ជប៉ុន​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន

ហេតុអ្វីជប៉ុនហាក់នៅស្ទាក់ស្ទើរដាក់ប្រទេសក្នុងភាពអាសន្ន?


រដ្ឋាភិបាលជប៉ុនបានបង្ហាញពីផែនការចង់ដាក់ទីក្រុងតូក្យូ និងតំបន់ប្រជុំជនផ្សេងទៀតឲ្យបន្តស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីខ្លួនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះ អស់ពេលជិត២សប្តាហ៍មកហើយចាប់តាំងពីថ្ងៃទី២៣មេសាមក។ ប៉ុន្ដែ រដ្ឋាភិបាលប្រទេសជប៉ុន ហាក់នៅរារែកចិត្ត ក្នុងការប្រកាសបន្ដវិធានការនេះ ដ្បិតថាខ្លាចប៉ះពាល់ដល់ការការរៀបចំព្រឹត្តិការកីឡាអូឡាំពិក ដែលខ្លួននឹងធ្វើជាម្ចាសផ្ទះនៅក្នុងឆ្នាំនេះ។ នេះបើតាមប្រភពជិតស្និទ្ធប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ហេតុអ្វីជប៉ុនហាក់នៅស្ទាក់ស្ទើរដាក់ប្រទេសក្នុងភាពអាសន្ន? (រូបភាព៖ Japan Times)
ដោយ

ប្រភពដដែលបានប្រាប់ Reuters ថា បន្ទាប់ពីថ្ងៃទី១១ឧសភាទៅ អាជ្ញាធរគ្រោងនឹងបន្តដាក់តែទីក្រុង៣ និងខេត្ត១ប៉ុណ្ណោះ ក្នុងគ្រាអាសន្ន មានដូចមាន ក្រុងតូក្យូ អូសាកា ក្យូតូ និងខេត្តយូហ្គោ។ ការបន្តដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ត្រូវបានគេជឿថា ដោយសារជប៉ុននៅមិនទាន់អាចគ្រប់គ្រងការាលដាលកូវីដ-១៩បានល្អនៅឡើយ ខណៈដែលករណីឆ្លងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ថែមពីលើនេះ កាសែតក្នុងស្រុករបស់ជប៉ុនឈ្មោះ Yomiri Newspaper ក៏បានចុះផ្សាយដែរថា ការពន្យារពេលដាក់ប្រទេសក្នុងគ្រាមានអាសន្នអាចនឹងត្រូវធ្វើឡើង។

ទោះយ៉ាងណា ការប្រកាសផ្លូវការចេញពីរាជរដ្ឋាភិបាលជប៉ុនអំពីការដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ននេះ គឺមិនទាន់ធ្វើឡើងនោះទេ ប៉ុន្ដែ គេជឿថា លទ្ធផលព័ត៌មានផ្លូវការពីខាងរដ្ឋាភិបាល នឹងត្រូវបានគេជឿថា នឹងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

រដ្ឋាភិបាលជប៉ុនហាក់នៅស្ទាក់ស្ទើរក្នុងការប្រកាសដាក់ប្រទសនៅក្នុងគ្រាអាសន្ននេះ ក៏ដោយសារតែខ្លួនបារម្ភថា អាចនឹងជះឥទ្ធិពលដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ខែកក្កដាឆ្នាំនេះ។

តើភាពមិនប្រាកដប្រជានៃកូវីដ១៩ ជះឥទ្ធិពលមិនល្អដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកអ្វីខ្លះ?

ព្រឹត្តិការណ៍កីឡាអូឡាំពិកជាព្រឹត្តិការណ៍កីឡាដ៏ធំ ដែលធ្វើឡើងរាល់៤ឆ្នាំម្តង។ មែនទែនទៅ ប្រទេសជប៉ុនបានទទួលសិទ្ធិជាម្ចាស់ផ្ទះ ដោយត្រូវរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះកាលពី២០២០ម្ល៉េះ។ ប៉ុន្តែជប៉ុន បានសម្រេចលើកពេលម្តងហើយម្តងទៀត រហូតមកដល់ពេលនេះ ដោយសារតែភាពមិនស្រាកស្រាន្ដ និងមិនប្រាកដប្រជានៃកូវីដ-១៩នៅក្នុងប្រទេសជប៉ុន។ 

បើតាមកម្រោង គណៈកម្មាធិការអូឡាំពិករបស់ជប៉ុន នឹងត្រូវចេញសេចក្តីសម្រេចនៅក្នុងខែនេះ នឹងអនុញ្ញាតឲ្យអ្នកនៅក្នុងស្រុក បានចូលទស្សនាព្រឹត្តិការណ៍នេះ ឬយ៉ាងណា។ ប៉ុន្តែបើយោងតាមសារព័ត៌មាន Nikkei បានរាយការណ៍ថា ផែនការនេះទំនងត្រូវបានពន្យាពេលក្នុងការសម្រេចចិត្តសិន។

យ៉ាងណាក៏ដោយចុះ អត្តពលិកនិងមន្ត្រីប្រហែល ៣០.០០០ នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ ខណៈដែលគណៈកម្មការអូឡាំពិកជប៉ុន មិនបានទាមទារឲ្យអ្នកចូលរួមទាំងអស់ត្រូវចាក់វ៉ាក់សាំងជាមុននោះទេ។

សូមបញ្ជាក់ថា ប្រទេសជប៉ុនមានអ្នកឆ្លងកូវីដ-១៩សរុបជាង៦០ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះមានជាង ១ម៉ឺននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងចិន «ស៊ីណូវ៉ាក់» កំពុងត្រូវបានភ្នាក់ងារឱសថអឺរ៉ុបផ្តើមត្រួតពិនិត្យប្រសិទ្ធភាពហើយ!

ព័ត៌មាន
ទីភ្នាក់ងារឱសថសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៤ខែឧសភា នេះថា ខ្លួននឹងចាប់ផ្តើមនីតិវិធីត្រួតពិនិត្យគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ