ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី FAW

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី FAW របស់រដ្ឋចិនកំពុងសម្លឹងមើលទីផ្សារលក់រថយន្តអគ្គិសនីនៅប្រទេសជប៉ុន


ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំមួយរបស់រដ្ឋចិនហ្វៅ គ្រុប (FAW Group) កំពុងកំណត់គោលដៅទីផ្សារប្រទេសជប៉ុន សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់រដ្ឋចិនមួយនេះ ត្រៀមនឹងលក់រថយន្តអគ្គិសនីប្រភេទ SUV កម្រិតខ្ពស់របស់ខ្លួននៅក្នុងប្រទេសជប៉ុននៅឆ្នាំក្រោយនេះហើយ ដោយតម្លៃរថយន្ដមួយគ្រឿងមានដល់ទៅប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។ នេះតាមសារព័ត៌មានជប៉ុន Nikkei។
រថយន្ត FAW ក្នុងការតាំងពិរព័ណរថយន្ត

រថយន្ត​អគ្គិសនី​ប្រភេទ SUV (​ប្រភេទ​ឡាន​ខ្ពស់​ៗ) របស់​ក្រុមហ៊ុន​រដ្ឋ​ចិន FAW Group ដែល​គ្រោង​នឹង​ដាក់​លក់​នៅ​ទីផ្សារ​ជ៉ុ​ន​រំពឹង​ថា នឹង​មាន​តម្លៃ​ប្រមាណ ១០​ម៉ឺន​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ពន្ធ​នោះ​ទេ​។ រថយន្ត​ប្រភេទ​នេះ នឹង​ត្រូវ​បាន​នាំ​ចេញពី​រោងចក្រ​ក្នុង​ប្រទេស​ចិន ជាមួយនឹង​តួ​រថយន្ដ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ដើម្បី​អនុលោម​តាម​ស្តង់ដារ​សាក​ថ្ម​របស់​ជប៉ុន​។ រថ​ថយ​ន្ដ​របស់​ក្រុមហ៊ុន​ចិណ FAW ក៏​នឹង​ក្លាយជា​ម៉ាក​រថយន្ដ​ចិន​មួយ​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផង​ដែរ​។

ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ​នេះ ក៏​កំពុង​ពិចារណា​លក់​រថយន្ត​អគ្គិសនី​ប្រណីត​ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ បន្ទាប់​ពី​ការ​ចេញ​លក់​រថយន្ត​អគ្គ​ស​នី​ប្រភេទ SUV ក្នុង​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​។

គួរ​ជម្រាប​ថា ជុំវិញ​ក្តី​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​កំពុង​ជះ​ឥទ្ធិពល​លើ​ជម្រើស​របស់​អ្នកទិញ​រថយន្ត​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​អគ្គ​ស​នី​កំពុង​តែ​មាន​ទីផ្សារ​ល្អ​ប្រសើរ​ឡើង​។  ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​មើលឃើញ​ថា ការ​ក្រសោប​យក​ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​អឺរ៉ុប​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​ផង​ដែរ ដ្បិតថា នៅ​អឺរ៉ុប​គឺ​មានការ​ប្រើប្រាស់​រថយន្ដ​អគ្គិសនី​កាន់តែ​ច្រើន។ ក្នុង​អំឡុង​ត្រីមាស​ទី​បី​ឆ្នាំ​នេះ ការ​លក់​រថយន្ត​អគ្គ​ស​នី​តំណាង​ឲ្យ ១៣% នៃ​ការ​លក់​រថយន្ត​ថ្មី​ៗ​ទាំងអស់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​សំខាន់​ៗ​ចំនួន ១៨ ។

យ៉ាងណាមិញ ប្រទេស​ចិន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​ផលិត​រថយន្ដ​អគ្គិសនី​កាន់តែ​ច្រើន  ដោយសារ​មានការ​គាំទ្រ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាល​ចិន​ផង​ដែរ​។ ប្រទេស​ចិន​បាន​ចាប់ផ្តើម​នាំ​ចេញ​រថយន្ដក្រុង និង​រថយន្ត​ដឹក​ទំនិញ ហើយ​នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន FAW និង BYD បាន​ចាប់ផ្តើម​នាំ​ចេញ​រថយន្ត​ដឹក​អ្នកដំណើរ​ទៅ​កាន់​ទ្វីបអឺរ៉ុប ខណៈ​ទីផ្សារ​រថយន្ត​អគ្គ​ស​នី​នៅ​អឺរ៉ុប ក៏​កំពុង​តែ​កើនឡើង​លឿន​ជាង​តំបន់​ផ្សេង​ទៀត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកវិនិយោគអចលនទ្រព្យ គួរប្រកាន់យកផ្នត់គំនិតបែបណា សម្រាប់ការវិនិយោគរយៈពេលវែង?

ព័ត៌មាន
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេមើលចាត់ទុកថា ជាការវិនិយោគមួយដែលមានហានិភ័យខ្ពស់ តែក៏អាចហុចផលចំណញខ្ពស់ត្រឡប់មកវិញដែរ។ ទាក់ទង…

ចិននាំមុខអាមេរិក ក្នុងកំពូលតំណែងជាប្រទេសមានទ្រព្យសម្បត្តិជាតិច្រើនជាងគេលើពិភពលោក

ព័ត៌មាន
ទ្រព្យសម្បត្តិសុទ្ធរបស់ជាតិចិនបានកើនឡើងដល់ ១២០ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ នាំមុខសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិជាតិសរុបតែជាង ៨…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ