វិស័យSME

តើវិស័យSME កម្ពុជាមានការរីកចម្រើន ឬទន់ខ្សោយអ្វីខ្លះ បើធៀបនឹងប្រទេសជិតខាង?


សហគ្រាសខ្នាតតូច និងមធ្យម គឺជាវិស័យស្នូលមួយដ៏សំខាន់ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ បើតាមអ្នកជំនាញបានអះអាងថា វិស័យនេះ នៅជួបបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ ពិសេសបើធៀបនឹងប្រទេសក្នុងតំបន់ វិស័យ SME នៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ទាំងបរិមាណ និងគុណភាព។ ខណៈវិស័យនេះ ក៏ជាវិស័យមួយដែលបានរងផលប៉ះពាល់ខ្លាំង អំឡុងវិបត្តិកូវីដ១៩ ហើយរាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយលើបញ្ហានេះ។
សកម្មភាពវិចខ្ចប់នំស្រួយលីលី
ដោយ

វិស័យសហគ្រាសធុនតូច និង មធ្យម (SME) ពិតជាវិស័យដែល មានសក្តានុពលក្នុងការចូល រួមចំណែក យ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទ។ យ៉ាងណាមិញ បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩៩% នៃសហគ្រាសសរុប ដែលបានរួមចំណែកជិត៦០% នៃផលិតផលក្នុងស្រុក និងបង្កើតការងារជាង៧០% នៃកម្លាំងពលកម្ម។ ក៏ប៉ុន្តែ វិស័យ SME នៅកម្ពុជា បច្ចុប្បន្ន ហាក់នៅមានកម្រិត និងមានបញ្ហាប្រឈមជាច្រើន ដែលអាចជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យ SME នៅកម្ពុជា កាន់តែរីកលូតលាស់ជាបន្តបន្ទាប់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែបច្ចុប្បន្ន វិស័យ SME នៅកម្ពុជា នៅជួបបញ្ហាប្រឈមជាច្រើន ដូចជា ប្រភពទុន ជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម កត្តាទីផ្សារ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា សុទ្ធតែជាឧបសគ្គក្នុងវិស័យនេះ និងធ្វើឲ្យវិស័យ SMEកម្ពុជា មិនទាន់អាចប្រកួតប្រជែងនឹងប្រទេសក្នុងតំបន់នៅឡើយ។

ជាអ្នកជំនាញ និងមានបទពិសោធន៍ក្នុងវិស័យនេះ លោក លឹម អូន បានកត់សម្គាល់ថា នារយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យ SME ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ តាមរយៈការដាក់ចេញនូវវិធានការ និងកិច្ចអន្តរាគមន៍នូវលក្ខខណ្ឌផ្សេងៗ ពីរាជរដ្ឋាភិបាលកម្ពុជា និងការបង្កើតយន្តការផ្សេងៗ។ បើតាមអគ្គនាយកនៃធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជារូបនេះ តាមយៈការបង្កើតនូវធនាគារ SME,ការបង្កើតនូវសហគ្រិនខ្មែរ និងការបង្កើតមូលនិធិជំនាញ ជាដើម សុទ្ធតែដើម្បីកសាងនូវសហគ្រិនភាព និងការពង្រឹងសមត្ថភាព SME ដើម្បីទទួលបានឱកាសនូវការពង្រីកវិសាលភាពរបស់ខ្លួនឲ្យរីកចម្រើន។ លើសពីនោះ រាជរដ្ឋាភិបាលក៏មានបង្កើតជាយន្តការសាជីវកម្មធានាឥណទាន ដើម្បីជាការសម្រួលដល់វិស័យ SME ទាំងអស់មានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកអាជីវកម្ម ផងដែរ។

ដ្បិតថា វិស័យ SME នៅកម្ពុជា ហាក់មានកម្រិតនៅឡើយ តែលោក លឹម អូន នៅតែបង្ហាញនូវគំនិតសុទិដ្ឋនិយមចំពោះវិស័យ SME នៅកម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា តាមរយៈការដាក់ចេញនូវយន្តការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យវិស័យនេះកាន់តែបង្ហាញនូវសក្ដានុពល និងភាពរីកចម្រើន នារយៈពេល ៥ឆ្នាំ បន្ទាប់ ពិសេសសមត្ថភាព និងគុណភាពក្នុងការផលិត តែម្ដង។ ទោះយ៉ាងណា ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាមិនមែនជាកិច្ចការងាយស្រួលនោះទេ ដោយទាមទារនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យបានទូលំទូលាយ គួបផ្សំនឹងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលរបស់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម និងជំនឿទុកចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធឌីជីថល ផងដែរ ដែលទាំងអស់នេះ ទាមទារនូវការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់៕




អត្ថបទបន្ទាប់


ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វដំបូងគេនៅកម្ពុជានឹងដំណើរការនៅខែតុលាខាងមុខ

ព័ត៌មាន
ផលិតផលទេសចរដ៏ថ្មីមួយ នៅលើទឹកដីខេត្តសៀមរាប គឺជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ លើទំហំលើផ្ទៃដី ១០០ ហិកតា ដែលមានទំហំវិនិយ…

ព្យុះកំណាច Typhoon Hinnamnor ធ្វើឲ្យអាជីវកម្មជាច្រើននៅកូរ៉េខាងត្បូង និងជប៉ុនត្រូវបានផ្អាកដំណើរការ

ព័ត៌មាន
ព្យុះកំណាច ទីហ្វុង ហ៊ីនណាមន័រ (Typhoon Hinnamnor) បាននឹងកំពុងឆ្ពោះទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ទី ៥ ខែ កញ្ញា ដែលបានបង្ខំឱ្យអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ