សហរដ្ឋអាមេរិក

អាមេរិកជ្រើសយកវៀតណាម ដើម្បីបង្កើតការិយាល័យមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លងប្រចាំតំបន់អាស៊ីអាគ្នេយ៍


នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម អ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala D. Harris នឹងសម្ពោធការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺ (CDC) របស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ២៥ សីហា នេះ ដែលមានការចូលរួម ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ប្រធាន CDC របស់សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេសមួយចំនួនផងដែរ។ ពិធីសម្ពោធនេះ គឺធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
អ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala D. Harris
ដោយ


ប្រភពពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបន្ថែមទៀតថា ការិយាល័យប្រចាំតំបន់ថ្មីនេះនឹងពង្រឹងសមត្ថភាពរបស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ក្នុងការការពារជនជាតិអាមេរិក និងប្រជាជននៅក្នុងតំបន់ ដោយធ្វើការឆ្លើយតបបានឆាប់ ទៅនឹងការគំរាមកំហែង រាល់ពេលដែលវាកើតមានឡើង ហើយកសាងទំនាក់ទំនងជាគន្លឹះ សម្រាប់ដោះស្រាយអាទិភាពរួមផ្នែកសុខភាព។

ពិធីសម្ពោធនេះ ធ្វើឡើងតាមកម្មវិធី Zoom នៅវេលាម៉ោង ៣:៣០ រសៀល នៅថ្ងៃពុធ ទី ២៥ ខែសីហា ឆ្នាំ ២០២១នេះ ប្រទេសវៀតណាម។

គួរបញ្ជាក់់ផងដែរថាCDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការរបស់សហរដ្ឋអាមេរិក ជាមួយមេដឹកនាំនៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាពរបស់តំបន់នេះ ក្នុងការបង្ការ តាមដាន និងឆ្លើយតបទៅនឹងជំងឺឆ្លង និងការគំរាមកំហែងថ្មីៗដទៃទៀត មកលើសុខភាព។

អាទិភាពសម្រាប់ការិយាល័យថ្មី ប្រចាំតំបន់នេះរួមមាន កសាងកម្លាំងអ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត ពង្រីកការបណ្តុះបណ្តាលមន្ទីរពិសោធន៍ ផ្នែកសុខភាពសាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បីកែលម្អសុខភាពសម្រាប់ប្រជាជនធ្វើចំណាកស្រុក និងបម្លាស់ទី ធ្វើឲ្យមានការឆ្លើយតបដោយមានការសម្របសម្រួលគ្នា ចំពោះស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមរយៈមជ្ឈមណ្ឌល ប្រតិបត្តិការក្នុងគ្រាបន្ទាន់ដែលមាន ជាបណ្តាញ ហើយពង្រឹងប្រព័ន្ធព្រមានទាន់ពេល ទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងពីសត្វមកមនុស្ស៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃអនុម័តពង្រីកគម្រោងធានាតម្លៃស្រូវជូនកសិករសម្រាប់ឆ្នាំ២០២១-២០២២

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានអនុម័តជាគោលការណ៍ហើយក្នុងការពង្រីកគម្រោងធានាតម្លៃស្រូវអង្ករសម្រាប់ឆ្នាំ២០២១ដល់២០២២បន្ថែមទៀត បន្ដពីគម្រោងចាស់កាលពីឆ្នាំ២…

ឥណ្ឌូនេស៊ីចាប់រឹបអូសបានកប៉ាល់ផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលបានលួចដឹករត់ចេញពីកម្ពុជា

ព័ត៌មាន
កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានចាប់រឹបអូសបាននាវាផ្ទុកប្រេងឆៅមួយគ្រឿង និងនាវិកជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ