ការវិនិយោគនៅថៃហក់ឡើងជិត១៦០%

ការវិនិយោគនៅថៃហក់ឡើងជិត១៦០% នៅឆមាសទី១ឆ្នាំនេះ ទោះបីកូវីដ-១៩កំពុងរាតត្បាត


បើនិយាយពីសំណើសុំវិនិយោគ ប្រទេសថៃ នៅតែធ្វើបានល្អក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស បើទោះបីជាកូវីដ-១៩កំពុងរាតត្បាតកាន់តែខ្លាំងយ៉ាងណាក្ដី។ តួយ៉ាង នៅឆមាសទី១ ឆ្នាំ២០២១ ការដាក់ពាក្យស្នើសុំវិនិយោគនៅក្នុងប្រទេសថៃ បានហក់ឡើងដល់ទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ កើនឡើងជិត ១៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការបោះទុនវិនិយោគច្រើនជាងគេ គឺស្ថិតនៅក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិក និង សុខាភិបាលតែម្តង។
ប្រទេសថៃ នៅតែធ្វើបានល្អក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស បើទោះបីជាកូវីដ-១៩កំពុងរាតត្បាតកាន់តែខ្លាំងយ៉ាងណាក្ដី។

នៅ​ក្នុង​ចំណោម​ទុន​វិនិយោគ​ដែល​មាន​តម្លៃ​ដល់​ទៅ ជាង​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ ការ​វិនិយោគ​ពី​ជប៉ុន អា​មេ​រិ​ក និង ចិន គឺ​ឈរ​លំដាប់​កំពូល​ប្រទេស​ទាំង​៣ ដែល​មានការ​វិនិយោគ​ផ្ទាល់​មក​កាន់​ថៃ​ច្រើន​ជាងគេ​។

ប្រធាន​ក្រុមប្រឹក្សា​វិនិយោគ​ថៃ លោកស្រី ដួងចៃ អាសា​វ៉ា​ជិន​តា​ឈី​ត (Duangjai Asawachintachit) បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​ថា ប្រទេស​ថៃ​នៅ​តែ​មានការ​វិនិយោគ​ពី​បរទេស​កើន​ច្រើន​ដដែល នៅ​គ្រា​ដែល​បរិយាកាស​វិនិយោគ​សកលលោក នៅ​តែ​មានការ​ប្រឈម ដោយសារ​តែ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​កូ​វី​ដ​-១៩ បន្ដ​កើត​មាន​។ មន្ត្រីជាន់ខ្ពស់​ថៃ​រូប​នេះ អះអាង​ទៀត​ថា ទំនុកចិត្ត​វិនិយោគិន​មក​លើ​ប្រទេស​ថៃ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក និង​ផ្គត់ផ្គង់​សម្ភារៈ​សុខាភិបាល និង​វេជ្ជសាស្ត្រ​ជាដើម​។

នៅ​ក្នុង​ឆមាស​ទី​១​នេះ វិស័យ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​ថៃ បាន​ស្រូប​ទាញ​ទុន​វិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ កើនឡើង​១៣៦% ធៀប​នឹង​ឆមាស​ទី​១​កាលពី​ឆ្នាំ​មុន​។ រីឯ វិស័យ​សុខាភិបាល​វិញ ស្រូប​ទាញ​បាន​ទុន​វិនិយោគ​ជិត ១​ពាន់​៣​រយ​លាន​ដុល្លារ កើនឡើង​ជាង ៣​ដង​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ចាប់តាំងពី​ខែមេសា​មក​ទល់​នឹង​ពេល​នេះ រលក​ឆ្លង​ថ្មី​កូ​វី​ដ​-១៩ ជាមួយនឹង​វត្តមាន​មេរោគ​បំប្លែង​ថ្មី ឌែ​លតា កំពុង​លុកលុយ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​ស្ថាប័ន​ជំនាញ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​នេះ អាច​នឹង​មាន​កំណើន​ក្រោម​១%​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​នៅ​បន្ដ​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ ក្នុង​តួលេខ​ខ្ពស់​នៅឡើយ ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ឆ្លង​ថ្មី​ប្រមាណ ២​ម៉ឺន​នាក់ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ កើន​មក​ដល់​ជិត​៨០​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់​វិញ​មាន​ជាង​៦​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ កំពុងត្រៀមបើកច្រកព្រំដែន១១ទីតាំង បន្ថែមទៀត ជាមួយប្រទេសជិតខាង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានអះអាង នាពេលថ្មីៗនេះថា រដ្ឋាភិបាលបាននិងកំពុងត្រៀមបើកច្រកព្រំដែនបន្ថែមទៀត ១១ទីតាំង ជាមួយប្រទេសជិតខាង ដើម្បីឈានទៅបង្…

ក្រុមហ៊ុន TikTok នាំមុខ Facebook ក្លាយជាកម្មវិធីមានអ្នកទាញយកទៅប្រើប្រាស់ច្រើនជាងគេ

ព័ត៌មាន
ទិន្នន័យដែលបានពីការស្ទង់មតិកាលពីចុងឆ្នាំ ២០២០ បានបង្ហាញថា កម្មវិធីផលិតវីដេអូខ្លីលើទូរស័ព្ទរបស់ប្រទេសចិនឈ្មោះថា TikTok បានក្លាយជាកម្មវិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ