ទីផ្សារមាស

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្រូវការមាសនៅថៃ កើនដល់ជាង៤២តោននៅឆ្នាំ២០២៣?


ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ក្រុមប្រឹក្សាមាសពិភពលោកបានគូសបញ្ជាក់ថា ប្រទេសថៃ ជាប្រទេសនាំមុខគេនៅក្នុងទីផ្សារអាស៊ាន ដែលតម្រូវការមាសក្នុងស្រុកមានការកំណើនខ្ពស់។ ស្ថិតិបានបង្ហាញថា តម្រូវការមាសនៅក្នុងប្រទេសថៃ នៅឆ្នាំ២០២៣ មានបរិមាណសរុបជាង៤២តោន កើនឡើងដល់ទៅ៩% ខណៈកាលពីឆ្នាំ២០២២ មានត្រឹមតែជាង៣៨តោន។
ទីផ្សារមាស
ដោយ

តម្រូវការមាសសកលកាលពីឆ្នាំ២០២៣ មានបរិមាណសរុបចំនួនជាង៤ពាន់៤រយតោនធ្លាក់ចុះប្រមាណជា៥% បើធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែសម្រាប់ប្រទេសថៃវិញ តម្រូវការមាសបានកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងកម្រិតប្រមាណ៩% កាលពីឆ្នាំ២០២៣ ដោយមានបរិមាណសរុបជាង៤២តោន បើធៀបនឹងជាង៣៨តោនកាលពីឆ្នាំ២០២២។

ពាក់ព័ន្ធនឹងព័ត៌មាននេះ លោក សាវកៃ ហ្វេន (Shaokai Fan) ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានធនាគារកណ្តាលសកលនៅក្រុមប្រឹក្សាមាសពិភពលោកបាននិយាយថា ការធ្លាក់ថ្លៃថេរនៃរូបិយប័ណ្ណក្នុងស្រុកក្នុងកំឡុងឆ្នាំ២០២៣ បានជួយគាំទ្រដល់តម្រូវ និងសេដ្ឋកិច្ចថៃ ដែលកំពុងប្រឈមនឹងភាពផុយស្រួយ។ លោកបានបន្តថា កត្តាដែលជួយជំរុញឱ្យតម្រូវការមាសនៅប្រទេសថថៃមានការកើនឡើង គឺដោយសារតែការកើនឡើងនូវឱកាសវិនិយោគលើអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យមានការជួញដូរមាសក្នុងរយៈពេលខ្លីកើនឡើង។

នៅក្នុងទីផ្សារអាស៊ានផ្សេងទៀត ដូចជានៅវៀតណាមតម្រូវការមាសធ្លាក់ចុះ២% ម៉ាឡេស៊ីធ្លាក់ចុះ៤% ឥណ្ឌូនេស៊ីធ្លាក់ចុះ៥% និងសិង្ហបុរីធ្លាក់ចុះ៨%។ ក្រៅពីអាស៊ានតម្រូវការមាសនៅអឺរ៉ុប ក៏មានការធ្លាក់ចុះផងដែរ រហូតដល់ទៅ៥៩%ឯណោះ។ ការធ្លាក់ចុះនេះត្រូវបានទូទាត់ដោយការងើបឡើងវិញនៃតម្រូវការមាសប្រចាំឆ្នាំរបស់ចិន ដែលមានរហូតដល់២៨% ឫប្រមាណជា២៨០តោន រួមនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសឥណ្ឌា តួកគី និងសហរដ្ឋអាមេរិក ។ ហាងឆេងមាននៅលើទីផ្សារអន្តរជាតិកាលពីព្រឹកថ្ងៃអង្គារ៍មានតម្លៃប្រមាណ២ពាន់ដុល្លារនៅក្នុងមួយអោន ឫប្រមាណ២ពាន់៧រយដុល្លារនៅក្នុងមួយតម្លឹង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីជាប្រទេសក្នុងតំបន់មួយ ដែលមានឱកាសខ្ពស់ក្នុងការទាញផលប្រយោជន៍ពីជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក

ព័ត៌មាន
ម៉ាឡេស៊ីជាប្រទេសមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងទទួលបានផលប្រយោជន៍ច្រើនពីភាពតានតឹងផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងកំពូលមហាអំណាច…

ថៃរំពឹងធនាគារចិនមួយជួយផ្តល់ទុន ដើម្បីអភិវឌ្ឍន៍គម្រោងស្ពានអាកាស និងផ្លូវតម្លៃ២៨ពាន់លានដុល្លាររបស់ខ្លួន

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទម្លាយឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB របស់មហាយក្សចិន បានបង្ហាញចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ