ការនាំចេញផ្លែមៀនទៅកាន់ចិន

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កិច្ចចរចានាំចេញផ្លែមៀនប៉ៃលិនដោយត្រង់ទៅកាន់ទីផ្សារចិនត្រូវការពេលបន្ថែម


ដំណើរការនៃការនាំចេញផ្លែមៀនរបស់កម្ពុជា ទៅកាន់ទីផ្សារចិនដោយផ្ទាល់ វាមិនមែនជារឿងងាយស្រួលនោះទេ ហើយដំណាក់កាលនីមួយៗ ក៏ត្រូវការប្រើពេលវេលាដែរ។ ជាក់ស្ដែង ពេលនេះ កម្ពុជា-ចិន បាននិងកំពុងចាប់ផ្ដើមកិច្ចចរចា ស្ដីពីការនាំចេញផ្លែមៀន របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនហើយ។ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា ការចរចានេះ ត្រូវការពេលវេលាបន្ថែមទៀត ហើយដើម្បីឱ្យការនាំចេញផ្លែមៀន ទៅប្រទេសចិនបានកាន់តែឆាប់ កម្ពុជាគួរបង្កើនសមត្ថភាព ក៏ដូចជា ភាពច្នៃប្រឌិតរបស់ខ្លួន ក្នុងខ្សែចង្វាក់ផលិតកម្មឲ្យកាន់តែប្រសើរឡើងផងដែរ។
កសិផលដំណាំមៀនប៉ៃលិន

កម្ពុជា មាន​ក្ដី​រំពឹង​ថា ផ្លែ​មៀន​ប៉ៃលិន នឹង​ក្លាយជា​ផ្លែ​ឈើ​ស្រស់​ទី​៣ ដែល​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន ដោយ​ត្រង់ បន្ទាប់​ពី​ផ្លែ​ចេក​ស្រស់ និង​ផ្លែស្វាយ​ស្រស់​។

ឯកឧត្តម ចាន់ ហេង អនុ​រដ្ឋ​លេ​ធិ​ការ​នៃ​ក្រសួងកសិកម្ម បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​ចិន ក្នុង​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន គឺ​ត្រូវ​ពេល​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​ប្រទេស​ចិន​។ ទោះ​យ៉ាងណា មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រូប​នេះ បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ថា កម្ពុជា នឹង​អាច​នាំ​ចេញ​ផ្លែ​មៀន ទៅ​ទីផ្សារ​ចិន ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​។ ក្នុងអំឡុងពេល​នេះ​ដែរ ដើម្បី​ឱ្យ​ការ​នាំ​ចេញ​ផ្លែ​មៀន ទៅ​ប្រទេស​ចិន​បាន​កាន់តែ​ឆាប់ កម្ពុជា​ក៏​គួរ​បង្កើន​សមត្ថភាព ក៏​ដូច​ជា ភាព​ច្នៃប្រឌិត​របស់​ខ្លួន ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ផង​ដែរ​។

ជុំវិញ​ទៅ​នឹង​បញ្ហា​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ដែរ បើ​តាម​លោក ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តបាត់ដំបង ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ប្រកប​របរ​ដាំ​ដុះ​មៀន​ប៉ៃលិន ដែល​បាន​និង​កំពុង​ជួប​បញ្ហា កាលពី​ថ្ងៃ​ទី ១៤ ខែកញ្ញា​ថ្មី​ៗ​នេះ សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ក៏​បាន​ជួប​ទិញ​ផ្លែ​មៀន ពី​កសិករ​ខេត្តបាត់ដំបង ចំនួន ៥​តោន​ផង​ដែរ​។

យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​កិច្ចចរចា​នៃ​ការ​នាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​ចិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ឈឹ​ម វ​ជិ​រា ក៏​ស្នើ​ទៅ​សភាពាណិជ្ជកម្ម​ចិន ឱ្យ​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​នាំ​ចេញ​ផ្លែ​មៀន​កម្ពុជា ទៅ​ប្រទេស​ចិន​។ ទន្ទឹម​នោះ ប្រធាន​មន្ទីរ​កសិកម្ម រូប​នេះ ក៏​បាន​ស្នើ​ឱ្យ​វិនិយោគ​គិ​ន​ចិន ចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម ក្នុង​ខេត្តបាត់ដំបង ដោយសារ​តែ​ខេត្ត​នេះ មាន​សក្ដានុពល​ខ្ពស់​ផ្នែក​វិស័យ​កសិកម្ម​។

មុន​នឹង​ឈាន​ដល់​កិច្ចចរចា​ក្នុង​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​កាន់​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ កន្លង​មកនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ទទួល​ជួប​ជាមួយ​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​ជាន់ខ្ពស់​ចិន អំឡុង​មន្ត្រីជាន់ខ្ពស់​ចិន​រូប​នេះ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ទន្ទឹម​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​មន្ត្រី​ការ​បរទេស​ចិន ឯកឧត្តម វ៉ាង យី ជួយ​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម កម្ពុជា ទៅ​កាន់​ទីផ្សារ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ខ្មែរ បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មក​។ ជា​ការ​ឆ្លើយ​តប​បញ្ហា​នេះ ឯកឧត្តម វ៉ាង យី ក៏​បាន​អះអាង​ថា ចិន​នឹង​នាំ​ចូល​ផលិត​ផលិក​ម្ម​ពី​កម្ពុជា ឱ្យ​បាន​កាន់តែ​ច្រើន ទៅ​ទីផ្សារ​ចិន​។

បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេ​ត្ប​បាត់ដំបង រហូត​មក​ដល់​ពេល​នេះ យុទ្ធនា​នៃ​ការ​ប្រមូល​ទិញ​ផ្លែ​មៀន​ផ្ទាល់​ពី​កសិករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​ជាង ២,៥​ពាន់​តោន​ហើយ​។

គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន សរុប​១​ម៉ឺន​៣​ពាន់​ហិ​កតា ដែល​ក្នុង​នោះ​ផ្ទៃដី​អាច​ប្រមូល​ផល​បាន​មាន​ជិត ៧​ពាន់​ហិ​កតា ហើយ​បរិមាណ​នៃ​ការ​ប្រមូល​ផល​សរុប ក្នុងឆ្នាំនេះ មាន​ប្រមាណ ១១​ម៉ឺន​តោន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា និងអាស៊ានកំពុងពន្លឿនផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញ

ព័ត៌មាន
ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ដែលជួបវិបត្តិ ដោយសារតែរោគរាតត្បាតកូវីដ-១៩ បណ្ដាប្រទេសនៅតំបន់អាស៊ាន រួមទាំងកម្ពុជា ប…

យុទ្ធនាការ «90 Second Social» របស់ក្រុមហ៊ុន Facebook អប់រំពលរដ្ឋកម្ពុជាអំពីសុវត្ថិភាពអ៊ីនធឺណិត

ព័ត៌មាន
ក្រុមហ៊ុន Facebook កំពុងដាក់ដំណើរការយុទ្ធនាការអក្ខរកម្មឌីជីថលថ្មីមួយឈ្មោះថា «90 Second Social» ដើម្បីជួយពលរដ្ឋកម្ពុជាឱ្យប្រើប្រាស់អ៊ីនធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ