វ៉ាក់សាំងកូវីដ-១៩

ឥណ្ឌូនេស៊ី ថា វ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac មិនទាន់អាចកំណត់ប្រសិទ្ធភាពបាននៅឡើយទេ


ក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី Bio Farma បាននិយាយកាលពីថ្ងៃ អង្គារសប្ដាហ៍នេះថា ប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovacនោះ នៅមិនទាន់អាចបញ្ជាក់ អះអាងឬកំណត់បាននៅឡើយទេ ដ្បិតថាត្រូវរង់ចាំមើលលទ្ធផលចុងក្រោយដែលជាការតស្តសាកល្បងដំណាក់កាលទី៣។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ឥណ្ឌូនេស៊ី ថា វ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac មិនទាន់អាចកំណត់ប្រសិទ្ធភាពបាននៅឡើយទេ
ដោយ

ទោះយ៉ាងណា កាលពី​ពេលកន្លងទៅថ្មីៗនេះ ​ឥណ្ឌូនេស៊ីបាន​និយាយថា តាមទិន្នន័យ​បណ្ដោះអាសន្ន​បង្ហាញថា វ៉ាក់សាំងនេះ​មានប្រសិទ្ធភាព​ដល់​ទៅ ៩៧% ឯណោះ។

ឥណ្ឌូនេស៊ី កាលពីថ្ងៃ​អាទិត្យ​ទី០៦ ខែធ្នូ បាន​ប្រកាសថា ខ្លួន​បាន​ទទួល​​វ៉ាក់សាំង​កូវីដ-១៩ ជា​លើក​ដំបូង ពីប្រទេស​ចិន ចំនួន ១,២លាន​ដូស ដែលអាច​ចាក់ជូន​ប្រជាជន​ចំនួន ៦០ម៉ឺននាក់ ខណៈ​​ដែលរដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ត្រៀមរៀបចំ​កម្មវិធី​ផ្ដល់វ៉ាក់សាំង​ដ៏ធំ​មួយ ដល់​ប្រជាជនរបស់​ខ្លួន ។

ដ្បិតតែយ៉ាងនេះក្ដី ចំពោះ​វ៉ាក់សាំង Sinovac របស់​ក្រុមហ៊ុនចិននេះ ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ឥណ្ឌូនេស៊ីជាមុនសិន មុន​នឹង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

យ៉ាងណាមិញ នៅថ្ងៃអង្គារសប្ដាហ៍នេះ​ក្រុមហ៊ុន​រដ្ឋឥណ្ឌូនេស៊ី Bio Farma បាន​និយាយនៅក្នុង​សេចក្ដីថ្លែងការណ៍ថា នៅក្នុង​របាយការណ៍​បណ្ដោះអាសន្ន ដែលធ្វើការ​សាកល្បង​ក្នុង​ដំណាក់កាល​ទី៣ រំពឹងថា នឹង​រួចរាល់​នៅ​ក្នុង​ខែ​មករា​ឆ្នាំក្រោយ។

មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន Bio Farma បានបញ្ជាក់ទៀតថា ប្រសិទ្ធភាព​នៃ​ថ្នាំវ៉ាក់សាំង​ការពារ​កូវីដ-១៩ មិនអាច​បញ្ជាក់​អះអាង​ ឬកំណត់​បាន​នៅឡើយទេ​នៅពេលនេះ ហើយវា​ត្រូវការ​រង់ចាំ​ដល់​តែ​ទិន្នន័យ​បាន​បញ្ចប់​រួចរាល់​ជាស្ថាពរសិន។

ក្រុមហ៊ុន Bio Farma បាននិយាយ​កាលពីថ្ងៃអង្គារ​សប្ដាហ៍មុនថា លទ្ធផល​នៃការ​ធ្វើតេស្ដសាកល្បង​វ៉ាក់សាំងនេះ គឺបង្ហាញថា មានប្រសិទ្ធភាព​ដល់ទៅ ៩៧%។ ក្រុមហ៊ុន Sinovac Biotech ដែលផលិត​វ៉ាក់សាំងនេះ ក៏បាន​និយាយកាល​ពីខែ​មុននេះដែរថា វាមានប្រសិទ្ធភាព​៩៧% លើមនុស្ស​ពេញវ័យ​ដែលមាន​សុខភាព​ល្អ បន្ទាប់ពី​បាន​ឆ្លងកាត់​ការតេស្ដសាកល្បង​២ដំណាក់កាល​រួចមក។

កាលពីថ្ងៃ​អង្គារក្នុងសប្ដាហ៍នេះ អ្នកនាំពាក្យ​ក្រុមហ៊ុន​ Sinovac បាន​បញ្ជាក់ថា ក្រុមហ៊ុន​មិនទាន់​បាន​ទទួល​របាយការណ៍​ដែល​និយាយពី​ប្រសិទ្ធភាព​នៃការ​ធ្វើតេស្ដ​សាកល្បង​ក្នុង​ដំណាក់កាលទី៣​នៅឡើយទេ។

ទោះយ៉ាងណា ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូនេស៊ី Bio Farma បាន​និយាយថា មិនមាន​នរណាម្នាក់​ នៃអ្នក​ដែលបាន​ស្ម័គ្រចិត្ត​ទទួលការ​សាកល្បង​ការចាក់​វ៉ាក់សាំងនេះ ជាង ១ពាន់​៦០០នាក់ បង្ហាញពី​ផលប៉ះពាល់ធ្ងន់ធ្ងរ​ ក្រោយពី​ចាក់​នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរាជរដ្ឋាភិបាល លុប​បំណុលពន្ធឆ្នាំចាស់ពីម្ចាស់អាជីវកម្មទេសចរណ៍

ព័ត៌មាន
សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរដែលបង្ករឡើងដោយមេរោគកូវីដ-១៩ នេះ ខាងសមាគមន៍ទីភ្នាក់…

ចិន អាចនឹងជំនួសតំណែងអាមេរិក ជាទីផ្សារទំនិញប្រើប្រាស់ធំជាងគេបង្អស់នៅលើសកលលោក

ព័ត៌មាន
វិស័យលក់ទំនិញបោះដុំ និងលក់រាយ នៅក្នុងប្រទេសចិន សម្រេចបានទំហំទឹកប្រាក់បានប្រមាណ ៦,២ទ្រីលានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩កន្លងទៅ ដែលតួល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ