វ៉ាក់សាំងកូវីដ១៩

វ៉ាក់សាំងកូវីដ១៩ ជាង ១ លានដូសនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានគេប៉ាន់ស្មានថា បានខូចព្រោះផុតសុពលភាព


ជារឿយៗ គេតែងតែលឺអង្គការសុខភាពពិភពលោក ចេញមុខមកនិយាយថា ទ្វីបអាហ្វ្រិកមានការខ្វះខាតវ៉ាក់សាំងយ៉ាងច្រើន ដើម្បីចាក់ជូនប្រជាជនការពារពីការឆ្លងជំងឺកូវីដ១៩។ ក៏ប៉ុន្ដែ នៅប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសមួយស្ថិតក្នុងទ្វីបអាហ្វ្រិកដែរនោះ កាលពីខែវិច្ឆិកា ត្រូវបានគេរកឃើញថា មិនអាចប្រើប្រាស់វ៉ាក់សាំង១៩បានទាន់ពេលវេលានោះទេ ហើយវ៉ាក់សាំងកូវីដជាង ១ លានដូសដែលនៅសល់នោះត្រូវបានប៉ាន់ប្រមាណថាបានផុតកំណត់កាលបរិច្ឆេទអស់ទៅហើយ។
វ៉ាក់សាំងកូវីដ១៩ ជាង ១ លានដូសនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានគេប៉ាន់ស្មានថា បានខូចព្រោះផុតសុពលភាព
ដោយ

ភាពយឺតយ៉ាវនៃការចាក់ជូនពលរដ្ឋនេះ ត្រូវបានគេចាត់ទុកថា ការខាតបង់ដ៏ធំបំផុតមួយ ដែលបង្ហាញពីការលំបាក​របស់ប្រទេសនៅតំបន់​អាហ្រ្វិកក្នុងការទទួលបាន​ការចាក់វ៉ាក់សាំង ។ នេះបើយោងតាមការចុះផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រទេសនីហ្សេរីយ៉ា ជាប្រទេសដែលមានប្រជាជន​ច្រើនជាងគេបំផុត​នៅទ្វីបអាហ្រ្វិក ដែលមានប្រជាជនជាង ២០០ លាននាក់ តែរហូតមកទល់ពេលនេះ មានតែប្រជាជនតិចជាង ៤% នៃមនុស្សពេញវ័យប៉ុណ្ណោះ ដែលបាន​ទទួលការចាក់វ៉ាក់សាំងពេញលេញ។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការផ្គត់ផ្គង់វ៉ាក់សាំងនាពេលថ្មីៗនេះ​បានបង្កឱ្យមាន​បញ្ហាថ្មីមួយ ដោយប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកកំពុងត្រូវបានរកឃើញថា ពួកគេមិនមានសមត្ថភាព​ក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ខណៈដែលវ៉ាក់សាំងមួយចំនួនដែលបាន​ដឹកមកដល់

ជុំវិញនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក​មិនបាន​ប្រាប់​ជាក់លាក់​ពីចំនួន​វ៉ាក់សាំង​ដែលបាន​ផុតកំណត់​នោះទេ ប៉ុន្ដែ អង្គការនេះ ធ្លាប់បានបញ្ជាក់ថា កាលពីខែ​តុលា​កន្លងទៅ មានវ៉ាក់សាំងកូវីដ១៩​ជិតផុតកំណត់​ប្រមាណ ៨០ម៉ឺនដូស ត្រូវបាន​ប្រទេស នីហ្សេរីយ៉ា បានចាក់ជូនប្រជាជនខ្លួនរួចរាល់ហើយ។

មិនមែនតែប្រទេសនៅហ្សេរីយ៉ាម្នាក់ឯងទេ ដែលប្រើវ៉ាក់សាំងមិនទាន់ និងត្រូវផុតកាលកំណត់។ នៅទូទាំងទ្វីបអឺរ៉ុប ដូចជាប្រទេសអង់គ្លេស កាលពីខែមករា​កន្លងទៅ ត្រូវបានរកឃើញថា បានខ្ជះខ្ជាយ និងប្រើវ៉ាក់សាំងបានទាន់ពេល និងផុតកំណត់ចំនួន ១០% នៃវ៉ាក់សាំងដែលខ្លួនមានផងដែរ ខណៈដែល​កាលពីខែ​មេសា វ៉ាក់សាំងផុតកំណត់នៅបារាំងវិញ​មាន ២៥% នៃ AstraZeneca, ២០% នៃ Moderna និង ៧% នៃវ៉ាក់សាំង Pfizer។​ គឺនៅមានសុពលភាពត្រឹមតែ​ ៤ ទៅ ៦ សប្តាហ៍ប៉ុណ្ណោះ ហើយមិនអាចប្រើប្រាស់បានទាន់ពេលទេ បើទោះជាមានការខិតខំប្រឹងប្រែងពីអាជ្ញាធរសុខាភិបាលក៏ដោយ។ 

ដ្បិតតែបែបនេះក្ដី រដ្ឋាភិបាលនៅទ្វីបអាហ្វ្រិកនេះ ដែលមានប្រជាជនជាង ១​ ពាន់លាននាក់បាន​នឹងកំពុងជំរុញឱ្យមានការចែកចាយវ៉ាក់សាំង​បន្ថែមទៀត ខណៈអត្រា​ចាក់វ៉ាក់សាំង មានភាពយឺតយ៉ាវ​ក្នុងតំបន់ ដែលបង្កើនហានិភ័យ​នៃការប្រែប្រួលថ្មីៗដូចជា មេរោគ បំប្លែងថ្មី អូមីក្រុងដែលទើប​តែបាន​រកឃើញនៅអាហ្វ្រិកខាងត្បូង។

សូមជម្រាបថា អត្រាវិជ្ជមាន កូវីដ១៩ នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជាកន្លែងត្រូវបានគេកំណត់អត្តសញ្ញាណ កូវីដ១៩ អូមីក្រុងវិញ បានកើនឡើង ២៤% ចាប់តាំងពីអូមីក្រុងបានរកឃើញ។ ជាក់ស្ដែង គិតមកទល់ពេលនេះ ប្រទេសអាហ្វ្រិកខាងត្បូង​បានកត់ត្រា​ចំនួនអ្នកឆ្លងថ្មីជាង​ ១ម៉ឺន ៣ពាន់នាក់ និងអ្នកស្លាប់ថ្មីចំនួន ២៧នាក់​ ដែលធ្វើឱ្យចំនួនឆ្លងសរុបក្នុងប្រទេសនេះកើនឡើង ៣លាន ៥ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបកើនដល់ ៩ម៉ឺននាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូតចិនព្រមានកាណាដារឿងហាមឃាត់ប្រព័ន្ធ5G របស់ក្រុមហ៊ុនHuawei

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកាណាដា នៅថ្ងៃអង្គារទី៨ខែធ្នូនេះ បានព្រមានថា ប្រទេសកាណាដា កំពុងបង្កើនហានិភ័យឲ្យក្រុមហ៊ុន និងអ្នកវិនិយោគនានា …

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សាងសង់រោងចក្រថាមពលជីវម៉ាសធំទីមួយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានការប្រើថាមពលកម្តៅកកើតឡើងវិញ ១០០%

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន BECIS នាថ្ងៃនេះ (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១) បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ