វិបត្តិសេដ្ឋកិច្ចសកលនៅ ២០២៣

មូលហេតុធំៗ នៃការព្រមានពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលនៅ ២០២៣របស់ធនាគារពិភពលោក


ធនាគារពិភពលោកមានការព្រួយបារម្ភថាផលប៉ះពាល់អវិជ្ជមានថ្មីណាមួយបន្ថែមទៀត អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ពិសេសនៅតាមប្រទេសតូចៗ និងងាយរងគ្រោះ។ ការព្រមាននេះធ្វើឡើងនៅក្នុងសេចក្តីព្រៀងសម្រាប់របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលប្រចាំឆ្នាំ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ព្រមានពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលនៅ ២០២៣របស់ធនាគារពិភពលោក

ធនាគារពិភពលោកបាននិយាយថា ទោះបីជាមិនមានវិបត្តិផ្សេងទៀតក៏ដោយ កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយឆ្លុះបញ្ចាំងពីការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុដំណាលគ្នាក្នុងគោលបំណងទប់ទល់នឹងអតិផរណាខ្ពស់ ស្ថានភាពហិរញ្ញវត្ថុកាន់តែអាក្រក់ និងការរំខានបន្តមាន ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

World Bank បន្តថា កិច្ចខិតខំប្រឹងប្រែងជាសកល និងតាមប្រទេសជាបន្ទាន់ គឺជារឿងចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះនេះ ក៏ដូចជាដោះស្រាយបញ្ហាបំណុលនៅក្នុងទីផ្សារប្រទេសកំពុងរីកចម្រើន និងសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំណើនវិនិយោគត្រូវបានគេរំពឹងថានឹងនៅតែទាបជាងមធ្យមភាគនៃរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ការទទូចរបស់ធនាគារពិភពលោក ធ្វើឡើងក្រោយធនាគារកណ្តាលមកពីជុំវិញពិភពលោកបានដាក់ចេញគោលនយោបាយស្រដៀងៗគ្នា ដោយពួកគេដំឡើងអត្រាការប្រាក់គោលយ៉ាងចាស់ ដៃតែម្តងដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃទំនិញ ខណៈដែលរដ្ឋាភិបាលផ្តលើប្រាក់គាំទ្រអាជីវកម្ម និងគ្រួសារ និងដើម្បីការរក្សាតម្លៃថាមពល។

សូមជម្រាបថា World Bank មិនមែនជាស្ថាប័នអន្តរជាតិតែមួយ ដែលបានព្រមានសេដ្ឋកិច្ចសកលឆ្នាំ២០២៣នេះឡើយ។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បានព្រមានកាលពីពេលថ្មីៗនេះថា ពិភពលោកនឹងប្រឈមមុខនឹងពេលវេលាដ៏លំបាកក្នុងឆ្នាំ២០២៣នេះ ហើយតឹងតែងជាងឆ្នាំកន្លងទៅមុនៗទៀត។ មួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា៕




អត្ថបទបន្ទាប់


ការធ្វើដំណើររបស់ពលរដ្ឋចិនទៅចូលឆ្នាំថ្មីនៅស្រុកកំណើតចាប់ដំណើរការ ទន្ទឹមគ្នានឹងការបើកទូលាយព្រំដែនឡើងវិញ

ព័ត៌មាន
បន្ទាប់ពីជាប់បម្រាមក្រោមគោលនយោបាយសូន្យកូវីដអស់ពេលជិតបីឆ្នាំមកនេះ ពលរដ្ឋចិនទូទាំងប្រទេសអាចអបអរបុណ្យចូលឆ្នាំថ្មីរបស់ខ្លួណក្នុងឆ្នាំ២០២៣នេះ …

ឥណ្ឌាផ្ដួលជប៉ុន ដណ្ដើមបានតំណែងជាទីផ្សាររថយន្តធំបំផុតលំដាប់ទី៣ក្នុងពិភពលោក នៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសឥណ្ឌាបានសម្ញែងភាពខ្លាំងនៃទីផ្សារលក់រថយន្តរបស់ខ្លួន ដោយបានផ្តួលប្រទេសជប៉ុន ដណ្តើមយកលេខ៣ ជាលើកដំបូងនៃទីផ្សាររថយន្តពិភពលោក ក្នុងឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ