អូស្ត្រាលីកំពុងបារម្ភខ្លាំង

អូស្ត្រាលីកំពុងបារម្ភខ្លាំង ក្រោយករណីឆ្លងហក់ឡើងកាន់តែខ្ពស់


ប៉ុន្ដែ ថ្មីៗនេះ ទីក្រុងស៊ីដនីជាទីក្រុងធំជាងគេរបស់ប្រទេសអូស្ត្រាលី បានកត់ត្រាពីករណីឆ្លងកូវីដ១៩ក្នុងតួលេខច្រើនជាងមុនមិនធ្លាប់មាននោះទេ ចាប់តាំងពីដើមឆ្នាំ២០២១មក។ ប្រការនេះបានដាក់បន្ទុកថែមមួយកម្រិតទៀត ដល់អាជ្ញាធរអូស្ត្រាលី ខណៈពួកគេកំពុងជួបការលំបាកក្នុងការទប់ស្កាត់ការចម្លង ជាពិសេសមេរោគកូវីដបំប្លែងខ្លួនថ្មីដ៏មានគ្រោះថ្នាក់ គឺមេរោគឌែលតា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ក្រុងស៊ីដនីផ្ទុះកូវីដ១៩កាន់តែច្រើន
ដោយ

អូស្ត្រាលី ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មានការ​គ្រប់គ្រង​ការ​ឆ្លង​រីក​រាល​កូ​វី​ដ​-១៩​បាន​ល្អ​ជាងគេ រាប់​ចាប់តាំងពី​ដើមខែ​កញ្ញា​ឆ្នាំ​២០២០​មក ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះ មាន​តួលេខ​ត្រឹមតែ ២​ខ្ទង់​ប៉ុណ្ណោះ​។

បន្ទាប់​ពីរ​បាន​បិទ​ខ្ទប់​អស់​ពេល​ពី​រស​ប្តា​ហ៍ ទីក្រុង​ស៊ី​ដ​នី ដែល​ជា​ក្រុង​ធំ​ជាងគេ​របស់​អូស្ត្រាលី មិន​មានការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ករណី​ឆ្លង​ថែម​ទាំង​បាន​កើនឡើង​លើស​កំណត់​ត្រា​ចាស់​ថែម​ទៀត ដែល​ប្រការ​នេះ​កំពុង​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពិចារណា​ពី​ការ​រឹត​បន្តឹង​វិធានការ ឬ​បន្ត​ការ​បិទ​ខ្ទប់​ក៏​អាច​ថា​បាន​។

អាជ្ញាធរ​ក្រុង​ស៊ី​ដ​នី បាន​ដាក់បន្ទុក លើ​ពលរដ្ឋ​ដែល​លួច​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ខុសច្បាប់ ពោល​គឺ​ខុស​ពី​វិធានការ​ណែនាំ​ក្នុង​ការ​បិទ​ខ្ទប់​ទីក្រុង ដែល​ជាដើម​ចម​ធ្វើ​ឲ្យ​មានការ​រីក​រាលដាល​កាន់តែ​ខ្លាំង​។ ជាក់ស្តែង សម្រាប់​រដ្ឋ New South Wales បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​កើនឡើង​ពី​២៧​ករណី មក​ដល់ ៣៨​ករណី ក្នុង​នោះ​មាន ១១​ករណី​ជា​ករណី​ឆ្លង​ក្នុង​ក្រុម​គ្រួសារ ដែល​លួច​មក​ជួបជុំ​គ្នា​អំឡុង​ពេល​បិទ​ខ្ទប់​។លោកស្រី គ្លេ​ត​ឌី បេ​រី​ជី​លែ​ន (Gladys Berejiklian) អភិបាល​រដ្ឋ New South Wales បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការ​ជួបជុំ ទៅ​លេង​គ្រួសារ ឬ​មិត្តភក្តិ​មួយ​រយៈ​ដោយសារ​តែ មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ឌែ​លតា មាន​សមត្ថភាព​ឆ្លង​លឿន​រហ័ស​។

ជាមួយ​គ្នា​នេះ លោកស្រី គ្លេ​ត​ឌី បន្ថែម​ទៀត​ថា លោកស្រី​គ្មាន​បំណង​ចង់​ពន្យារពេល​ការ​បិទ​ខ្ទប់​ឲ្យ​ឡើ​ស​ពី​ការ​កំណត់​ត្រឹម​ថ្ងៃ ១៦​កក្កដា​នោះ​ទេ ប៉ុន្តែ​លោកស្រី​ព្រមាន​ថា ការ​ពន្យារពេល​បិទ​ខ្ទប់​អាច​នឹង​ធ្វើ​ឡើង​គ្រប់ពេល ប្រ​សិន​ពលរដ្ឋ​មិន​ស្តាប់​តាម​ការ​ណែនាំ​។

គួរ​ជម្រាប​ថា ក្រុង​ស៊ី​ដ​នី​បាន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ ខណៈ​ដែរ​ករណី​ឆ្លង​ក្នុ្ង​ង​ក្រុង​មួយ​នេះ ហក់​ឡើង​ខ្លាំង ពោល​គឺ​រយៈពេល​តែ​៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ចាប់តាំងពី​ពេល​ផ្ទុះ​ឡើង​ដំបូង ស៊ី​ដ​នី​រក​ឃើញ​ករណី​វិជ្ជមាន​ដល់​ទៅ​ជាង ៤០០​ករណី​។

សូម​បញ្ជាក់​ផង​ដែរ​ថា អូស្ត្រាលី​ជា​ប្រទេស​ដែល​បាន​ទប់ស្កាត់​កូ​វី​ដ​១៩​បាន​ល្អ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ក្នុង​ពិភពលោក​។ ប្រការ​នេះ​អាច​ដោយសារ​តែ អូស្ត្រាលី​តែងតែ​ជ្រើស​យក​វិធានការ​បិទ​ខ្ទប់​ឲ្យ​ឆាប់រហ័ស ដើម្បី​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​។

ជាក់ស្តែង អូស្ត្រាលី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​តែ​ជាង ៣​ម៉ឺន​ករណី​ប៉ុណ្ណោះ​មក​ទល់​នឹង​ពេល​នេះ រីឯ​អ្នក​ស្លាប់មាន​ចំនួន​ជាង ៩០០​នាក់​។ ទោះ​យ៉ាងណា អូស្ត្រាលី បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដល់​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ចំនួន​តិចតួច​នៅឡើយ ក្នុង​នោះ មាន​ពលរដ្ឋ​ជិត​២​លាន​នាក់​ឬ​ស្មើនឹង​ជាង​៧%​ប៉ុណ្ណោះ នៃ​ពលរដ្ឋ​សរុប​ទាំង​ជាង ២៥​លាន​នាក់ ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GDP ថៃឆ្នាំ២០២១ត្រូវបានព្យាករទម្លាក់មកនៅចន្លោះពី ០% ទៅ ១,៥%ប៉ុណ្ណោះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសថៃបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ថៃនៅឆ្នាំ ២០២១ មកនៅត្រឹមចន្លោះពី ០% ដល់ ១,៥ %ប៉ុណ្ណោះ ដោ...

ទីក្រុងធំវៀតណាមចំនួន២ហើយត្រូវបានបិទខ្ទប់ បន្ទាប់ពីមានការផ្ទុះជម្ងឺកូវីដ-១៩រាលដាលខ្លាំង

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះ បានសម្រេចដាក់ចេញវិធានការបិទខ្ទប់លើទីក្រុងធំៗរបស់ខ្លួនចំនួន២ហើយ គឺទីក្រុងហានូយ និងហូជីមិញ បន្ទាប់ពីអាជ្ញាធរបានរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ