូដកម្ម​តទៅទៀត ដែលឲ្យ​នាំឲ្យ​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​នានា​របស់​ពួកគេ ដែលច្បាប់​បានកំណត់។

ដើម្បីដោះស្រាយ​បញ្ហានេះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏កំពុង​ចាត់វិធានការ​ ដោយប្រើ​ប្រាស់​កម្លាំង​សរុប​ និងមធ្យោបាយ​សរុប​ជាបន្ដបន្ទាប់ ដើម្បី​ប្រមូល​សំរាម ដែលមានការកកស្ទះ​នៅរាជធានីភ្នំពេញ ឲ្យអស់​ពីសមត្ថភាពលទ្ធភាព ដែលមាន។ 

សូមបញ្ជាក់ថា ពលរដ្ឋ​នៅរាជធានីភ្នំពេញ បាន​សម្ដែង​នូវក្ដីព្រួយបារម្ភ​ពី​បញ្ហា​សុខភាព និងសុវត្ថិភាព​របស់ពួកគេ នៅអំឡុងពេល​ដែល​សំរាម មិនមាន​អ្នកប្រមូល​ទាន់ពេលវេលា​ដែលធ្វើ​ឲ្យ​មានការកកស្ទះ នៅតាម​មុខផ្ទះ និងដងផ្លូវ ស្របពេលដែល​បញ្ហា​ជំនន់​ទឹកភ្លៀង​កំពុង​ក្លាយជា​បន្ទុក​បន្ថែម​មួយទៀត ដែលធ្វើ​ឲ្យ​មានការលំបាក​ដល់ពួកគេ។ ហើយពេល​ ដែលសំរាម​មិនមានអ្នកប្រមូល​ និងភ្លៀងលិច​នោះ បានធ្វើឲ្យ​សំរាម​រសាត់ហូររាយប៉ាយ​ ធ្វើឲ្យខូចសោភណភាពទីក្រុង និងអាចបង្ក​ជាបញ្ហា​មេរោគឆ្លង​ដល់​សុខភាព​មនុស្ស និងសត្វផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភូមិវប្បធម៌កម្ពុជា របស់មហាសេដ្ឋីអាត់កឺ ពុង ឃាវសែ ក្ស័យធនបិទទ្វារ ដោយសារកូវីដ-១៩

ព័ត៌មាន
ភូមិវប្បធម៌កម្ពុជា នឹងបិទដំណើរការទាំងស្រុង ចាប់ពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០២០ខាងមុខនេះ តទៅ ដោយក្រុមហ៊ុនអះអាងថា ខ្លួនមានបញ្ហាលំបាកផ្នែក…

ស្ថានភាពទឹកជំនន់នៅខេត្ត ប៉ៃលិន បាត់ដំបង និង ពោធិ៍សាត់ចាប់ផ្តើមធូរស្រាលបន្តិចហើយ

ព័ត៌មាន
ក្រោយមានព្យុះភ្លៀង ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខេត្តចំនួន១១ ក្នុងចំណោមរាជធានីខេត្តទាំង២៥រងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ