តំបន់ឥណ្ឌូប៉ាស៊ីហ្វិក

អង់គ្លេស-អូស្ត្រាលីបង្កើនការយកចិត្តទុកដាក់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទោះជាប់ដៃរឿងអ៊ុយក្រែន


ចក្រភពអង់គ្លេសបានសន្យាផ្តល់ទឹកប្រាក់ជាង ៣៤លានដុល្លារ ដើម្បីពង្រឹងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលទឹកប្រាក់ ជាផ្នែកមួយក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី ខណៈមេដឹកនាំនៃប្រទេសទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់ប្រទេសចិននៅក្នុងតំបន់ស៊ីនជាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាយក​រដ្ឋមន្ត្រីអូស្រ្តាលីលោក Scott Morrison ​ និង​​​នាយករដ្ឋមន្រ្តីអង់គ្លេស​លោក Boris Johnson

នៅ​ក្នុង​ការ​ជជែក​គ្នា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​កាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson និង​សម​ភាគី​អូស្ត្រាលី​លោក Scott Morrison ក្រៅ​តែ​ការ​ពិភាក្សា​អំពី​កិច្ចសហការ​ប្រតិបត្តិការ និង​បញ្ហា​សំណុំរឿង​របស់​ចិន​ហើយ​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​បាន​ព្រមាន​ផង​ដែរ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ករណី​ហ៊ាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

មេដឹកនាំ​កំពូល​ទាំង​ពីរ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ខ្លួន​ថា​ពួក​គេ​បាន​យល់​ស្រប​ដូច​គ្នា លើ​ភាព​ចាប់​បាច់​សម្រាប់​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​បាន​គូសបញ្ជាក់​ដែរ​ថា បើ​មានការ​លុកលុយ​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​មែន វា​នឹង​ក្លាយជា​កំហុស​ដ៏​ធំ រីឯ​ពលរដ្ឋ​នឹង​ក្លាយជា​អ្នក​រង​ផល​ប៉ះពាល់​។

ក្រៅពី​នេះ លោក Scott Morrison និង Boris Johnson បាន​និយាយ​ថា មូលនិធិ​តម្លៃ​៣៤​លាន​ដុល្លារ​ក្រោម​កិច្ចព្រមព្រៀង​សន្តិសុខ​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​នេះ ឈាន​ទៅ​ពង្រឹង​ភាព​ធន់​នៅ​ក្នុង​តំបន់ សម្រាប់​វិស័យ​នានា រួម​ទាំង​ការ​ការពារ​សុវត្ថិភាព​អ៊ី​ន​ធឺ​ណែ​ត និង​ការពារ​ការ​គំរាមកំហែង សន្តិសុខ​ដែនសមុទ្រ​។

គួរ​កត់​សម្គាល់ថា កិច្ច​ពិភាក្សា​ទ្វេភាគី​នេះ ធ្វើ​ឡើង​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​សម្ព័ន្ធមិត្ត Quad រួម​មាន​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន និង​ឥណ្ឌា បាន​សន្យា​ថា នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ធានា​ថា​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​មិន​មាន ការ​បង្ខិតបង្ខំ ដែល​ទោះ​មិន​បាន​បញ្ជាក់​ចំ​ៗ​ថា ជា​កា​រប​ង្ខិ​បង្ខំ​មកពីណា តែ​គេ​អាច​ដឹង​ថា ចង់​សំដៅ​ទៅ​លើ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​ការ​ពង្រីក​យោធា​ផង​ដែរ​។

ដោយឡែក អ្នក​ទាំង​ពីរ ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ អំពី​របាយការណ៍​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ការពារ​សិទ្ធិ សេរីភាព និង​ស្វ័យភាព សម្រាប់​ហុងកុង​ផង​ដែរ​។ 

បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​មិន​ភ្លេច​ឡើយ ពី​ការ​សង្កត់ធ្ងន់​លើ សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ចូលរួម​ដ៏​មាន​អត្ថន័យ​របស់​តៃវ៉ាន់​នៅ​ក្នុង​អង្គការ​អន្តរជាតិ​នានា​។ ការ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ ដែល​ចិន​តែងតែ​ជំទាស់ ដោយ​អះអាង​ថា លើ​លោក​នេះ មាន​ប្រទេស​ចិន​តែ​មួយ​គត់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ពង្រឹងការអនុវត្តវិធានការ៥ចំណុច ក្នុងការទប់ស្កាត់មេរោគកូវីដ១៩ អូមីក្រុង

ព័ត៌មាន
ដើម្បីធានាបាននូវនិរន្តរភាពនៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវ…

ការិយាល័យរាជវាំងថៃរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ជុំវិញការភាន់ច្រឡំរឿងហៅឈ្មោះរាជធានី

ព័ត៌មាន
ការិយាល័យរាជវាំងថៃ (ORST) កំពុងទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ជុំវិញការភាន់ច្រឡំអំពីការហៅឈ្មោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ