ក្រុមហ៊ុនផលិតឈីប

ក្រុមហ៊ុនផលិតឈីបអាមេរិកដ៏ធំមួយគ្រោងបង្កើនការវិនិយោគទ្វេដងដល់ ៥០០លានដុល្លារនៅកោះតៃវ៉ាន់


ក្រុមហ៊ុនផលិតវត្ថុធាតុដើមបន្ទះឈីបដ៏ធំមួយរបស់អាមេរិកឈ្មោះ Entergris គ្រោងនឹងវិនិយោគក្នុងទំហំទ្វេដង លើគម្រោងរបស់ខ្លួននៅលើកោះតៃវ៉ាន់ ព្រមទាំងគ្រោងសាងសង់កន្លែងផលិតថ្មី ដ៏ធំបំផុតរបស់ខ្លួននៅលើកោះនេះផងដែរ។ ក្រោយគម្រោងថ្មីនេះ ត្រូវបញ្ចប់ជាស្ថាពរ Entergris ត្រូវបានគេរំពឹងថា នឹងនាំមុខក្រុមហ៊ុនផលិតឈីបសំខាន់ៗផ្សេងទៀតនៅតំបនអាស៊ី តាមរយៈការគ្រប់ដណ្តប់លើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំសម្រាប់តំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុន Entergris
ដោយ

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Entergris លោក បឺត្រាន លូយ (Bertrand Loy) បានប្រាប់សារព័ត៌មាន Nikkei ក្នុងបទសម្ភាសន៍​មួយកាលពីថ្ងៃពុធថា ក្រុមហ៊ុនលោក​នឹងបណ្តាក់ទុនចំនួន ៥០០លានដុល្លារ​នៅកោះតៃវ៉ាន់សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ពោលគឺ កើនឡើង​ពីផែនការចាស់ចំនួន ២០០លានដុល្លារ។

ក្រុមហ៊ុនកំពុង​សាងសង់​រោងចក្រផលិតមួយ​នៅក្រុង កៅសឹង (Kaohsiung) ភាគខាងត្បូងតៃកោះវ៉ាន់ ដោយប្រតិបត្តិការផលិត គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំក្រោយ ហើយការផលិតទ្រង់ទ្រាយធំ​នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣។

គួរជម្រាបថា ការវិនិយោគបន្ថែមនេះ កើតឡើងចំពេលដែលមានការអំពាវនាវកាន់តែខ្លាំងឡើងពី រដ្ឋាភិបាលអាមេរិក និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដើម្បីនាំយកការផ្គត់ផ្គង់បន្ទះឈីបកាន់តែ​ច្រើនចូលទៅក្នុងប្រទេស​របស់ខ្លួន ដោយហេតុថា គេមិនចង់ប្រើប្រាស់បន្ទះឈីប​ផលិតនៅ​ប្រទេសចិន ក្រោមហេតុផលថា ព្រួយបារម្ភអំពីសន្តិសុខជាតិ។

យ៉ាងណាមិញ ក្រុមហ៊ុន Entergris បានគូសបញ្ជាក់ហើយថា ទោះបីគេកំពុងបង្កើនការផលិតនៅក្រៅប្រទេសក្តី ប៉ុន្តែសង្វាក់ផលិតកម្មធំបំផុត គឺស្ថិតក្នុងសហរដ្ឋអាមេរិកដដែល ពោលបន្ទះឈីបជាង៦០%របស់ Entergris ត្រូវបានផលិតឡើងនៅសហរដ្ឋអាមេរិក។ 

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកដដែលនេះ អះអាងទៀតថា ការបង្កើនវិនិយោគនៅក្រៅប្រទេស គឺជាការបង្កើតផលិតកម្មឲ្យមានតុល្យភាពជាងមុន ស្របតាមតម្រូវការ។

សូមជម្រាបថា បច្ចុប្បន្នគឺជាពេលវេលាដែលក្រុមហ៊ុនផលិតឈីបធំៗ កំពុងបង្កើនការវិនិយោគរបស់គេរៀងៗខ្លួន។ ជាក់ស្តែងមិនត្រឹមតែ Entergris នោះទេ សូម្បីតែកំពូលអ្នកផលិតឈីបទាំងបី រួមមាន TSMC Intel និង Samsung សុទ្ធតែបានកំណត់គោលដៅវិនិយោគបន្ថែមក្នុងទំហំជាង ៣៥០ពាន់លានដុល្លារសម្រាប់ការចំណាយលើការការបង្កើន​សមត្ថភាពផលិតបន្ទះឈីប​របស់ខ្លួន​នៅក្នុងពេល​ប៉ុន្មានឆ្នាំខាងមុខនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Ford គ្រោងចំណាយ ៩០០លានដុល្លារ ធ្វើទំនើបកម្មរោងចក្រនៅប្រទេសថៃ

ព័ត៌មាន
ក្រុមហ៊ុន Ford គ្រោងនឹងបោះទុនវិនិយោគ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្តរបស់ខ្លួន…

ទូតចិនព្រមានកាណាដារឿងហាមឃាត់ប្រព័ន្ធ5G របស់ក្រុមហ៊ុនHuawei

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកាណាដា នៅថ្ងៃអង្គារទី៨ខែធ្នូនេះ បានព្រមានថា ប្រទេសកាណាដា កំពុងបង្កើនហានិភ័យឲ្យក្រុមហ៊ុន និងអ្នកវិនិយោគនានា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ