អត្ថបទក្រុមហ៊ុន

សិក្ខាសាលាស្ដីពី ការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ


ក្រោមកិច្ចសហការណ៍ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុនលី ហួរ អុិនសួរេន មានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែង ក្នុងការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ ស្ដីពី ការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា គ.ស.២០២៣។
សិក្ខាសាលាស្ដីពី ការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ

សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ អ៊ិនសួរេន និងលោក ង៉ែត ប៊ុនធឿន អគ្គនាយក ក្រុមហ៊ុន លី ហួរ អុិនសួរេន ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកចូលរួមប្រមាណជាង ១០០ នាក់ ដែលអញ្ជើញមកពី អគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវគោក ​និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា សមាគមដឹកជញ្ជូនទំនិញតាមផ្លូវគោកកម្ពុជា និង សមាគមដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងក្នុងការពង្រឹង និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា ដោយបញ្ជ្រាបនូវការយល់ដឹងអំពីសារៈប្រយោជន៍ក្នុងការទទួលបានការការពារពីសេវាកម្មធានារ៉ាប់រង លី ហួរ អ៊ិនសួរេន ក្នុងការការពារហានិភ័យ សម្រាប់អតិថិជន និងអាជីវកម្ម។

ក្រុមហ៊ុនលី ហួរ អុិនសួរេន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមកម្មវិធីសិក្ខាសាលានេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន លី ហួរ អុិន សួរេន ជាក្រុមហ៊ុនផ្តល់ជូននូវសេវាធានារ៉ាប់រងទូទៅប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 023 999 999
#LHI #Lyhourinsurance #Safe #Secure #Car #Vehicle #Insurance #Generalinsurance #Motorcycleinsurance #Vehicleinsurance #MPWT #Seminar #RoadSafety #IRC #IAC




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយ ដែលរងបណ្តឹងព្រហ្មទណ្ឌ

ព័ត៌មាន
លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយហើយ ដែលត្រូវរងនូវបណ្តឹង ព្រហ្មទណ្ឌនៅតុលាការក្រុងញូវយ៉ក ពាក់ព័ន្ធនឹងរឿងអាស្រូវបងប្…

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមកើនឡើង ១៤៨% នៅត្រឹម២ខែដំបូងឆ្នាំនេះ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ទិន្នផល និងទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ ហាក់មានភាពល្អប្រសើរឡើងវិញ ពោលគឺ ទាំងតម្លៃ គុណភាពគ្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ