តើហេតុអ្វីបានជាអ៊ុយក្រែនចង់បានF-16 របស់អាមេរិកខ្លាំងម្ល៉េះ?

អាមេរិកយល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ទៅពីសម្ព័ន្ធមិត្តដាណឺម៉ាក និងហូឡង់ ទៅឲ្យអ៊ុយក្រែន


មន្ត្រីអាមេរិកពីររូបបានឱ្យសារព័ត៌មានអន្តរជាតិធំៗដឹថា រដ្ឋបាលលោកចូ បៃដិន បានសម្រេចអនុម័តជាផ្លូវការឱ្យប្រទេសសម្ព័ន្ធមិត្តដាណឺម៉ាកនិងហូឡង់ បញ្ជូនយន្តហោះចម្បាំងF-16 ទៅឱ្យអ៊ុយក្រែនតាមសំណើ និងដាក់ឱ្យប្រើលើសមរភូមិប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅពេលការហ្វឹកហ្វឺនអ្នកបើកយន្តហោះបានបញ្ចប់។
តើហេតុអ្វីបានជាអ៊ុយក្រែនចង់បានF-16 របស់អាមេរិកខ្លាំងម្ល៉េះ?
ដោយ

F-16 គឺជាអ្វីដែលទីក្រុងកៀវរំពឹងចង់បានយូរមកហើយ ចាប់តាំងពីរុស្ស៊ីចូលលុកលុយកាលពីខែកុម្ភៈឆ្នាំមុនមកម្លេះ ទោះយ៉ាងណាមន្ត្រីយោធាអ៊ុយក្រែនថា ទន្ទឹមនឹងការសម្រេចរបស់អាមេរិកនេះ ខ្លួនក៏មិនរំពឹងថា អាចនឹងប្រើវាបានភ្លាមៗនេះដែរ ពោលគឺអាចនឹងរង់ចាំដល់ឆ្នាំក្រោយឯណោះ។
នៅដើមសប្តាហ៍នេះសហរដ្ឋអាមេរិកបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរដល់ប្រទេសដាណឺម៉ាក និងហូឡង់ ដោយសន្យាថានឹង«ពន្លឿន»តាមសំណើទាំងអស់ដែលចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យយន្តហោះF-16 អាចបញ្ជូនទៅសមរភូមិបានភ្លាមៗ នៅពេលដែលអាកាសយានិកត្រូវបានបញ្ចប់ការបណ្តុះបណ្តាលរួចរាល់។

នេះបើតាមមន្ត្រីអាមេរិកម្នាក់ និងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។ អ៊ុយក្រែនបានបញ្ជូនបញ្ជីឈ្មោះអ្នកបើកយន្តហោះចំនួន៣២នាក់ ទៅសហរដ្ឋអាមេរិករួចមកហើយ តែក្នុងចំណោមនោះមានតែប្រាំបីនាក់ប៉ុណ្ណោះ ដែលស្ទាត់ជំនាញភាសាអង់គ្លេស ដើម្បីបញ្ចប់វគ្គសិក្សា។ ដោយឡែក ២៤នាក់ផ្សេងទៀត ត្រូវការឆ្លងកាត់កម្មវិធីបង្រៀនភាសាអង់គ្លេស មុនពេលពួកគេអាចចាប់ផ្តើមហ្វឹកហាត់ផ្ទាល់លើF-16បាន។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ ទី១៦ សីហា មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថា ទន្ទឹមនឹងការសម្រេចផ្តល់ឱ្យនេះ ទីក្រុងកៀវមិនរំពឹងថា នឹងទទួលបានយន្តហោះទាំងនេះនៅឆ្នាំនេះនោះទេ ពោលគឺមានន័យថាពួកគេនឹងមិនអាចមានF-16ទេ ក្នុងយុទ្ធនាការវាយបកលើរុស្ស៊ី។ ហេតុអ្វីបានជាអ៊ុយក្រែនទទួចចង់បានយន្តហោះចម្បាំងF-16នេះម្លេះ និងវាមានចំណុចសំខាន់អ្វីខ្លះ?
បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រតិបត្តិការលលើយន្តហោះចម្បាំងប្រភេទ MiG-29 និង Su-27 ដែលសល់ពីសម័យសហភាពសូវៀត។ ដូចនេះហើយ អ៊ុយក្រែនមិនអាចយកអ្វីទៅប្រៀបនឹងMiG-31s និង Su-25s របស់រុស្ស៊ីបានឡើយ។ ប៉ុន្តែ បើមាន F-16ក្នុងដៃ ទីក្រុងកៀវប្រាកដជានឹងមានឧត្តមភាព ដែនអាកាសលើកងទ័ពអាកាសរបស់រុស្ស៊ី។
ត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin យន្ដហោះចម្បាំង F-16 គឺជាយន្តហោះដែលមានសមត្ថភាពបំផុតមួយក្នុងស្តុករបស់កងទ័ពអាកាសអាមេរិក ហើយដែលកងទ័ពអាមេរិក តែងប្រើជាប្រចាំក្នុងប្រតិបត្តិការសឹក ឬសមយុទ្ធ។ វាអាចកំណត់ទីតាំងគោលដៅនៅគ្រប់លក្ខខណ្ឌអាកាសធាតុទាំងអស់ និងអាចចាប់សញ្ញាតាមរយៈរ៉ាដាលើយន្តហោះ ដែលហោះទាបជាងវាផងដែរ។ នៅក្នុងតួនាទីពីលើអាកាសទៅដលើដី យន្តហោះចម្បាំង F-16 អាចហោះហើរបានចម្ងាយជាង៨៦០គីឡូម៉ែត្រ មុននឹងចាក់សាំងម្តង ហើយក៏អាចបញ្ជូនអាវុធ ដែលបំពាក់លើវាដូចជាមីស៊ីលជាមួយបានចំគោលដៅ និងការពារខ្លួនប្រឆាំងនឹងយន្តហោះសត្រូវទៀតផង។
លើសពីនេះ យន្តហោះ F-16 ក៏អាចបំពាក់មីស៊ីលជាច្រើនប្រភេទលើវាដែរ ដូចជា AGM-88 មីស៊ីលពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម (AMRAAM) ឬក៏គ្រាប់បែកវាយប្រហារដោយផ្ទាល់រួម (JDAM)។ អ៊ុយក្រែនជឿថា ជាមួយនឹងប្រព័ន្ធរ៉ាដាដែលល្អជាង ប្រព័ន្ធអាវុធ ល្បឿន ចម្ងាយ នឹងជួយឱ្យកងទ័ពអាកាសខ្លួន កម្ទេចកងទ័ពអាកាស និងថ្មើរជើងរបស់រុស្ស៊ីបាន។ តែចូរកុំភ្លេចថា រុស្ស៊ីក៏មានប្រព័ន្ធការពារដែនអាកាសអស្ចារ្យណាស់ដែរ ដែលធ្វើឱ្យកងទ័ពអាកាសអ៊ុយក្រែនមិនហ៊ានហោះចូលទៅសមរភូមិជួរមុខ។ ជាឧទាហរណ៍ ប្រព័ន្ធមីស៊ីលពីដីទៅអាកាស S-400 របស់រុស្ស៊ីអាចមានសមត្ថភាពកម្ទេចគោលដៅលើអាកាសក្នុងរយៈកម្ពស់ប្រមាណ ៤៨២គីឡូម៉ែត្រ។
ទោះជាយ៉ាងណា អ្នកជំនាញយោធាខ្លះមើលឃើញថា ទន្ទឹមនឹងគុណសម្បត្តិរបស់ F-16 វាមានឧបសគ្គជាច្រើនក្នុងការប្រតិបត្តិយន្តហោះទំនើបនេះដែរ។ កន្ទុយនៃភស្តុភារសម្រាប់យន្តហោះទាំងនោះនឹងពិបាកក្នុងការរុះរើ និងទទួលបានគ្រឿងបន្លាស់ ការសេវាកម្ម និងកន្លែងជួសជុល។ ហើយអ្នកបើកយន្តហោះនឹងត្រូវការបណ្តុះបណ្តាលលើប្រព័ន្ធថ្មីៗជាប្រចាំផងដែរ ដែលអាចចំណាយដល់ទៅ៤ខែ ឬលើសពីនេះក៏ថាបាន។




អត្ថបទបន្ទាប់


ប្រមុខគ្រប់គ្រងនុយក្លេអ៊ែរអាមេរិកសង្កេតឃើញថា កម្មវិធីនុយក្លេអ៊ែររបស់ចិនមិនបានថយថយឡើយ

ព័ត៌មាន
ប្រធានបញ្ជាការយុទ្ធសាស្ត្រនៃអាវុធនុយក្លេអ៊ែររបស់អាមេរិកបាននិយាយកាលពីសប្តាហ៍នេះថា ខ្លួនកំពុងតានដានមើលយ៉ាងដិតដល់នូវការអភិវឌ្ឍអាវុធនុយក្ល…

ក្រុមហ៊ុន China Evergrande បានដាក់ពាក្យសុំក្ស័យធនទៅតុលាការនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនចិន ឆាយណា អេវើក្រេន គ្រុប (China Evergrande Group) បានដាក់ពាក្យសុំក្ស័យធននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៧…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ