វិស័យ SME

អ្នកជំនាញក្នុងវិស័យ SME ទទូចស្នើឲ្យរដ្ឋជួយទប់ស្កាត់ការនាំចូលទំនិញពីខាងក្រៅ ដើម្បីលើកកម្ពស់ SME នៅកម្ពុជា


វិស័យសហគ្រាសធុនតូច និងមធ្យម(SME)ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ព្រោះវិស័យនេះបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទោះជាបែបនេះក្ដី ការធ្វើអាជីវកម្មក្នុងវិស័យនេះ ហាក់នៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលធ្វើឱ្យការប្រកួតប្រជែងរបស់វិស័យ SME នៅមានកម្រិត ជាពិសេសការហូរចូលនៃទំនិញពីខាងក្រៅបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផលិតកម្មរបស់វិស័យនេះ។
4
ដោយ

ឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកត់សម្គាល់ឃើញថា ក្រោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យវិស័យ SME មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែទន្ទឹមនឹងភាពរីកចម្រើននេះ បញ្ហាប្រឈមមួយចំនួនដែលកើតមានក្នុងវិស័យនេះ ហាក់មិនទាន់អាចដោះស្រាយបាននៅឡើយទេ ជាពិសេសទាក់ទងនឹងបញ្ហាទីផ្សារតែម្ដង។ សម្រាប់អ្នកជំនួញរូបនេះ បញ្ហាទីផ្សារនៅតែជាក្ដីកង្វល់ និងជាបញ្ហាប្រឈមសម្រាប់វិស័យ SME ដែលទាមទារឲ្យក្រសួង-ស្ថាប័នពាក់ត្រូវបង្កើនការយកចិត្តទុកដាក់ និងចូលរួមដោះស្រាយលើបញ្ហានេះ។

ជាមួយគ្នានេះ​ឧកញ៉ា តែ តាំងប៉ យល់ឃើញថា ការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីខាងក្រៅបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសចំពោះផលិតផលសម្រេចមួយចំនួន ដែលមានការផលិតនៅក្នុងស្រុក។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានឹងបន្តធ្លាក់ចុះបន្ថែម ប្រសិនបើមិនមានវិធានការទប់ស្កាត់ការនាំចូលទំនិញពីខាងក្រៅទាន់ពេលវេលា។ យ៉ាងណាមិញអ្នកជំនួញរូបនេះ ទទូចស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនានាទប់ស្កាត់ការនាំចូលនូវផលិតផលពីខាងក្រៅ ដែលស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនោះ ឧកញ៉ា តែ តាំងប៉ ក៏បានស្នើឲ្យរដ្ឋជួយទប់ស្កាត់នូវការនាំចូលផលិតផលណា ដែលវិនិយោគិនក្នុងស្រុកមានលទ្ធភាពអាចផលិតដោយខ្លួនឯង ដើម្បីចៀសវាងផលិតផលក្នុងស្រុកគ្មានទីផ្សារ និងមានតម្លៃទាប ដើម្បីលើកកម្ពស់វិស័យ SME នៅកម្ពុជា ក៏ដូចជាលើកស្ទួយឲ្យវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងមានភាពប្រកួតប្រជែងបន្ថែមទៀត។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កត់សម្គាល់ឃើញថា បញ្ហាដែលបាននិងកំពុងកើតមាននៅក្នុងវិស័យ SME នាពេលនេះ មិនមែនកើតឡើងតែចំពោះ SME នៅកម្ពុជានោះទេ ពោលគឺនៅតាមបណ្ដាប្រទេសមួយចំនួនទៀត ក៏បានកើតឡើងដូចគ្នាដែរ។ ក៏ប៉ុន្តែសម្រាប់នៅកម្ពុជា វិស័យ SME កំពុងតែមានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញធ្វើយ៉ាងណា ដោះស្រាយនូវបញ្ហាប្រឈមនានា ដែលបានកើតឡើងក្នុងវិស័យនេះ។ ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់វិស័យឯកជន ជុំវិញបញ្ហាទីផ្សារខាងលើ ឯកឧត្តម ហេង សុខគង់ យល់ឃើញថា បញ្ហានេះគឺវាទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត សំដៅធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាជូនអ្នកនៅក្នុងវិស័យ SME ប្រកបដោយប្រសិទ្ធភាព។ បើតាមឯកឧត្តម ហេង សុខគង់ ក្រៅពីជំរុញឱកាសទីផ្សារជាតិ និងអន្តរជាតិសម្រាប់វិស័យ SME នៅកម្ពុជា ហើយនោះ ក្រសួងបាននិងកំពុងពិនិត្យ និងរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី SME Cluser ដែលជាកន្លែងប្រមូលផ្ដុំសម្រាប់វិស័យ SME ធ្វើយ៉ាងណាឲ្យ SME មានលទ្ធភាពក្នុងការទទួលបាននូវផលប្រយោជន៍ ក៏ដូចជាការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ភ្ញាក់ផ្អើលក្រោយពលរដ្ឋខ្មែរនៅអ៊ីស្រាអែលស្ម័គ្រចិត្តនៅបន្តធ្វើការ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាំងពីផ្ទុះការបាញ់ប្រហាររបស់ពួកហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល និងបានធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រា…

ហេតុអ្វីចិនសម្រេចដកតំណែង លោក Li Shangfu រដ្ឋមន្ត្រីការពារជាតិ

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ត្រូវបានបណ្ដេញចេញពីតំណែងកាលពីថ្ងៃអង្គារ ទី២៤ តុលា ពោលគឺពីរខែបន្ទាប់ពីលោកបានបាត់មុខពីសាធារណៈ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ