វិស័យអាកាសចរណ៍

កម្ពុជារំពឹងមានការតភ្ជាប់ជើងហោះហើរជាមួយអារ៉ាប់រួម ឥណ្ឌា និងឡាវនៅត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បើគ្មានការប្រែប្រួលទេ កម្ពុជានឹងមានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងឡាវនៅក្នុងអំឡុងឆមាសទី១ឆ្នាំ២០២៤ នេះ។
វិស័យអាកាសចរណ៍
ដោយ

កម្ពុជារំពឹងថា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ទាំងនេះ វាមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវវិស័យអាកាសចរណ៍ប៉ុណ្ណោះ ថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសទាំងនោះផងដែរ។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនជើងហោះហើរនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា មានកំណើនតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា វិស័យអាកាសចរណ៍របស់កម្ពុជានឹងមានភាពរីកចម្រើនបន្ថែមទៀត នៅឆ្នាំ២០២៤នេះ ក្រោយកម្ពុជា មានផែនការភ្ជាប់ជើងហោះហើរឡើងវិញ និងជើងហោះហើរថ្មីជាមួយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។

ក្នុងនោះកម្ពុជា រំពឹងអាចតភ្ជាប់ជើងហោះរហើរឡើងវិញជាមួយប្រទេសឡាវ នៅពាក់កណ្តាលខែមីនា ឆ្នាំនេះ និងភ្ជាប់ជើងហោះហើរឡើងវិញជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម និងភ្ជាប់ជើងហោះហោះត្រង់ថ្មីជាមួយឥណ្ឌា នៅត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ។ ប្រសិនបើកម្ពុជាមានការតភ្ជាប់ជាមួយប្រទេសទាំងនេះមែននោះ វាមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញកំណើនភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសនោះឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀតផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ចំនួនជើងហោះហើរនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន អាកាសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ មានការកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាមធ្យមមានចំនួន១៦៥ជើងក្នុងមួយថ្ងៃ តែមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន១៦៨ជើង ក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យម៣ជើងក្នុងមួយថ្ងៃ។

​យ៉ាងណាមិញចំនួនជើងហោះហើរនៅព្រលានយន្តហោះសៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈ បានធ្លាក់ចុះមកត្រឹម៤៤ជើង ជាមធ្យមក្នុងមួយថ្ងៃ ខណៈចំនួនជើងហោះហើររបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះខេត្តព្រះសីហនុ មានការកើនឡើងបន្តិច។ ចំនួនជើងហោះហើរ ក៏ដូចជាអ្នកដំណើរ ដែលចូលមកកម្ពុជាភាគច្រើនមកពីតំបន់អាស៊ាន ក្នុងនោះថៃ ឈរលំដាប់ទី១, វៀតណាមលំដាប់ទី២, សិង្ហបុរីលំដាប់ទី៣ ហើយបន្ទាប់មកម៉ាឡេស៊ី និងឡាវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំពិធី បិទវគ្គសិក្សា ដើម្បីបូកសរុបលទ្ធផលនៃ កម្មវិធី ធ្វើឲ្យអាជីវកម្មប្រសើរឡើងរដូវកាលទី៣ (ESF3)

ព័ត៌មាន
សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្រ…

អ្នកជំនាញលើកទឹកចិត្តឱ្យកសិករដាំពូជស្វាយចន្ទីដែលឆាប់ចេញផ្កា ដ្បិតវាអាចកាត់បន្ថយការចំណាយ

ព័ត៌មាន
អ្នកជំនាញផ្នែកដាំដុះស្វាយចន្ទី បានបង្ហាញក្តីបារម្ភចំពោះបាតុភូតអែលនីណូ និងបញ្ហាសន្សើមប្រៃ ឬសន្សើមអាស៊ីត ក្នុងការធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្វាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ