អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដានឹងដាក់ឲ្យប្រើប្រាស់ឧករណ៍ទូទាត់ថ្មី PayBand គ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS ជាការស្រេច


ធនាគារអេស៊ីលីដា ដែលជាធនាគារខ្មែរឈានមុខគេនៅកម្ពុជា បាននិងកំពុងបន្ដអភិវឌ្ឍនូវបណ្ដាញបច្ចេកវិទ្យាឌីជីថលឥតឈប់ឈរសម្រាប់បំពេញសេចក្ដីត្រូវការរបស់អតិថិជនសម័យថ្មី។ ជាក់ស្ដែង ធនាគារអេស៊ីលីដា ត្រៀមបានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ទូទាត់ថ្មីទំនើបបំផុតមួយ ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS នោះនឹងអាចធ្វើការទូទាត់បានយ៉ាងងាយ។
អេស៊ីលីដា PayBand
ដោយ

តើអ្វីទៅជា PayBand?

Payband គឺជាឧបករណ៍ទូទាត់សាមញ្ញ រហ័ស និងសុវត្ថិភាព ដូចការប្រើប្រាស់ប័ណ្ណឥណពន្ធអេធីអឹម Contactless ដែលអ្នកប្រើប្រាស់អាចពាក់នៅលើកដៃ ហើយធ្វើការទូទាត់សាច់ប្រាក់ ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀត ហើយវានឹងត្រូវដាក់ឲ្យប្រើប្រាស់​នៅក្នុងពេលឆាប់ៗខាងមុខនេះ។

តើ PayBand មានអត្ថប្រយោជន៍អ្វីខ្លះ?

ឧបករណ៍ទូទាត់ដ៏ទំនើប PayBand មានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនយ៉ាងណាស់ និងស័ក្ដិស័ម​បំផុត​សម្រាប់​អ្នកប្រើប្រាស់សម័យថ្មី ក៏ដូចជាស្របទៅតាម​សម័យកាលលូតលាស់​នៃវិស័យ​បច្ចេកវិទ្យា។ តាមរយៈ PayBand យើង​អាចដកប្រាក់ជាមួយម៉ាស៊ីនអេធីអឹម អេស៊ីលីដាដែលបំពាក់ប្រព័ន្ធ Contactless បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ       ងាយស្រួលទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ដែលបានបំពាក់ប្រព័ន្ធ Contactless។ អ្វីដែលពិសេសនោះ ការប្រើប្រាស់ PayBand ដើម្បីទូទាត់ គឺផ្ដល់នូវ​​សុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។

លោកអ្នកអាចស្នើសុំប្រើប្រាស់ PayBand នេះ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយគ្រាន់តែមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារធំៗរបស់រុស្ស៊ី​ប្រញាប់​ប្ដូរទៅប្រើ​ប្រព័ន្ធ​កាតរបស់ចិនវិញ បន្ទាប់ Visa និង​ Mastercard បិទដំណើរការនៅរុស្ស៊ី

ព័ត៌មាន
ធនាគារធំៗជាច្រើនរបស់រុស្ស៊ី នៅថ្ងៃអាទិត្យនេះ បាន​ប្រកាស​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ចេញ​បណ្ណ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ UnionPay របស់​ប្រទេស​ចិ…

រុស្ស៊ីហៅការដាក់ទណ្ឌកម្មពីលោកខាងលិចថាជាការប្រកាសសង្គ្រាម ខណៈអ៊ុយក្រែនសុំជំនួយបន្ថែមពីអាមេរិក

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានអះអាងថា លោកបាននិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ហើយបានពិភាក្សាអំពីបញ្ហាសន្តិសុខ ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ