បញ្ហា Covid-19 នៅកម្ពុជា

សម្តេច ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យវិស័យរដ្ឋ និងឯកជន​បន្ដ​ធ្វើការងារធម្មតា


សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០នេះបានប្រកាសថា ផ្អាកការប្រារព្ធធ្វើពិធីបណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជន ត្រូវបន្ដឲ្យបុគ្គលិកធ្វើការងារធម្មតា ហើយរដ្ឋនឹងធ្វើការសងនូវពេលវេលាឈប់សម្រាក៥ថ្ងៃ នៅក្រោយពេលបញ្ហារាតត្បាតនៃវីរុសកូវីដ-១៩ផុតរលត់។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន)
ដោយ

សម្តេច ហ៊ុន សែន​មានប្រសាន៍​លើកឡើងយ៉ាងដូច្នេះ នៅក្នុងសន្និសីទ​សារព័ត៌មាន​​ស្ដី​អំពី​បច្ចុប្បន្ន​ភាព​នៃជំងឺ​កូវីដ​-១៩ នៅវិមានសន្តិភាព នាព្រឹក​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០។

សម្តេច ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះថា « វិធានការមួយ នៅក្នុង​ចំណោម​វិធានការផ្សេងៗនោះ គឺការ​ផ្អាក​ការបារព្ធ​ធី​ចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យ​ស្ថានប័នរដ្ឋ និងឯកជន​ធ្វើការធម្មតា​ ហើយរដ្ឋ​នឹងសង​វិញ​នៅពេល​សមស្រប។ រដ្ឋសំណូមពរ​កាត់បន្ថយ​ការធ្វើដំណើរ ទៅកាន់ភូមិ​កំណើត ឬតំបន់​កម្សាន្ដ​នានា ដើម្បីចៀវាង​នាំរោគ ឆ្លងរោគ​ទៅវិញទៅមក។»

លើសពីនេះ ទៅទៀត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​កម្មករ​កម្មរិនី បន្ដ​ធ្វើការងារ​យកប្រាក់សិន ចាំឈប់សម្រាក​នៅពេលក្រោយ។​

សម្តេច ហ៊ុន សែន​ គូសបញ្ជាក់ទៀថា «សម្រាក​ធ្វើអី បើហាមឃាត់​មិនឲ្យទៅស្រុក! ហើយបើទៅស្រុក ឥឡូវ​ប្រជាជន​នៅតាម​ទីជនបទ​ភ័យ​ខ្លាច​នាំជំងឺ​ពីទីក្រុង​ ទៅជនបទ ដោយអ្នកទីក្រុង​ខ្លាច​នាំជំងឺ​ពីជនបទ​ទៅកាន់​ទីក្រុង​។ បើខ្លាចទៅខ្លាចមកចឹង យកល្អ គេហៅថា Standstill នៅនឹងកន្លែង គឺនៅនឹងកន្លែង​តែម្ដងទៅ»។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីឆ្លងCovid-19៖ ជាសះស្បើយ ៥នាក់ និងឆ្លង១នាក់ នៅថ្ងៃទី ០៧ មេសានេះ

ព័ត៌មាន
បន្ទាប់ពីមិនបានរកឃើញករណីឆ្លង ៣ថ្ងៃជាប់គ្នារួចមក នៅថ្ងៃទី ០៧ មេសានេះ កម្ពុជាបាន​រកឃើញ​ករណីឆ្លង Covid-19 ថ្មី ចំនួន ១ករណីបន្ថែមទៀត ខណៈដ…

រាជ​រដ្ឋាភិបាលកាត់បន្ថយចំណាយជាង ៩០០លានដុល្លារ ដើម្បីបង្វែរថវិកាបម្រុងសម្រាប់វិបត្តិកូវីដ១៩

ព័ត៌មាន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ (ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០) ថា រដ្ឋាភិបាលបានសម្រេចកាត់បន្ថយចំណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ