សម្តេច ហ៊ុន សែន ស្នើឥណ្ឌាពន្លឿននីតិវិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពន្លឿននីតិវិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា ដើម្បីពន្លឿននីតិវិធីដើម្បីចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងឥណ្ឌា និងស្នើសុំឲ្យភាគីឥណ្ឌា បង្កើតជើងហោះហើរត្រង់មកកម្ពុជា បន្ទាប់ពីកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញ និងសម្រួលលក្ខខណ្ឌនានា ក្រោយស្ថានភាពកូវីដ១៩ ដោយពុំទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់កម្ពុជា ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាតាមប្រព័ន្ធវីដេអូ រូបភាព៖​ SPM page

ការស្នើរបស់នាយករដ្ឋមន្រ្តីកម្ពុជា បែបនេះ បានធ្វើឡើងនាឱកាសសម្ដេច បានជួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពីថ្ងៃទី១៨ឧសភា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ដ្បិតកន្លងមក ប្រទេសទាំងពីបានជួបប្រទះនូវវិបត្តិកូវីដ១៩ តែទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា កាន់តែល្អប្រសើរ។ បន្ថែមនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានពិភាក្សាលើបញ្ហាផ្សេងៗ ពិសេសបញ្ហានៅមីយ៉ាន់ម៉ា និងវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ផងដែរ។

ឆ្លៀតនាឱកាសជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ក្នុងគោលបំណងបង្កើនទំនាក់ពាណិជ្ជកម្មទ្វេភាគី សម្ដេចក៏បានស្នើដល់ភាគីឥណ្ឌា នូវពីរចំណុច គឺទី១.ការឲ្យជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីកម្ពុជា-ឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់។ និងទី២៖សម្ដេចបានស្នើទៅឥណ្ឌា ឲ្យមានការហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ខណៈកម្ពុជា បានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។

បន្ថែមលើការពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងឥណ្ឌ សម្តេច ហ៊ុន សែន ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌា មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពី គម្រោងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៣ ខាងមុខ ព្រមទាំងទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅអំឡុងឆ្នាំ២០២២នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌា ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ ពីទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទរវាងកម្ពុជា និងឥណ្ឌា នាពេលកន្លងមក ខណៈនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនប្រមាណ ៣០០លានដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សាអំពីស្ថានការណ៍វិវត្តនៃពិភពលោកវិញ សម្ដេចមានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី។ សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ វិស័យទេសចរណ៍នៅតែត្រូវការពេលវេលាយូរជាងវិស័យដទៃ ដើម្បីងើបទៅរកសភាពធម្មតាឡើងវិញ

ព័ត៌មាន
បើទោះបីជា បច្ចុប្បន្នវិស័យទេសចរណ៍ហាក់បីដូចចាប់ផ្ដើមមានដង្ហើមចេញចូលខ្លះឡើងវិញក្ដី ប៉ុន្ដែ វិស័យនេះ ត្រូវបានអ្នកជំនាញអះអាងថា នឹងនៅតែត្រូវ…

អង្គការសហប្រជាជាតិ ជំរុញឱ្យមានការបញ្ចេញស្រូវសាលីពីប្រទេសអ៊ុយក្រែន ខណៈ ធនាគារពិភពលោកសន្យាបន្ថែមជំនួយ ១២ពាន់លានដុល្លារ

ព័ត៌មាន
អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃទី ១៨ ឧសភាថា ការកើនឡើងនៃវិបត្តិស្បៀងអាហារពិភពលោកអាចអូសបន្លាយពេលជាច្រើនឆ្នាំខាងមុខ ប្រសិនបើវាមិនត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ