ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បោះផ្សាយលក់បណ្ណបំណុល១០លានដុល្លារ

ក្រុមហ៊ុនរថភ្លើងរបស់អ្នកឧកញ៉ា គិត ម៉េង បោះផ្សាយលក់បណ្ណបំណុល១០លានដុល្លារជាផ្លូវការ


ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ដែលជាក្រុមហ៊ុនប្រតិបត្តិការរថភ្លើងដឹកទំនិញ និងអ្នកដំណើរតែមួយគត់នៅកម្ពុជាបានបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួនជាផ្លូវការហើយនៅថ្ងៃទី៣១ តុលា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានការឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីពីផ្សារមូលបត្រកាលពីពេលថ្មីៗ។ សម្រាប់ការចូលរួមទីផ្សារមូលបត្រថ្ងៃដំបូង ក្រុមហ៊ុននេះ បានបោះផ្សាយលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារជាមួយអត្រាគូប៉ុង៧%ក្នុង១ឆ្នាំ ដែលមានរយៈពេលរហូតដល់១០ឆ្នាំ។
ក្រុមហ៊ុនរថភ្លើងរបស់អ្នកឧកញ៉ា គិត ម៉េង បោះផ្សាយលក់បណ្ណបំណុល១០លានដុល្លារជាផ្លូវការ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹងថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ វានឹងក្លាយជាចលករដ៏មានសក្តានុពលក្នុងការទាក់ទាញក្រុមហ៊ុនឲ្យផ្សេងៗឲ្យចូលរួមក្នុងទីផ្សារមូលបត្រកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះវានឹងជួយឲ្យទីផ្សារមូលបត្របំណុលមានទីផ្សារជួញដូរល្អប្រសើរឡើងវិញ បន្ទាប់ពីធ្លាក់ចុះសកម្មភាពជួញដូរមួយរយៈមកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការចូលរួមបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នៅពេលនេះ វាជាគំរូមួយសម្រាប់ជំរុញដល់ក្រុមហ៊ុនសហគ្រាសផ្សេងៗទៀតដែលកំពុងស្ទាក់ស្ទើរឲ្យមានទំនុកចិត្តក្នុងការចូលរួមចាប់យកឱកាសកៀរគរទុនពីផ្សារមូលបត្រកម្ពុជាដើម្បីអភិវឌ្ឍន៍និងពង្រីកសក្តានុពលអាជីវកម្ម។

ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងល្អប្រសើរបន្ថែមទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជំរុញឲ្យផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជាខិតខំអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការជួញដូរភាគហ៊ុននៅកម្ពុជារីកចម្រើន និងទំនើបបន្ថែមទៀត។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ការជួញដូរភាគហ៊ុនជាបណ្ណបំណុលក្នុងផ្សារមូលបត្រកម្ពុជានៅមួយរយៈចុងក្រោយនេះពុំសូវមានសកម្មភាពជួញដូរនោះទេ។ ដូច្នេះតាមរយៈការចូលរួមបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នៅពេលនេះ ឯកឧត្តម រំពឹងថា វានឹងជួយធ្វើឲ្យទីផ្សារជួញដូរបណ្ណបំណុលមានសកម្មភាពឡើងវិញ និងមានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនជាតិ និងអន្តរជាតិ។ លើសពីនេះវានឹងក្លាយជាចលករមួយដ៏មានសក្តានុពលក្នុងការជួយទាក់ទាញក្រុមហ៊ុនផ្សេងៗឲ្យមកចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណកាន់តែច្រើនបន្ថែមទៀត។

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយាល់គ្រុប ក្រុមហ៊ុនរ៉ូយាល់ រេលវេ បោះផ្សាយលក់មូលបត្របំណុលដំបូងក្នុងទំហំប្រមាណ១០លានដុល្លារ ជាមួយការផ្តល់អត្រាគូប៉ុង៧%ក្នុង១ឆ្នាំ និងមានរយៈរហូតដល់១០ឆ្នាំ ដែលជារយៈពេលមួយវែងជាងគេបើធៀបនឹងក្រុមហ៊ុនបោះផ្សាយមុនៗ។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានបង្ហាញពីគម្រោងបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំជាងនេះនៅដំណាក់កាលបន្ទាប់ផងដែរ ប្រសិនបើទទួលបានជោគជ័យសម្រាប់ការបោះផ្សាយលើកដំបូង។ គោលបំណងដែលជំរុញឲ្យក្រុមហ៊ុននេះចូលរួមវិនិយោគក្នុងភាគហ៊ុនកម្ពុជា គឺដើម្បីកៀរទុនសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕




អត្ថបទបន្ទាប់


កម្ពុជាគ្រោងខ្ចីបំណុលបន្ថែមជិត ២,៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៣

ព័ត៌មាន
នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់ ១ពាន់៧រយលាន SDR…

រដ្ឋាភិបាលមួយចំនួននៅអឺរ៉ុបពិនិត្យច្បាប់ពាណិជ្ជកម្មឡើងវិញ ក្រោយស្ថានភាពបំណុលកំពុងតានតឹង

ព័ត៌មាន
ក្រុមមន្ត្រីបានប្រាប់រ៉យទ័រថា ប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយចំនួនបានបន្ធូរបន្ថយច្បាប់សម្រាប់គ្រឹះស្ថានធនាគារដែលគ្រប់គ្រងលើការជួញដូរបំណុល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ