ជប៉ុន-អាមេរិក-ចិន

អតីតនាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យទីក្រុងតូក្យូពិភាក្សាជាមួយក្រុងប៉េកាំង និងឈប់រួមដៃជាមួយអាមេរិក «ហ៊ុមព័ទ្ធ»ចិន


អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) បានអំពាវនាវឱ្យមានកិច្ចសន្ទនានយោបាយបន្ថែមទៀតរវាងចិន និងជប៉ុន ហើយបានចោទប្រកាន់រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នថា បានសហការជាមួយអាមេរិក បង្កើនការខ្វែងគំនិតគ្នាខាងមនោគមវិជ្ជាដើម្បី «ឡោមព័ទ្ធ» ទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន South China Morning Post។
អតីតនាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យប៉េកាំង ឈប់រួមដៃជាមួយអាមេរិក «ហ៊ុមព័ទ្ធ»ចិន
ដោយ

ទំនាក់ទំនង​រវាង​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​តំបន់​អាស៊ី​ទាំង​២ គឺ​ចិន និង​ជប៉ុន កាន់តែ​តានតឹង​ខ្លាំង​ឡើង​បន្ថែម​ពីលើ​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​ប្រវត្តិសាស្ត្រ​សម័យ​សង្គ្រាម និង​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងកើត បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បារម្ភ​ថា​អាច​នឹង​កើត​មាន​មាន​ភាព​ស្រ​ដៀង​គ្នា​ដូចនឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ស្រប​ពេល​ដែល​ចិន​កំពុង​មាន​អាកប្បកិរិយា​អាងយ៉ាង​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​នៅ​តំបន់​អាស៊ី​។

ប៉ុន្តែ​លោក យូគី​អូ ហា​តូ​យ៉ា​ម៉ា អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាលពី​អំឡុង​ឆ្នាំ​២០០៩-២០១០​នោះ បាន​ប្រាប់​វេទិកា​សន្តិភាព​ពិភពលោក ដែល​រៀបចំ​ធ្វើ​នៅ​សាកលវិទ្យាល័យ ស៊ី​ហួ (Tsinghua) ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ទាំង​២ គឺ​ជប៉ុន និង​ចិន ដោយ​បង្កើន​«​ការ​ខ្វែងគំនិត​គ្នា និង​គុណ​តម្លៃ​»​។

ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹង​មាំ​របស់​សហរដ្ឋអាមេរិក​នោះ ជប៉ុន​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​យន្តការ​ពហុភាគី​មួយ​ចំនួន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​រួម​ទាំង​សម្ព័ន្ធ Quad ក៏​ដូច​ជា​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដែល​លោក ហា​តូ​យ៉ា​ម៉ា ចាត់​ទុក​ថា ទាំង​អស់នេះ គឺជា​«​ការ​ឡោម​ព័ទ្ធ​យ៉ាង​ច្បាស់​ទៅ​លើ​ប្រទេស​ចិន​»​។

ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី ៥០ នៃ​ការ​រក្សា​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង​តូ​ក្យូ ហើយ​លោក ហា​តូ​យ៉ា​ម៉ា បាន​និយាយ​ដែរ​ថា សហរដ្ឋអាមេរិក ជប៉ុន និង​ចិន​គួរតែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​នេះ​ជា​ពិសេស​បញ្ហា​ដ៏​រសើប​បំផុត​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់ ដែល​គេ​ចាត់​ទុក​ថា​ជា​ចំណុចក្ដៅ​ដ៏​គ្រោះថ្នាក់​មួយ​។

លោក ហា​តូ​យ៉ា​ម៉ា បាន​និយាយ​ថា ការ​អត្ថាធិប្បាយ​របស់​លោក គី​ស៊ី​ដា (Kishida) អំពី​ប្រទេស​ចិន​គឺ​«​ខុស​គ្នា​ទាំងស្រុង​ពី​ការ​ពិត​» ហើយ​បាន​ជំរុញ​ទាំង​សហរដ្ឋអាមេរិក និង​ជប៉ុន​ឱ្យ​បញ្ជាក់​ឡើង​វិញ​ពី​គោលនយោបាយ​ចិន​តែ​មួយ ដើម្បី​ជៀសវាង​សោកនាដកម្ម​នៃ​សង្គ្រាម​ដោយសារ​កោះ​តៃវ៉ាន់​។

លោក​បាន​បញ្ជាក់​ថា លោក​ជឿ​ថា​រវាង​ចិន និង​អា​មេ​រិ​ក ជា​ពិសេស​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​ចិន​លោក Xi Jinping គួរតែ​បន្ត​ធ្វើ​កិច្ច​សន្ទនា​ដ៏​ល្អ​មួយ ដើម្បី​ធានា​ការ​ឯកភាព​គ្នា​លើ​គោលនយោបាយ​ចិន​តែ​មួយ គឺ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន​ដែល​គេ​គួរតែ​បញ្ជាក់​ឡើង​វិញ​ឱ្យ​បាន​ច្បាស់​»​។

លោក ហា​តូ​យ៉ា​ម៉ា ដែល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០២០​ដែល​ដឹកនាំ​ក្រុមចម្រុះ​យកឈ្នះ​លើ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ដ៏​លេចធ្លោ​នៅ​ជប៉ុន​នោះ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា​នយោបាយ​បន្ថែម​ទៀត​រវាង​ចិន និង​ជប៉ុន​ផង​ដែរ​ដោយ​បាន​សង្កត់ធ្ងន់​ថា ស្ថាន​ការ​នៃ​ការ​ផ្លាស់​ប្តូរ​បច្ចុប្បន្ន​នេះ​គឺ​«​មិនធម្មតា​»​នោះ​ទេ​។

សូម​បញ្ជាក់​ថា ភាព​តានតឹង​បាន​កើនឡើង​រវាង​ចិន និង​ជប៉ុន​កាលពី​ឆ្នាំ​មុន ដោយសារ​ទីក្រុង​តូ​ក្យូ​កាន់តែ​បញ្ចេញ​សម្លេង​គាំទ្រ​ចំពោះ​កោះ​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េ​កាំ​ង​អះអាង​ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​បាន​ធ្វើ​ទ​ង្វើ​ដែល​ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា ជា​ការ​បង្កហេតុ​ដូច​ជា​ការ​បញ្ជូន​មន្ត្រី​ការពារ​ជាតិ​ដ៏​សកម្ម​ម្នាក់​ទៅ​កាន់​កោះ​តៃវ៉ាន់​ជាដើម​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាបនិកក្រុមហ៊ុនយក្ស Amazon រិះគន់លោកចូ បៃឌិន ដែលអំពាវនាវឱ្យស្ថានីយប្រេងឥន្ធនៈលក់បញ្ចុះតម្លៃ

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបន្តបោះពាក្យបោះសម្តីទៅកាន់នឹងសេតវិមានអាមេរិកកាលពីចុងសប្តាហ៍នេះ ដោយមហាសេដ្ឋីមានប្រាក់ច្រើនប…

ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពលុយបន្ថែមហើយ ខណៈដែលអត្រាអតិផរណាមានដល់ជិត៦០%

ព័ត៌មាន
ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពលុយបន្ថែមហើយ ខណៈដែលអតិផរណាមានដល់ជិត៦០%ហើយគិតមកទល់ពេលនេះ។ កន្លងមក ប្រទេសស្រីលង្កា ដែលកំពុងមានសេដ្ឋកិច្ចដួលរល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ