ស្របពេលដែលវិបត្តិមេរោគកូវីដ-១៩ បន្ដអូសបន្លាយ
និងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនៅកម្ពុជានៅដើមឆ្នាំ២០២១នេះ
បានធ្វើឲ្យអាជីវកម្មជាច្រើនបានចាប់ផ្ដើមរងផលប៉ះពាល់ជាបណ្ដើរៗជាថ្មីទៀតហើយ។
អាជីវកម្មរងផលប៉ះពាល់ រកស៊ីមិនសូវចំណេញ ឬរកស៊ីខាត
ក៏កំពុងធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ដែលជាអ្នកប្រមូលចំណូលជូនរដ្ឋ
ជួបប្រឈមនឹងបញ្ហាប្រមូលចំណូលធ្លាក់ចុះដូចគ្នាដែរ។ យ៉ាងណាមិញ
ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ សហគមន៍២០កុម្ភៈ ដែលកំពុងរាតត្បាតកាន់តែខ្លាំងនេះ
ក៏កំពុងធ្វើឲ្យឯកឧត្តម គង់ វិបុល
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកើតក្តីកង្វល់យ៉ាងខ្លាំងណាស់ដែរ
ដ្បិតថាព្រឹត្តិការណ៍នេះ អាចធ្វើឲ្យការប្រមូលពន្ធនៅឆ្នាំនេះ មិនគ្រប់តាមផែនការ
ដែលបានកំណត់នោះទេ។
សូមទស្សនាសេចក្តីរាយការណ៍បន្ថែមតាមរយៈវីដេអូខាងក្រោមនេះ៖
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។