សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន Vietjet ផ្ដល់ជូនតម្លៃសំបុត្រប្រូម៉ូសិនពិសេស ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពីសូន្យដុល្លារប៉ុណ្ណោះ!


ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវតម្លៃប្រូម៉ូសិន និងតម្លៃពិសេសសម្រាប់អតិថិជនរាប់ពាន់នាក់ ដោយបង្កើតអនុស្សាវរីយ៍ការធ្វើដំណើរជាមួយមនុស្សជាទីស្រឡាញ់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ។
ជំរុញកំណើនហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម ដោយការបើកដំណើរការជើងហោះហើរក្រុងហាណូយ - ឌៀនបៀន
ដោយ
អំពី VietJet Air

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 ភ្ញៀវធ្វើដំណើរកម្ពុជាអាចកក់ជើងហោះហើរសៀមរាប-ហាណូយ របស់ក្រុមហ៊ុន Vietjet ដែលមានតម្លៃចាប់ពី $0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) ឬរហូតដល់ 65 ដុល្លារក្នុងមួយជើង (ដោយរួមបញ្ចូលពន្ធ និងថ្លៃសេវា)។ ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនលើជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិផ្សេងទៀតរបស់វៀតណាមនៅ ដែលអាចរកកក់សំបុត្របានតាម www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។

បន្ថែមពីនេះ ការបញ្ចុះតម្លៃ ១០ ភាគរយ​​លើតម្លៃសំបុត្រ Business Class ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​អតិថិជន​​ប្រើលេខកូដ BUSINESSWOMAN10 (**) ដែលអនុញ្ញាតឱ្យអ្នកដំណើរហោះហើរប្រកប​ដោយ​ភាពប្រណីតជាមួយនឹងកៅអី និងគ្រឿងបរិក្ខារពិសេសៗ។ តម្លៃប្រូម៉ូសិនទាំងនេះ អាចទទួល​បាននៅលើជើងហោះហើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១​ ខែតុលា ឆ្នាំ ២០២៤​ (***) ដែលផ្តល់ភាពបត់បែនក្នុងការរៀបចំផែនការដំណើរកម្សាន្តនាពេលរដូវក្តៅ និងសរទរ​រដូវ (រដូវ​ស្លឹកឈើជ្រុះ)។

នេះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការនាំ​នារី​​ជាទី​ស្រឡាញ់​របស់​អ្នក ធ្វើដំណើរ​កម្សាន្ត​ដ៏​រំភើបលក្ខណៈ​អន្តរជាតិ​។ បណ្តាញ​ដ៏​ធំ​ទូលាយ​របស់​ក្រុមហ៊ុន Vietjet នាំ​ភ្ញៀវទៅ​ដល់​គោលដៅ​សំខាន់ៗ​​ក្នុង​រដូវកម្សាន្ដ​ដ៏​រីករាយ ​ដូចជា ​ទេសភាព​ដ៏​ស្រស់ស្អាត និង​ដំណើរ​ទេសចរណ៍​អាហារ​នៅ​ប្រទេស​វៀតណាម ការមើល​ផ្កា​សាគូ​រ៉ា​នៅ​ប្រទេស​ជប៉ុន កូរ៉េ តៃប៉ិ ឬ​ពណ៌​​​ស្លឹកឈើនៅ​សរទររដូវ​​នៅ​ទីក្រុង​ស៊ីដនី មែ​ល​ប៊​ន ប្រ៊ី​ស​បេន ភើ​ត អា​ឌែ​ល​ដេ​តនៃ​ប្រទេស​អូស្ត្រាលី​។ ធ្វើដំណើរ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ទៅលេង​ក្នុង​​ពិធីបុណ្យពិសិដ្ឋ​​នៅ​ប្រទេស​ឥណ្ឌា​ ឬ​ទទួលបាន​បទពិសោធ​ន៍​ដ៏​គួរឱ្យ​រំភើប​នៅក្នុងកម្មវិធី «លេងទឹកចូលឆ្នាំថ្មី» ប្រពៃណី​នៅ​ប្រទេស​ឡាវ កម្ពុជា ឬ​ប្រទេស​ថៃ​ក្នុង​ខែមេសា​។​

​លើសពីនេះ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ទើបតែ​ចាប់ផ្តើម​ជើងហោះហើរ​ទី​ពីរ​របស់ខ្លួន​ទៅកាន់​ខេត្តឌៀនបៀនភាគ​ពាយ័ព្យ​នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​ជោគជ័យ​នៃ​ផ្លូវ​ហោះហើរ​ទីក្រុង​ហូជីមិញ​-​ឌៀ​ន​បៀ​ន​កាលពី​ពីរ​ខែ​មុន​។ សេវាកម្ម​មិន​ឈប់ឈរ​របស់ Vietjet នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​រវាង​តំបន់​ទាំងពីរ​ពី ១០ ម៉ោង​នៃ​ការបើកបរ​ទៅ​តិចជាង​មួយ​ម៉ោង​ដោយ​ជើងហោះហើរ​ងាយស្រួល និង​តម្លៃ​​សមរម្យ​។​

ក្រុមហ៊ុន Vietjet ក៏​ផ្តល់​ការធានារ៉ាប់រង​លើ​ការធ្វើដំណើរ Sky Care ដោយ​ឥតគិតថ្លៃ​ដល់​អ្នកដំណើរ​ទាំងអស់ដោយ​ធានាថា ​ភ្ញៀវធ្វើដំណើរ​អាច​រីករាយ​នឹង​ការហោះហើរ​​​ជាមួយ​​ស្នាមញញឹម​នៅលើ​យន្តហោះដ៏​ទំនើបនេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់​ម្ហូបអាហារ​វៀតណាម​ក្តៅៗ ឆ្ងាញ់ៗ រួមមាន ហ្វ៊ើ បាញ់មី​ និង​មុខម្ហូប​ជាច្រើន​ទៀត​ក្នុង​យន្តហោះដែលផ្តល់សេវាដោយ​បុគ្គលិក​កាប៊ីន​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ និង​ប្រកបដោយ​វិជ្ជាជីវៈ​នៅលើអាកាសកម្ពស់ ១ ម៉ឺន​ម៉ែត្រ​។ តោះ! បង្កើត​ភាព​រ៉ូមេនទិក​​អំឡុងពេល​ហោះហើរ និង​បង្ហាញភាពរ៉ូមេនទិក​ដល់​​​នារី​​ជាទី​ស្រឡាញ់​របស់​យើង​ជាមួយ Vietjet!

ក្រុមហ៊ុន Vietjet ផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ 1 ម៉ោង និង 40 នាទី សម្រាប់ជើងហោះហើរនីមួយៗ។ លើស​ពី​នេះ ភ្ញៀវ​ដំណើរ​មក​ពី​កម្ពុជា​អាច​ធ្វើ​ដំណើរបាន​យ៉ាង​ស្រួល និងមានតម្លៃសមរម្យ - ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀត តាមរយៈជើងហោះហើរពីបណ្តាញអាកាសយាន្ដដ្ឋានដ៏ធំទូលាយ ពីទីក្រុងហាណូយរបស់ Vietjet​ ។

(*) មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃ​សេវា​

(**) លក្ខខណ្ឌ​

(***) លើកលែងតែ​ថ្ងៃ​ឈប់សម្រាក និង​រដូវ​ភ្ញៀវ​ច្រើន​

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអូស្រ្តាលីមួយ ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដើម្បីនាំចេញ

ព័ត៌មាន
ក្រុមហ៊ុន SPC Group របស់ប្រទេសអូស្រ្តាលី ដែលជាក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម និងមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្ល…

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥៤ម៉ឺននាក់ នៅ១ខែដំបូងឆ្នាំនេះ ខណៈភ្ញៀវទេសចរថៃឈរកំពូលតារាង

ព័ត៌មាន
នៅមួយខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តប្រមាណជាង៥៤ម៉ឺននាក់ កើនឡើង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ