ទស្សនកិច្ចសម្ដេច ហ៊ុន សែន ទៅប្រទេសជប៉ុន

ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅប្រទេសជប៉ុនទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?


កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី«បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននេះ សម្តេចតេជោ ក៏មានជំនួបទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ រូបភាព៖ SPM page
ដោយ

តើ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច ហ៊ុន សែន ទៅ​កាន់​ប្រទេស​ជប៉ុន សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​យ៉ាងណា?

តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម គី​ស៊ី​ដា ហ្វឺ​មី​អូ នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​គណៈកម្មាធិការ ប្រតិបត្តិ​ចម្រុះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តី​ពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ក្រោម​មូលបទ​«​ទឹក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​៖ ឧត្ត​មា​នុ​វត្ត​ន៍ និង​អ្នក​បន្តវេន​ជំនាន់​ក្រោយ​» ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ២៣-២៤ ខែមេសា ឆ្នាំ​២០២២ នៅ​ទីក្រុង​ខឹ​ម៉ា​មូ​តុ ប្រទេស​ជប៉ុន​។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច ហ៊ុន សែន ក៏​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ដោយ​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ទឹក ដែល​ជា​ធនធាន​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព ដោយ​សម្ដេច បាន​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើការ​រួម​គ្នា ដើម្បី​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​សម្រាប់ ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត តាម​រយៈ ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ និង​សមាហរណកម្ម បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ សំដៅ​គាំទ្រ ដល់​ការ​គ្រប់គ្រង​ធនធានទឹក ទាំង​នៅ​ក្នុង​ប្រទេស ក្នុង​កម្រិត​តំបន់ និង​សកលលោក​។

នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម គី​ស៊ី​ដា ហ្វឺ​មី​អូ នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ជួប​ពិភាក្សា​ទ្វេភាគី និង​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា​ដែល​ជា​ផល ប្រយោជន៍ និង​ក្តី​កង្វល់​រួម​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​រំលឹក​ដោយ​ការ​ពេញចិត្ត​ចំពោះ​ជោគជ័យ​ន ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម គី​ស៊ី​ដា នៅ​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០២២​។ នាយក​រដ្ឋមន្ត្រី​ទាំង ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​លើ​វិស័យ​ជា​ច្រើន ក្នុង​រយៈពេល​ជិត ៧០​ឆ្នាំ​នេះ​។

ប្រទេស​ជប៉ុន ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ពិសេស​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព នៅ​កម្ពុជា ផង​ដែរ​។ នៅ​ចំពោះ​ពោះ​មុខ​សម្តេច​តេ​ជោ​ហ៊ុន សែន ឯកឧត្តម គី​ស៊ី​ដា បាន​បញ្ជាក់​សា​ជា​ថ្មី នូវ​ការ​ប្ដេជ្ញា​របស់​ជប៉ុន ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បន្ថែម​ទៀត និង​បំណង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ពាក់ព័ន្ធ​នឹង​ទឹក ស្រប​តាម​ស្មារតី សេចក្តី​ប្រកាស​ទីក្រុង​ខឹ​ម៉ា​មូ​តុ និង​អនុស្សា​រណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធនធានទឹក និង ឧតុនិយម​កម្ពុជា និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន​។

សម្ដេច ហ៊ុន សែន និង ឯកឧត្តម គី​ស៊ី​ដា ហ្វ៊ី​មី​អូ ក៏​បាន​ធ្វើ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុះហត្ថលេខា​លើ អនុស្សា​រណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន ផង​ដែរ​។ បន្ថែម​លើ​នេះ សម្ដេច ហ៊ុន សែន ក៏​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ ចំនួន​៨ របស់​ជប៉ុន ដើម្បី​ជំរុញ​ឱកាស​វិនិយោគ​បន្ថែម នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន មី​តស៊ូ​ប៊ី​ស៊ី (MITSUBISHI) ដែល​បាន​វិនិយោគ​អស់​រយៈពេល ២៥​ឆ្នាំ​មក​ហើយ នៅ​កម្ពុជា​។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច ហ៊ុន សែន ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​ជំរុញ​ឲ្យ​ប្រទេស​ទាំង​កម្ពុជា និង​ជប៉ុន កាន់តែ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ក៏​ដូច​ជា ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ទ្វេភាគី ផង​ដែរ​។ ជាក់ស្ដែង នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៨០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​កើនឡើង ៣,៥% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០៥​លាន​ដុល្លារ ខណៈ​ជប៉ុន បាន​នាំ​ចូល​ទំនិញ​មក​កម្ពុជា​វិញ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៧៤​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខដឹកនាំកម្ពុជា និងឡាវ មានបំណងសាងសង់ស្ពានតភ្ជាប់គ្នារវាងប្រទេសទាំងពីរ

ព័ត៌មាន
នាយកដ្ឋមន្ត្រីឡាវ បានស្នើសុំចំៗនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសាងសង់ស្ពានតភ្ជាប់គ្នារវាងប្រទេសទាំងពីរ ដើម្បីធ្វ…

ឥណ្ឌូនេស៊ីផ្អាកនាំចេញប្រេងដូង ចំពេលអតិផរណាស្បៀងអាហារពិភពលោកកើនឡើង

ព័ត៌មាន
ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងឈានមុខគេក្នុងពិភពលោកនោះ ថ្មីៗនេះ បានប្រកាសអំពីផែនការហាមឃាត់ការនាំចេញប្រេងបន្លែមានការពេញនិយមប្រើប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ