ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនកុមារ

ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនកុមារអាយុពី ៣-១១ ឆ្នាំ បន្ទាប់ពីប្រទេសមានករណីឆ្លងថ្មីឡើងវិញ


ប្រទេសចិន នាពេលកន្លងទៅបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់កុមារចាប់ពីអាយុ ១២ឆ្នាំឡើង ហើយថ្មីៗនេះ ចិនបានប្រកាសថា នឹងបន្ដចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ទៅដល់ ១១ឆ្នាំបន្ថែមទៀត នៅគ្រាដែលបច្ចុប្បន្ន ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកមួយនេះ សម្រេចបានការចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសបាន ៧៦%ហើយ នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ ដោយឡែក ការចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំទៅដល់ ១១ឆ្នាំនេះ ចិនគ្រោងនឹងចាប់ផ្ដើមឡើងដំបូងក្នុងខេត្ត យ៉ាងតិចចំនួន៥ ជាមុនសិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNB។
គ្រូពេទ្យចិនកំពុងចាក់វ៉ាក់សាំងជូនកុមារ

បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានទទួលការយល់ព្រមក្នុងស្រុកសម្រាប់ចាក់ជូនកុមារដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ ប្រទេសចិននាពេលកន្លងមកនេះ បានចេញយុទ្ធនាការចាក់ជូនកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅប៉ុណ្ណោះ។ ក៏ប៉ុន្ដែក្រោយពេលតំបន់ខ្លះនៃប្រទេសចិនបានរកឃើញករណីឆ្លងថ្មីឡើងវិញ ទើបអាជ្ញាធរនៅតាមខេត្តមួយចំនួនក្នុងប្រទេសចិន ចេញប្រកាសពីយុទ្ធនាការចាក់ជូនកុមារចាប់ពីអាយុ ៣ ឡើងទៅបន្ថែមទៀត។

ថ្មីៗនេះ រដ្ឋាភិបាលចិនមានការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគបំប្លែងថ្មី ឌែលតា ដែលបានឆ្លងកាន់តែច្រើនឡើងតាមរយៈអ្នកធ្វើដំណើរ ហើយចិនក៏យកចិត្តទុកដាក់អំពីការចាក់វ៉ាក់សាំងជាសាធារណៈឱ្យបានមុនព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈឆ្នាំក្រោយនេះផងដែរ។ 

សូមជម្រាបថា ប្រទេសចិនបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោក ដែលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ។ ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដែលបានប្រើវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម សម្រាប់ចាក់ជូនកុមារអាយុពី ៦ ទៅ ១១ ឆ្នាំ។

ក្រៅពីនេះ គេឃើញមាន ប្រទេសគុយបា បានចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់កុមារអាយុចាប់ពី ២ ឆ្នាំឡើងទៅ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនក៏បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជូនកុមារចន្លោះពី ១២ ឆ្នាំឡើងទៅផងដែរ។

គួរកត់សម្គាល់ថា ប្រទេសចិនបានប្រើប្រាស់វិធានការបិទខ្ទប់ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តយ៉ាងតឹងរឹងចាប់តាំងពីមានជំងឺរាតត្បាតរហូតមកដល់បច្ចុប្បន្ននេះ ខណៈដែលប្រទេសនេះ បានចាក់វ៉ាក់សាំងគ្រប់ ២ ដូសដល់មនុស្សជាង ១ ពាន់លាននាក់ ក្នុងចំណោមប្រជាជនចំនួន ១ពាន់៤រយលាននាក់ ហើយចិនក៏ជាប្រទេសមួយដែលមានការចាក់វ៉ាក់សាំងបានច្រើនជាងជាងគេបំផុតនៅក្នុងពិភពលោកផងដែរ៕

អត្ថបទ ស៊ើង និមល់




អត្ថបទបន្ទាប់


ក្រសួងធនធានទឹកព្រមានពីជំនន់ទឹកភ្លៀង ខណៈកម្ពុជានឹងរងឥទ្ធិពលសម្ពាធទាបនិងខ្ពស់ជាបន្តបន្ទាប់នៅពេញមួយសប្តាហ៍ខាងមុខ

ព័ត៌មាន
កម្ពុជាកំពុងប្រឈមមុខនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២៧តុលា រហូតដល់ ថ្ងៃទី០២ខែវិច្ចិកាដោយសារតែឥទ្ធិពលសម្ពាធទាប និងខ្ពស់ជាបន្តបន្ទាប់នៅពេញមួ…

លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក

ព័ត៌មាន
លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក» ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងនៅថ្ងៃចន្ទដើមសប្ដាហ៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ