អាមេរិក និងឥណ្ឌូនេស៊ីធ្វើសមយុទ្ធរួមគ្នា!

អាមេរិក និងឥណ្ឌូនេស៊ីធ្វើសមយុទ្ធរួមគ្នា ចំពេលចិនកំពុងធ្វើប្រតិបត្តិយោធានៅជុំវិញតំបន់កោះតៃវ៉ាន


យោធាសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ីបានចាប់ផ្តើមសមយុទ្ធប្រយុទ្ធរួមគ្នាប្រចាំឆ្នាំនៅថ្ងៃពុធសប្ដាហ៍នេះនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ដែលជាការរួមគ្នាជាលើកដំបូងសម្រាប់អ្នកចូលរួមមកពីប្រទេសដៃគូផ្សេងទៀត និងជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំ។ សមយុទ្ធរបស់អាមេរិក និងសម្ព័ន្ធមិត្តនេះ ធ្វើឡើងចំពេលប្រទេសចិនឯណោះវិញក៏កំពុងធ្វើប្រតិបត្តិការយោធាតាមដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅជុំវិញកោះតៃវ៉ាន់ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិក និងឥណ្ឌូនេស៊ីធ្វើសមយុទ្ធរួមគ្នា ចំពេលចិនកំពុងធ្វើប្រតិបត្តិយោធានៅជុំវិញតំបន់កោះតៃវ៉ាន

ការធ្វើប្រតិបត្តិការយោធារបស់ចិននេះ គឺធ្វើឡើងនៅក្រោយពេលមានដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ដ្បិតចិនចោទប្រកាន់អាមេរិកថា បានបំពានអធិបតេយ្យភាពរបស់ខ្លួនហើយនាពេលនេះ។

ទាហានជាង ៥ ពាន់នាក់មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី អូស្ត្រាលី ជប៉ុន និងសិង្ហបុរីបានចូលរួមនៅក្នុងសមយុទ្ធរួមគ្នាសម្រាប់ឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីសមយុទ្ធនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩មក។

ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីហ្សាកាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងអន្តរប្រតិបត្តិការ សមត្ថភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ឧត្តមសេនីយលោក Charles Flynn អគ្គបញ្ជាការនៃកងទ័ពអាមេរិកប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា វាជានិមិត្តសញ្ញានៃចំណងអាមេរិក-ឥណ្ឌូនេស៊ី និងទំនាក់ទំនងដែលចេះតែកើនឡើងរវាងកងកម្លាំងជើងគោកនៅក្នុងតំបន់នេះ ដោយសារតែកម្លាំងជើងគោក គឺការរួមសាមគ្គីគ្នាយ៉ាងស្អិតល្មួតសម្រាប់ការកសាងសន្តិសុខរបស់តំបន់នេះរួមគ្នា។

លោក Flynn និងមេបញ្ជាការយោធាឥណ្ឌូនេស៊ីលោក Andika Perkasa បានបើកសមយុទ្ធរួមគ្នានេះជាមួយពិធីមួយនៅព្រឹកថ្ងៃពុធនេះនៅទីក្រុង Baturaja ដែលជាទីក្រុងឆ្នេរសមុទ្រនៅខេត្តស៊ូម៉ាត្រាខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ សមយុទ្ធនេះនឹងមានរយៈពេលដល់ថ្ងៃទី១៤ ខែសីហា ដែលរួមមានសមយុទ្ធកងទ័ពជើងទឹក ទ័ពអាកាស និងសមយុទ្ធផ្លូវសមុទ្រផងដែរ។

សមយុទ្ធដែលគ្រោងនឹងធ្វើរយៈពេល២សប្តាហ៍នេះបានចាប់ផ្ដើមឡើងបន្ទាប់ពីក្រសួងការពារជាតិចិនបាននិយាយពីយប់ថ្ងៃអង្គារថា ចិននឹងធ្វើប្រតិបត្តិការយោធាតាមគោលដៅជាបន្តបន្ទាប់ដើម្បីការពារអធិបតេយ្យភាពជាតិ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយកន្លងមកចិនក៏បានព្រមានខ្លាំងៗទៅអាមេរិកផងដែរ ថាកុំប្រលែងលេងជាមួយភ្លើងឲ្យសោះ ជុំវិញសំណុំរឿងកោះតៃវ៉ាន់នេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ស្ថានទូតចិនព្រមានអង់គ្លេសថា អាចនឹងរងគ្រោះធ្ងន់ធ្ងរ ប្រសិនបើហ៊ានទៅទស្សនកិច្ចនៅតៃវ៉ាន់ តាមក្រោយអាមេរិក

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសគឺលោក ចេង ចឺហ្គ័ង (Zheng Zeguang) បាននិយាយព្រមានទុកមុនទៅកាន់រដ្ឋាភិបាលអង់គ្លេសថា អង់គ្លេសនឹងមានផ…

ប្រធានសភាអាមេរិកលោកស្រី ផេឡូស៊ី សច្ចាថា «អាមេរិកនឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ»

ព័ត៌មាន
លោកស្រីប្រធានសភាអាមេរិក ណានស៊ី ផេឡូស៊ី បានឡើងយន្ដហោះចាកចេញពីកោះតៃវ៉ាន់ហើយ នៅរសៀលថ្ងៃពុធទី៣ ខែសីហានេះ ក្រោយសម្រាកបានមួយយប់នៅកោះតៃវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ