កសិកម្ម​សរីរាង្គ

វៀតណាមមានមហិច្ឆតាក្លាយជា ប្រទេសកំពូលទី១៥ សម្រាប់ការផលិតកសិកម្មសរីរាង្គ


រដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ចង់ក្លាយជាប្រទេសកំពូលទី១៥ ក្នុងការផលិតកសិកម្មសរីរាង្គ នៅត្រឹមឆ្នាំ២០៣០ ខណៈដែលប្រទេសនេះ បានសម្លឹងឃើញឱកាសមាសក្នុងការនាំចេញផលិតកម្មកសិកម្មសរីរាង្គនេះ ទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពីភាគីទាំងពីរទើបតែមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចមក។
វៀតណាមមានមហិច្ឆតាក្លាយជាប្រទេសកំពូលទី១៥ សម្រាប់ការផលិតកសិកម្មសរីរាង្គ (រូបភាព៖ VN Express)
ដោយ

សារព័ត៌មាន VN Express របស់វៀតណាម បាន​ឲ្យដឹងថា ក្រោម​សំណើព្រាង វានឹង​ត្រូវដាក់ជូន​ទៅកាន់​នាយករដ្ឋមន្ត្រី​នៅ​ត្រីមាសទី​៤​ឆ្នាំនេះ ដោយនៅក្នុង​សំណើនោះ ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម មានគម្រោង​ បង្កើត​ឲ្យមាន​៧ ទៅ១០ ភាគរយ នៃ​ ផ្ទៃដី​កសិកម្ម​នៅក្នុងប្រទេស គឺជា​ការផលិត​កសិកម្ម​សរីរាង្គ។

បើតាម​ការកំណត់​គោលដៅ របស់ក្រសួង​កសិកម្ម​វៀតណាម យ៉ាងហោចណាស់ មាន៥ ភាគរយ ជាការ​ចិញ្ចឹមសត្វ និងផ្ទៃស្រះទឹក ១០ម៉ឺនហិកតា ឬស្មើនឹងប្រមាណ​៧ ទៅ៨ ភាគរយ​នៃ​ផ្ទៃ​ស្រះ​សរុប​គឺសម្រាប់​វារីវប្បកម្ម។

ត្រូវបាន​ស្រង់សម្ដី ដោយ​សារព័ត៌មាន VN Express លោក Tran Thi Loan នាយករង​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍជនបទ​ចីរភាព​ បាននិយាយថា បច្ចុប្បន្ន ទម្រង់​នៃ​ការ​ធ្វើកសិកម្ម​សរីរាង្គ​ក្នុងប្រទេសវៀតណាម គឺ​ភាគច្រើន​ជា​របរ​ខ្នាតតូច នៅឡើយទេ។ 

រីឯ​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​លើកឡើងថា ប្រទេស​វៀតណាម ខ្វះគោលនយោបាយ​លើកទឹកចិត្ត​ការធ្វើ​កសិកម្ម​សរីរាង្គ និងប្រព័ន្ធនៃការ​ផ្ដល់វិញ្ញាបនបត្រ និងការត្រួត​ពិនិត្យ​ ដើម្បីធានាបាន​នូវ​គុណភាព។

យ៉ាងណាមិញ លោក Olivier Catrou ប្រធានផ្នែក​កសិកម្ម​សរីរាង្គ​នៃវិទ្យាស្ថាន​ជាតិ និងប្រភពដើម​របស់បារាំង​បាននិយាយថា រដ្ឋាភិបាល​ចាំបាច់ត្រូវបង្កើតជា​លក្ខណៈ​ប្រព័ន្ធ​ ដើម្បីឱ្យកសិករ​អាចផលិត​ក្នុងទ្រង់ទ្រាយ​កាន់តែធំ​បាន។

ប្រទេសវៀតណាម មាន​សក្ដានុពល​ខ្លាំង ដើម្បីនាំចេញ​ផលិតផល​សរីរាង្គ​ទៅកាន់​ទីផ្សារអឺរ៉ុប​ ដោយសារតែ​មានការ​បើក​ចំហរ​ទីផ្សារ​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប និងវៀតណាម។ នេះបើតាម​ការបញ្ជាក់​ពី​ក្រសួង​កសិកម្ម​វៀតណាម។ 

កាលពីឆ្នាំមុន វៀតណាម​បាននាំចេញ​ផលិតផល​សរីរាង្គ​១៣.០០០ តោន ទៅកាន់អឺរ៉ុប ដែលបានធ្វើឲ្យប្រទេសនេះ​ឈរ​ក្នុងលំដាប់ទី​៣៩ នៃប្រទេស​នាំចេញ​កសិផល​ទៅអឺរ៉ុប។

ទិន្នន័យ​ពី​ក្រសួង​កសិកម្មវៀតណាម បង្ហាញទៀតថា ការធ្វើ​កសិកម្ម​សរីរាង្គ​ត្រូវបាន​ធ្វើឡើង​នៅ៤០ តំបន់​នៃ​ផ្ទៃដី​សុរប​ជាង​២៣​ម៉ឺន​ហិកតា ដោយក្នុងនោះ មាន​៩៧,៥% គឺស្ថិតក្រោម​ស្ដង់ដារ​អឺរ៉ុប អាមេរិក និងជប៉ុន ហើយភាគច្រើន​នៃផលិតផល​ទាំងនោះ គឺជា​បន្លែ​ផ្លែឈើ និងតែ។

ការប្រើប្រាស់​ផលិតផល​សរីរាង្គ​ក្នុងស្រុក​របស់វៀតណាម មានតម្លៃជាទឹកប្រាក់​ប្រមាណ ២១,៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នៅក្នុងទីក្រុងហាណូយ និង ១៧,២ លាន​ដុល្លារអាមេរិក នៅក្នុងទីក្រុង​ហូជីមិញ។

ក្រុមហ៊ុន​នាំចេញ​ផលិតផលសរីរាង្គ​ត្រូវបានគេដឹងថា មានចំនួន ២០ ក្រុមហ៊ុន ដែលបាន​នាំចេញ​២៦ម៉ឺន​តោន ក្នុងមួយឆ្នាំ ជាមួយតម្លៃ​ជាទឹកប្រាក់​ប្រមាណ​ជិត​១៥ លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញ​ឲ្យ​ម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ!

ព័ត៌មាន
តម្រូវការផ្លែទុរេន កំពុងមានការកើនឡើង ពិសេសគឺតម្រូវការនាំចេញទៅកាន់ទីផ្សារចិនតែម្ដង បានជំរុញឲ្យប្រទេសម៉ាឡេស៊ី គ្រោងធ្វើការដាំដុះដំណាំទុ…

ថៃជាប់​លេខ​៦ក្នុង​ចំណោម​​ប្រទេស​១០ ដែលមាន​សេវាគាំពារ​សុខភាព​ល្អ​បំផុត​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ប្រទេស​ថៃ​ ដែលស្ថិតនៅជាប់​ភូមិ​ផង​របង​ជាមួយកម្ពុជា កំពុងទទួលបាន​ការទទួលស្គាល់​លំដាប់ពិភព​លោក សម្រាប់គុណភាព​សេវាគាំពារ​សុខភាពរបស់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ