អាមេរិក និងកូរ៉េខាងត្បូងគ្រោងផ្តើមធ្វើសមយុទ្ធយោធា

អាមេរិក និងកូរ៉េខាងត្បូងគ្រោងផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំពេលភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើង


សម្ព័ន្ធមិត្តខ្វះគ្នាមិនបានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាម្តងទៀតហើយ នៅខែក្រោយនេះ។ បើសមយុទ្ធលើកនេះ នឹងត្រូវបានគេធ្វើឡើងពិតមែន នោះវានឹងក្លាយជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសេអ៊ូល និងវ៉ាស៊ីនតោន នាំយកសព្វាវុធ និងកងទ័ពក្នុងចំនួនច្រើនមិនធ្លាប់មានមកធ្វើលំហាត់សមយោធាបែបនេះ។ នេះបើតាមការរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាមេរិក និងកូរ៉េខាងត្បូងគ្រោងផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំពេលភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើង

បន្ថែម​ពី​នេះ វា​នឹង​ផ្ញើ​សារ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ទៅ​កាន់​ទីក្រុង​ព្យុ​ង​យ៉ាង ថា​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​កូរ៉េ​ខាងជើង​ឡើយ នឹង​ទោះបីជា​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តែ​ឡើង​កំ​ដៅ​កាន់តែ​ខ្លាំង​ក្តី​។

យ៉ាងណា​ក៏​ដោយ ទាំង​យោធា​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ​មួយ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ បើ​តាម​អ្នកវិភាគ ការ​បង្ហាញ​វត្តមាន​ខុស​ប្រក្រតី នៃ​កងទ័ព​នៅ​ក្នុង​និង​ជុំវិញ​ឧបទ្វីប​កូរ៉េ អាច​ជា​សញ្ញា​នៃ​ការ​ត្រៀម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​។

ការ​លេច​ឭ​ពី​ដំណឹង​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​នេះ កើតឡើង​នៅ​ក្រោយ​ពេល​ដែល កូរ៉េ​ខាងជើង​ថ្មី​ៗ​នេះ ទើបតែ​ប្រកាស​ក្ដែ​ង​ៗ​ថា ខ្លួន​បាន​ធ្វើតេស្ត​មី​ស៊ី​ល​អន្តរទ្វីប ICBM ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧ ស្រប​ពេល​ដែល​មន្ត្រី​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ថា មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ នៅ​កន្លែង​តេស្ត​សាកល្បង​នុយក្លេអ៊ែរ​មួយ​របស់​កូរ៉េ​ខាងជើង ដែល​ត្រូវ​ធ្លាប់​បាន​បិទ​ចោល​កាលពី​ឆ្នាំ​២០១៨​។ 

ក្រុម​អ្នក​ឃ្លាំមើល​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក៏​បាន​រាយការណ៍​ផង​ដែរ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​នូវ​សកម្មភាព​ខុស​សព្វមួយដង នៃ​នាវាមុជទឹក​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​នៅ​ឯ​មូលដ្ឋាន​របស់​ខ្លួន ដែល​ទំនងជា​គេ​កំពុង​ជួសជុល ឬ​រៀបចំ​សម្រាប់​ការ​បាញ់​មី​ស៊ី​ល​ជា​ថ្មី​។ 

គួរ​ជម្រាប​ថា មិនមែន​តែ​ព្យុ​ង​យ៉ាងនោះ​ទេ ដែល​តែង​បង្ហាញ​សាច់ដុំ​របស់​ខ្លួន កូរ៉េ​ខាងត្បូង​នៅ​ដើម​ស​ប្តា​ហ៍​នេះ បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល​ដ៏​កម្រ​មួយ គួប​ផ្សំ​នឹង​ការ​បង្ហាញ​យន្តហោះ​ចម្បាំង​ប្រភេទ F-35 របស់​ខ្លួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែរ​។ វា​ជា​ការ​ឆ្លើយ​តប​យ៉ាង​ច្បាស់លាស់​ចំពោះ​ការ​សាកល្បង​មី​ស៊ី​ល ICBM ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង ដោយ​សេ​អ៊ូ​ល​ព្រមាន​ព្យុ​ង​យ៉ាង​ថា ខ្លួន​មាន​ឆន្ទៈ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ដោយ​យោធា និង​ដាក់​ទណ្ឌកម្ម កូរ៉េ​ខាងជើង​ប្រសិនបើ​ចាំបាច់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើ៥ចំណុច ដើម្បីពិចារណាដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

ព័ត៌មាន
ក្នុងកិច្ចប្រជុំពិភាក្សា រវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយនិងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេ…

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង១ពាន់លានដុល្លារ នៅត្រីមាសទី១នៃឆ្នាំ២០២២

ព័ត៌មាន
សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី ៣១ មីនានេះថា បន្ទាប់ពីកម្ពុជា បានបើកសេដ្ឋកិច្ច និងសង្គម ឡើងវិញ ស្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ