អត្ថបទក្រុមហ៊ុន

អេស៊ីលីដា ដាក់ឱ្យដំណើរការការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ ជាមួយកម្មវិធី “WeChat Pay” ជាផ្លូវការ


ក្រុមហ៊ុន NETSTARS Co., Ltd. របស់ប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ បានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay” ដែលនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា។
អេស៊ីលីដា ដាក់ឱ្យដំណើរការការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ ជាមួយកម្មវិធី “WeChat Pay” ជាផ្លូវការ
ដោយ

ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី “WeChat” ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយកម្មវិធី “WeChat” របស់ក្រុមហ៊ុន Tenpay Payment Technology Co. Ltd. នេះ នឹងជួយសម្រួលដល់ការទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈមុខងារស្កែនឃ្យូអរកូដ នៅលើម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា នៅតាមបណ្តាហាង ដែលជាដៃគូប្រើប្រាស់សេវាទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប​។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា មានក្តីសោមនស្ស រីករាយបំផុត ដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន NETSTARS របស់ប្រទេសជប៉ុន។ នាពេលអនាគត ធនាគារ អេស៊ីលីដា មានគម្រោងប្រើប្រាស់មធ្យោបាយ​ទូទាត់ប្រាក់ឆ្លងដែន ដោយមានការគាំទ្រពីក្រុមហ៊ុន NETSTARS ដើម្បីជំរុញឱ្យប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈឃ្យូអរកូដ នៅក្រៅប្រទេស កាន់តែទូលំទូលាយបន្ថែមទៀត។”

កម្មវិធី “StarPay” របស់ក្រុមហ៊ុន NETSTARS គឺជាមធ្យោបាយសម្រាប់ផ្តល់សេវាកម្មទូទាត់ប្រាក់ តាមឃ្យូអរកូដ នៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែលបានផ្តល់ការគាំទ្រដល់ ២៥ស្ថាប័នជាង នៅក្នុងប្រទេសជប៉ុន។ លើសពីនេះ កម្មវិធី StarPay ក៏បានគាំទ្រដល់កម្មវិធីទូទាត់ប្រាក់ឆ្លងដែនផ្សេងទៀត មានដូចជា កម្មវិធី “Wechat Pay” និង “Alipay/Alipay+” ដែលត្រូវបានប្រើប្រាស់​យ៉ាងទូលំទូលាយនៅក្នុង​ប្រទេសចិន ក៏ដូចជាកម្មវិធីនានាជាច្រើនពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងតំបន់​ផ្សេងៗទៀត។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៩,៦១ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,១០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជន​ប្រមាណជាង ៤,១៧លាននាក់។ ធនាគារ អេស៊ីលីដា មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលជាង ៣,៣លាននាក់ និងមានដៃគូអាជីវកម្មជាង ០,៣៣លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករអូស្ត្រាលី បំផ្លាញដំណាំទំពាំងបាយជូទាំងចម្ការៗ ក្រោយតម្លៃចុះថោកខ្លាំងពេក

ព័ត៌មាន
ដំណាំទំពាំងបាយជូទាំងចម្ការៗនៅក្នុងប្រទេសអូស្ត្រាលី កំពុងត្រូវបានកសិករខ្លួនឯងបំផ្លាញចោលគួរឱ្យសោកស្ដាយ ខណៈដំណាំនេះជោរជន់ខ្លាំងពេក ដែលបានធ្…

សម្តេច ហ៊ុន ម៉ាណែត អះអាងថា ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងលឿន

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយសម្តេចអះអាងថា ការធ្វើឌ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ